ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់គ្លីនិកឯកជនពីរនាក់ប្ដីប្រពន្ធនៅស្រុកបាទីត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ

6 ម៉ោង មុន
  • តាកែវ

ខេត្តតាកែវ ៖ ហេតុការណ៍​ដ៏​គួរ​ឱ្យ​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​នៅ​ស្រុក​បាទី ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្មេង​ស្រី អាយុ​៣​ឆ្នាំ យំ​ឱប​សា​.​កស​.​ពស្ត្រី​ម្នាក់…

ខេត្តតាកែវ ៖ ហេតុការណ៍​ដ៏​គួរ​ឱ្យ​នឹក​ស្មាន​មិន​ដល់​មួយ​បាន​កើតឡើង​នៅ​ស្រុក​បាទី ខេត្តតាកែវ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ក្រោយ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក្មេង​ស្រី អាយុ​៣​ឆ្នាំ យំ​ឱប​សា​.​កស​.​ពស្ត្រី​ម្នាក់ នៅ​កំប៉ូត​ព្រៃ ដោយសារ​តែ​គ្រូពេទ្យ​ចិត្ត​អប្រិយ ដែល​ជា​ម្ចាស់​គ្លីនិក​ឯកជន​យីហោ​សុង​ហាក់ ម៉ា​រី​ណា ។

ចំពោះប្រព្រឹត្តិ​អំពើ​ផ្ទុយ​ពី​វិជ្ជាជីវៈ​មាន​ចេតនា​ចង់​បិទ​បាំង នៅ​ការ​ព្យាបាល​របស់​ខ្លួន​ដែល​ធ្វើ​អោយ​អ្នកជំងឺ​បាន​ស្លា​.​ប់ រួច​យក​ជន​រង​គ្រោះ​នឹង​ក្មួយ​ស្រី​ដឹក​តាម​រថយន្ត​មក​ផ្លុ​ង​ចោល នៅ​កំប៉ូត​ព្រៃ​ស្ងាត់​មួយ​កន្លែង​ទាំង​យប់ ស្ថិត​នៅ​ភូមិ​ម្រះព្រៅ ឃុំ​ចំបក់ ស្រុក​បាទី ដែល​អំពើ​នេះ​ជា​សកម្មភាព​ដ៏​សាហា​.​វ និង​ឃោ​ឃៅ​បំផុត ដែល​មហាជន​មិន​អាច​លើកលែង​បាន នឹង​ស្អប់ខ្ពើម​ជាទី​បំផុត ។ នេះ​បើ​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​បាន​បង្ហោះ​មុន​នេះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ បាន​ប្រទះ​ឃើញ​សាកស​.​ពស្ត្រី​ម្នាក់ រួម​ជាមួយ​ក្មេង​ស្រី​អាយុ​៣​ឆ្នាំ នៅ​អង្គុយ​យំ​ឱប​ស​.​ពនៅ​ក្នុង​កំប៉ូត​ព្រៃ នា​វេលា​ម៉ោង​០៦ និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក​ឧត្ដមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​ឯកឧត្តម​ព្រះរាជអាជ្ញា​អម​អាយ្យ​ការ​សាលាដំបូង​ខេត្ដ បាន​បញ្ជា​អោយ​កងកម្លាំង​នគរបាល​ជំនាញ​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ស្រុក​បាទី ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​សាកសួរ​ពិនិត្យ​វិភាគ និង​ប្រមូល​វត្ថុ​តាង​នៅ​ជុំវិញ​កន្លែង​កើតហេតុ ។

ក្រោយ​ការ​ពិនិត្យ​សមត្ថកិច្ច​បាន​ធ្វើការ​កំណត់​មុខសញ្ញា​បាន​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​គ្រូពេទ្យ​ពីរ​នាក់​ប្ដី​ប្រពន្ធ រួម​មានឈ្មោះ ហៀ​ង សុង​ហាក់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​ឈ្មោះ ស៊ុន ម៉ា​រី​ណា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជា​ម្ចាស់​គ្លីនិក​ឯកជន យីហោ សុង​ហាក់ ម៉ា​រី​ណា ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​នេះ​ពិតប្រាកដ​មែន ។ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ សមត្ថកិច្ច​បាន​ក៏​សាង​សំណុំរឿង និង​នាំ​ខ្លួន​គ្រូពេទ្យ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​ទៅ​សាលាដំបូង​ខេត្ដ​ហើយ ដើម្បី​ធ្វើការ​កាត់ទោស​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ