ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីមានផ្ទៃពោះ៩ខែម្នាក់ឈឺក្បាលមួយយប់ ក៏ទិញថ្នាំប្រភេទនេះ លេបពីរគ្រាប់គាំងបេះដូងស្លា.ប់ទាំងកូនក្នុងផ្ទៃ

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​នៅ​កម្មការិនី​កាត់ដេរ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ទាំង​កូន​ក្នុង​ផ្ទៃ ៩ ខែ បន្ទាប់​ពី​មក​ពី​ធ្វើការ​ហើយមិន​ស្រួលខ្លួន ដោយសារ​ឈឺក្បាល​មួយ​យប់​ហើយ ទិញ​ថ្នាំ Panadol…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​នៅ​កម្មការិនី​កាត់ដេរ​ម្នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត ទាំង​កូន​ក្នុង​ផ្ទៃ ៩ ខែ បន្ទាប់​ពី​មក​ពី​ធ្វើការ​ហើយមិន​ស្រួលខ្លួន ដោយសារ​ឈឺក្បាល​មួយ​យប់​ហើយ ទិញ​ថ្នាំ Panadol លេប​ចំនួន​ពីរ​គ្រាប់​ក៏​គាំងបេះដូង​ស្លា​.​ប់​ទាំង​ព្រឹក ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅ​ក្នុងភូមិ​ទួល​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ស្ត្រី​ដែល​ស្លា​.​ប់​ទាំង​កូន​ក្នុង​ផ្ទៃ​ឈ្មោះ វ៉ូ កញ្ញា អាយុ​៣៤​ឆ្នាំ ជា​កម្មការិនី​កាត់ដេរ ស្នាក់​នៅ​ភូមិ​កើតហេតុ​ខាងលើ ។ តាម​បុរស​ជា​ប្ដី​ឈ្មោះ ផូ ផា​ន ហៅ​គរ ជា​កម្មករ​បានឱ្យ​សមត្ថកិច្ច​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៥​ល្ងាច ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ រូប​គាត់ និង​ប្រពន្ធ​បាន​ត្រឡប់​មក​ពី​ធ្វើការ​ហើយ​រៀបចំ​ដាំបាយ​ហូប ។ លុះ​ពេល​ហូប​បាយ​រួច ក៏​នាំ​គ្នា​សម្រាក​មួយសន្ទុះ នៅ​វេលា​ម៉ោង​ប្រមាណ​១០​យប់ ស្រាប់តែ​ប្រពន្ធ​មាន​អាកា​រៈ​មិន​ស្រួលខ្លួន​ឈឺក្បាល​ខ្លាំង ហើយ​គាត់​ក៏​បាន​យក​ប្រេងខ្យល់​ជួយ​រឹត រួច​ក៏​បាន​នាំ​គ្នា​សម្រាក​ទៅ ។

បុរស​ជា​ប្ដី​ឲ្យ​បានឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​ភ្លឺ ថ្ងៃ​ទី​២៥ ខែ​វិ​ឆ្ឆិ​កា ប្រពន្ធ​មាន​អាកា​រៈ​ឈឺក្បាល​ម្ដងទៀត​ហើយ បានអោយ​កូនប្រុស​អាយុ​១៤​ឆ្នាំ ទៅ​ទិញ​ថ្នាំ​ឈឺក្បាល​ម៉ាក Panadol លេប​អស់​ចំនួន​ពីរ​គ្រាប់​ក៏​មាន​អាកា​រៈ​មិន​ស្រួលខ្លួន ប្រកាច់​បែកពពុះមាត់ ខាំមាត់​ហើយ​គាត់​ក៏​បាន​ទៅ​ប្រាប់​អ្នក​ជិតខាង បងប្អូន​មក​ជួយ​មើល ក្រោយមក​ប្រពន្ធ​របស់​គាត់​ដាច់ខ្យល់​ស្លា​.​ប់​នៅ​លើ​ផ្ទះ​ទាំង​មាន​ផ្ទៃពោះ​៩​ខែ ។ បន្ទាប់​ពី​ប្រពន្ធ​ស្លា​.​ប់​ក៏​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។ នៅ​ព្រឹក​នេះ​ដែរ សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សាកស​.​ព ។

តាម​ការ​ត្រួតពិនិត្យ​របស់​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ និង​ក្រុម​គ្រូពេទ្យ​តុលាការ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ស្ត្រី​រូប​នោះ​ស្លា​.​ប់​ដោយសារ​គាំងបេះដូង​បណ្ដាល​មក​ពី​ឡើង​សម្ពាធ​ឈាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ