ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងស្រូវ១គីឡូមិនបានស្រា១កំប៉ុងបានក្លាយជាប្រធានបទក្តៅស្របពេលអ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់បែបនេះអំពីតម្លៃស្រូវ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​បាន​ជ្រាប​ហើយ កាលពី​កន្លង​ទៅ​ទាក់ទង​នឹង​វី​ដេ​អូ​ឃ្លី​ប ដែល​កសិករ​មួយ​ចំនួន​បាន​បង្ហោះ​ទាក់ទង​នឹង​តម្លៃ​ស្រូវ ធ្វើការ​ប្រៀបធៀប​នឹង​តម្លៃ​ស្រា ខណៈ​អ្នកនាំពាក្យ​ឯកឧត្តម ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ចេញ​មក​ស្រាយ​បំភ្លឺ​ចំពោះ​គណនី​ហ្វេ​ក​ប៊ុ​កមួយ​ក្រោយ​មានការ​លើក​ឡើង​ថា…

រាជធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ទូរទស្សនិកជន​អាច​នឹង​បាន​ជ្រាប​ហើយ កាលពី​កន្លង​ទៅ​ទាក់ទង​នឹង​វី​ដេ​អូ​ឃ្លី​ប ដែល​កសិករ​មួយ​ចំនួន​បាន​បង្ហោះ​ទាក់ទង​នឹង​តម្លៃ​ស្រូវ ធ្វើការ​ប្រៀបធៀប​នឹង​តម្លៃ​ស្រា ខណៈ​អ្នកនាំពាក្យ​ឯកឧត្តម ឃឹម ហ្វី​ណ​ង់ អ្នកនាំពាក្យ​ក្រសួងកសិកម្ម​ចេញ​មក​ស្រាយ​បំភ្លឺ​ចំពោះ​គណនី​ហ្វេ​ក​ប៊ុ​កមួយ​ក្រោយ​មានការ​លើក​ឡើង​ថា « ស្រូវ​មួយ​គីឡូ​មិន​បាន​ស្រា​មួយ​កំប៉ុង​» ។

ជា​ការ​ពិត រឿង​ស្រូវ ស្រា ជា​រឿង​ពីរ​ផ្សេង​គ្នា ដោយ​អ្នកនាំពាក្យ ក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វី​ណ​ង់ លើក​ឡើង​ច្បាស់​ៗ​ថា « បើ​ពិតជា​អ​ញ្ចឹ​ង​មែន អាច​សាកល្បង​គណនា​តួលេខ​បាន ។ កម្ពុជា​មាន​ផ្ទៃដី​ធ្វើស្រែ​បាន​ជាង​៣​លាន​ហិ​កតា និង​អាច​ផលិត​ស្រូវ​បាន​ប្រហែល ១៣​លាន​តោន ស្មើនឹង​ស្រា​ចំនួន​១៣​ពាន់​លាន​កំប៉ុង ។ ទោះបី​ថ្លៃ​ស្រូវ​ត្រឹមតែ​១​គីឡូ​១០០០៛ គិត​លេង​ៗ​ក៏​គង់​បាន​៣-៤​ពាន់​លាន​ដុល្លារ​ដែរ ។ កុំ​មើលងាយ​ការ​ចូលរួម​នៃ​តម្លៃ​ស្រូវ​ចំពោះ​សេដ្ឋកិច្ចជាតិ​ឱ្យ​សោះ មុខរបរ​នេះ​បាន​ផ្តល់​ប្រាក់​ចំណូល​ដល់​បងប្អូន​កសិករ​ជាង​២​លាន​គ្រួសារ និង​បាន​ផ្គត់ផ្គង់​អង្ករ​ឱ្យ​ខ្មែរ​ហូប​ពេញ​មួយ​ប្រទេស ហើយ​នៅ​សល់​សម្រាប់​នាំ​ចេញ​ទៀត ។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ដំណាំ​ណាមួយ​ធំ​ជាង​ស្រូវ​នៅឡើយ​ទេ ហើយ​ក៏​គេ​មិន​ដែល​លក់​ស្រូវ​ម្តង​១​គីឡូ ឬ​ធ្វើស្រែ​ម្តង​១០​ម៉ែត្រការ៉េ ដូច​ផឹកស្រា​ម្តង​មួយ​កំប៉ុង​ដែរ​» ។ តើ​លោក​អ្នក​យល់​យ៉ាងណា​ដែរ ចំពោះ​ការ​លើក​ឡើង​បែប​នេះ?

ក្រោយ​មានការ​វែកញែក​ទាក់ទង​នឹង​តម្លៃ​ស្រូវ​នោះ​ក៏​មាន​គណនី​មួយ​បាន​បង្ហោះ​និយាយ​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា​« បើ​ស្រូវ​បាន​ប្រហែល​កំប៉ុង​ស្រា​បៀរ​មិនដឹង​ជា​ល្អ​យ៉ាងណា ស្រូវ​លក់​បាន​មួយ​គីឡូ ៨៤ រៀល ចំណែក​កំប៉ុង​ស្រា​មួយ​កំប៉ុង​២៥០០​រៀល ទៅ​៥០០០​រៀល​» ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​មានការ​លើក​ឡើង​ពី​តម្លៃ​ឡើងថ្លៃ ឬ​ចុះថោក​នោះ លោក​អ្នក​គួរ​មានការ​ពិចារណា ជា​ពិសេស​កសិករ​តែ​ម្តង គួរ​មានការ​តាមដាន​ទាក់ទង​នឹង​តម្លៃ​ស្រូវ​អោយ​ជាប់លាប់ ចៀសវាង​ការ​លក់​ក្នុង​តម្លៃ​ទាប រួច​ធ្វើការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ថា លក់​មិន​បាន​ថ្លៃ​ជាដើម ។

គួរ​បញ្ជាក់​អោយ​មហាជន​ដឹង​ដែរ​ថា មធ្យមភាគ​ថ្លៃ​ស្រូវ​សើម​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៤​នេះ​ចំពោះ​ស្រូវ​រំដួល មាន​តម្លៃ ១២៩០​រៀល សម្រាប់​ខេត្តកំពង់ចាម ស្រូវ​OM តម្លៃ​១០១០​រៀល ស្រូវ​នាង​អុំ ឬ​នាង​អុក​៩៨០​រៀល ។

ក្នុង​នោះ​ដែរ បើ​តាម​ការ​រៀបរាប់​របស់​កសិករ នា​ស្រុក​ត្រាំកក់ ខេត្តតាកែវ​ថា ស្រូវ​រំដួល​ឆ្នាំ​នេះ ហាក់​មានការ​កើនឡើង ខណៈ​ពេល​ដែល​រដូវ​ប្រមូល​ផល​បាន​ចូល​មក​ដល់ ៕ ដោយ ៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ