ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើមិនប្លែកមិនហៅឥណ្ឌាទេ ! សេដ្ឋីឥណ្ឌាចំណាយប្រាក់រាប់ម៉ឺនដុល្លារធ្វើរឿងនេះសម្រាប់ឡានរបស់គាត់

14 ម៉ោង មុន

បរទេស ៖ ក្រុម​គ្រួសារ​អ្នកមាន​ស្តុក​ស្តម «Polara Family » ដែល​ជា​ម្ចាស់​អាជីវកម្ម​សំណង់​ដ៏​ធំ​ប្រចាំ​ទីក្រុង Surat រដ្ឋ​គូ​ចា​រ៉ាត​(Gujarat) ប្រទេស​ឥណ្ឌា…

បរទេស ៖ ក្រុម​គ្រួសារ​អ្នកមាន​ស្តុក​ស្តម «Polara Family » ដែល​ជា​ម្ចាស់​អាជីវកម្ម​សំណង់​ដ៏​ធំ​ប្រចាំ​ទីក្រុង Surat រដ្ឋ​គូ​ចា​រ៉ាត​(Gujarat) ប្រទេស​ឥណ្ឌា បាន​ធ្វើ​រឿង​មួយ​នាំ​ឱ្យ​ផ្ទុះ​កក្រើក​ពាសពេញ​បណ្តាញ​សង្គម ដោយ​ពោល​ពាក្យ​ថា អ្នកមាន​ធ្វើ​អី​ក៏​សម បន្ទាប់​ពី​ពួក​គេ​បាន​ចំណាយ​ប្រាក់​រាប់​សិប​ម៉ឺន​ដុល្លារ ដើម្បី​រៀបចំ​បុណ្យ និង​បញ្ចុះ​ស​.​ព​រថយន្ត​សំណព្វចិត្ត​មួយ​គ្រឿង ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​គ្រួសារ​មួយ​នេះ អស់​រយៈពេល​១៨​ឆ្នាំ​មក​ហើយ ។

មាន​អ្នក​ភូមិ​ជាង​១៥០០​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ Polara អញ្ជើញ​អោយ​ចូលរួម​ក្នុង​ពិធីបុណ្យ​ដ៏​អធិកអធម​នេះ​ដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ព្រឹត្តិការណ៍​ដ៏​ប្លែក​អស្ចារ្យ ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​ដ៏​ជ្រាលជ្រៅ​រវាង​សមា​ជិ​គ្រួសារ​ជាមួយ​រថយន្ត​ចំណាស់​មួយ​គ្រឿង​នោះ ដែល​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ជីវិត​របស់​ពួក​គេ ។

លោក Sanchai Polara បាន​ប្រាប់​សារព័ត៌មាន​ឥណ្ឌា​ថា ទោះបីជា​បច្ចុប្បន្ន​នេះ គ្រួសារ​គាត់​មាន​រថយន្ត​ទំនើប​ៗ​ជា​ច្រើន​គ្រឿង​ក្តី ប៉ុន្តែ​គាត់​ជឿជាក់​ថា រថយន្ត Maruti Suzuki WagonR មួយ​គ្រឿង​នេះ​មិន​ត្រឹមតែ​ជា​រថយន្ត​ធម្មតា​នោះ​ទេ តែ​គឺជា «​រថយន្ត​នាំ​សំណាង​» ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​យក​ទ្រព្យសម្បត្តិ​មហាសាល និង​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​របស់​គ្រួសារ Polara ដូច្នេះ​ហើយ​ជំនួស​ឱ្យ​ការ​លក់​វា​ពួក​យើង​ចង់​ធ្វើ​រឿង​ពិសេស​សម្រាប់​វា ដើម្បី​បង្ហាញ​ពី​ការ​ដឹងគុណ​ដោយ​រៀបចំ​កន្លែង​សម្រាក​ចុង​ក្រោយ​អោយ​វា និង​រៀបចំ​ពិធី​លាគ្នា​ជា​ចុង​ក្រោយ​ប្រកបដោយ​កិត្តិយស​ជាមួយនឹង​ការ​ចង​ចាំ​ដែល​នឹង​ស្ថិតស្ថេរ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។

តាម​រយៈ​រូបភាព និង​វី​ដេ​អូ​ដែល​ចែកចាយ​ដោយ​បណ្តាញសារព័ត៌មាន​ឥណ្ឌា បង្ហាញ​ថា ពិធី​នោះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​កសិដ្ឋាន​របស់​គ្រួសារ Polara ក្នុង​ទីក្រុង Amreli ដោយ​គេ​បាន​ជីករណ្តៅ​ជម្រៅ​១៥​ហ្វី​ត និង​ទំហំ​៤​ម៉ែត្រ​កន្លះ ហើយ​គេ​ក៏​បើកឡាន​នោះ​ចុះ​ទៅ​ក្នុង​រណ្តៅ​ដោយ​ប្រុង​ប្រយ័ត្ន អម​ជាមួយ​បទ​ភ្លេង និង​ពិធី​សូត្រធម៌​ទៅ​តាម​ប្រពៃណី​សាសនា​ឥណ្ឌា ។

នៅ​លើដំបូល​ឡាន គេ​ឃើញ​សុទ្ធតែ​ផ្កា​ពណ៌​ផ្កាឈូក និង​តុបតែង​ព្យួរ​ដោយ​កម្រងផ្កា​ចម្រុះ​ពណ៌​ព័ទ្ធ​ជុំវិញ ។ បន្ទាប់​មក សមាជិកគ្រួសារ Polara បាន​គ្រប​ក្រណាត់​ពណ៌​បៃតង​ទៅ​លើ​ឡាន​នោះ​មុន​នឹង​អនុញ្ញាត​អោយ​អេ​ស្កា​វា​ទ័​រកា​យ​ដី​លុប​កប់​រណ្តៅ​នោះ ។

គ្រាន់តែ​ការ​តុបតែង​នោះ គ្រួសារ​នេះ​ចំណាយ​ប្រាក់​ជិត​៥​ពាន់​ដុល្លារ ។ គួរ​កត់​សម្គាល់ថា មុន​ពេល​រៀបចំ​ពិធីបុណ្យ​ស​.​ព និង​បញ្ចុះ​រថយន្ត​សំណព្វចិត្ត​នេះ លោក Sanjay Polara បាន​ផ្ញើ​លិខិត​អញ្ជើញ​ចំនួន​បួន​ទំព័រ​ទៅ​កាន់​មនុស្ស​ជិត ២០០០​នាក់ នៅ​ក្នុងភូមិ​របស់​គាត់​អោយ​ចូលរួម​ដោយ​ក្នុង​លិខិត​អញ្ជើញ​នោះ​បាន​សរសេរ​ថា «​រថយន្ត​នេះ​មាន​លក្ខណៈ​ដូច​សមាជិកគ្រួសារ​តាំងពី​ឆ្នាំ​២០០៦ ហើយ​បាន​នាំ​សំណាង​ដល់​យើង ។ យើង​ទទួល​បាន​ភាព​ចម្រុងចម្រើន ហើយ​កេរ្តិ៍ឈ្មោះ​របស់​យើង​នៅ​ក្នុង​សហគមន៍​បាន​កើនឡើង ។ យើង​ចង់​រក្សា​រថយន្ត​នេះ​ឱ្យ​នៅ​គង់វង្ស ក្នុង​ការ​ចង​ចាំ​របស់​យើង​ជា​រៀង​រហូត ដែល​ជា​ហេតុផល​ដែល​យើង​រៀបចំ​ពិធីបុណ្យ​ស​.​ព និង​បញ្ចុះ​រថយន្ត​ទៅ​តាម​ប្រពៃណី​» ។

ពិធីបុណ្យ​ស​.​ព និង​បញ្ចុះ​រថយន្ត​នេះ​បាន​ជំរុញ​ឲ្យ​មានការ​បញ្ចេញមតិ​គួរ​ឲ្យ​ចាប់អារម្មណ៍​លើ​បណ្ដាញ​សង្គម ដោយ​មនុស្ស​មួយ​ចំនួន​ចាត់​ទុក​ទ​ង្វើ​នេះ​ថា​ហួសហេតុ ឬ​ខុស​ពី​ធម្មតា អ្នកខ្លះ​ថា បើ​ឈប់​ប្រើ​តែ​មិន​ចង់​លក់ គួរតែ​បរិច្ចាគ ឬ​កែ​ច្នៃ​ធ្វើ​អ្វីមួយ​ប្រសើរ​ជាង ។ អ្នកខ្លះ​ទៀត​ក៏​បាន​ញ្ចេ​ញ​មតិ​បែប​លេងសើច​ថា «​អ្នក​ស្រាវជ្រាវ​បុរាណវត្ថុ​នា​ពេល​អនាគត នឹង​រក​ឃើញ​រថយន្ត​Wagon R នេះ​នៅ​ឆ្នាំ​៣០២៤» ហើយ «​មនុស្ស​នា​ពេល​អនាគត​នឹង​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​រឿង​នេះ​» ។

គួរ​រំលឹក​ថា រថយន្ត​ម៉ាក់ Maruti Suzuki WagonR មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​កំណត់​ត្រា​ជា​ច្រើន​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រថយន្ត​ឥណ្ឌា ដោយ​កាលពី​ឆ្នាំ​១៩៩៩ វា​បាន​ក្លាយជា​រថយន្ត hatchback ដែល​លក់ដាច់​យ៉ាង​រហ័ស​បំផុត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ដោយសារ​តែ​គុណភាព និង​តម្លៃ​សមរម្យ ដោយ​លក់​បាន​ជាង ៣២​លាន​គ្រឿង​ឯណោះ ៕

កែសម្រួលដោយ