ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ឱ្យ​ផ្លូវចិត្ត​ស្រស់ថ្លា និង​មាន​អារម្មណ៍ល្អ​ អ្នក​ត្រូវ​ទទួលទាន​អាហារ​ទាំងនេះ​ដែរ

7 ខែ មុន

ប្រភេទ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល​គឺ​អាស្រ័យ​ទៅ​លើ​គោលបំណង ដែល​ចង់​ទទួល​បាន​។ ចំណុច​ខុស​គ្នា​នៃ​សុខភាព​ដំណើរការ​ខួរក្បាល​មាន​ដូច​ជា​ការ​ចង​ចាំ​ភាព​អំណត់ របស់​ខួរក្បាល​គំនិត​ច្នៃប្រឌិត​និង​ការ​ផ្តោតអារម្មណ៍​។ អាហារ​សម្រាប់​ខួរក្បាល​ដែល​ល្អ​បំផុត​ត្រូវ​មាន​ផ្ទុក​អង់​ទី​អុក​ស៊ី​ដង់ វីតាមីន​និង​សារធាតុ​ខនិជ​ដែល​ជួយ​ភ្ញោ​ច​ខួរក្បាល​មាន​សារសំខាន់​ណាស់ សម្រាប់​ដំណើរការ​ខួរក្បាល​និង​ការពារ​ខួរក្បាល​ពី​ការ​ចុះ​ខ្សោយ​ដែល​កើតឡើង ដោយសារ​រ៉ា​ឌី​កាល់​សេរី​ដែល​បំផ្លាញ​ខួរក្បាល​។ ១-ជំនួយការ​ចង​ចាំ​៖ ផ្លែ​ប្ល៊ូ​ប៊ឺ​រី​គឺជា​ផ្លែ​ឈើ​ល្អ​បំផុត​សម្រាប់​ជំនួយការ​ចង​ចាំ​ព្រោះ​វា…

ប្រភេទ​អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ខួរក្បាល​គឺ​អាស្រ័យ​ទៅ​លើ​គោលបំណង ដែល​ចង់​ទទួល​បាន​។ ចំណុច​ខុស​គ្នា​នៃ​សុខភាព​ដំណើរការ​ខួរក្បាល​មាន​ដូច​ជា​ការ​ចង​ចាំ​ភាព​អំណត់ របស់​ខួរក្បាល​គំនិត​ច្នៃប្រឌិត​និង​ការ​ផ្តោតអារម្មណ៍​។

អាហារ​សម្រាប់​ខួរក្បាល​ដែល​ល្អ​បំផុត​ត្រូវ​មាន​ផ្ទុក​អង់​ទី​អុក​ស៊ី​ដង់ វីតាមីន​និង​សារធាតុ​ខនិជ​ដែល​ជួយ​ភ្ញោ​ច​ខួរក្បាល​មាន​សារសំខាន់​ណាស់ សម្រាប់​ដំណើរការ​ខួរក្បាល​និង​ការពារ​ខួរក្បាល​ពី​ការ​ចុះ​ខ្សោយ​ដែល​កើតឡើង ដោយសារ​រ៉ា​ឌី​កាល់​សេរី​ដែល​បំផ្លាញ​ខួរក្បាល​។

១-ជំនួយការ​ចង​ចាំ​៖ ផ្លែ​ប្ល៊ូ​ប៊ឺ​រី​គឺជា​ផ្លែ​ឈើ​ល្អ​បំផុត​សម្រាប់​ជំនួយការ​ចង​ចាំ​ព្រោះ​វា សម្បូរ​ទៅ​ដោយសារ​ធាតុ​quercetin​។ អាហារ​ផ្សេង​ទៀត​ដែល​សម្បូរ​សារធាតុ​quercetin​នេះ​មាន​ដូច​ជា​ខ្ទឹមបារាំង​, ផ្លែ​ប៉េងប៉ោះ​ប្រភេទ​តូច (cherry tomatoes), ខាត់ណា​ប្រូ​ខូ​លី (broccoli), និង​ផ្លែ​អា​ព្រី​ខុ​ត (apricot)​។​ស្ពៃក្តោប​, ផ្កា​ខាត់ណា​, ស្ពៃ​ស្ពី​ណា​ច (spinach), ពពួក​ផ្លែ​ប៊ឺ​រី​, ផ្លែ​ឈើ​រី​, ផ្លែ​ត្រប់​, និង​ឆៃថាវ​ក៏​ជួយ​បង្កើន​ការ​ចង​ចាំ​ដែរ​។ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​រក​ឃើញ​ប្រភេទ​អាហារ​ថ្មី​ដែល​អាច​ជួយ បង្កើន​ការ​ចង​ចាំ​។ សាកលវិទ្យាល័យ​Tufts នៅ​បូ​ស្តុ​ន​បាន​រក​ឃើញ​ថា​អាស៊ីត​ហ្វូ​លិច (folic acid) អាច​ជួយ​ដល់​ការ​ចង​ចាំ​ចំណែកឯ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​Rush នៅ​ស៊ី​កា​ហ្គូ​បាន​រក​ឃើញ​ថា​ការ​ទទួលទាន​ត្រី​អាច​ជួយ​បញ្ឈប់​ការ​ធ្លាក់​ចុះ នៃ​ការ​ចង​ចាំ​។

២-ភាព​អំណត់​របស់​ខួរក្បាល​៖ ចូរ​ទទួលទាន​ផ្លែ​អា​ព្រី​ខុ​ត​ដើម្បី​ប្រឆាំង​នឹង​ភាព​ហត់នឿយ​របស់​ខួរក្បាល ។ ភាព​ហត់នឿយ​របស់​ខួរក្បាល​ធ្វើ​ឲ្យ​ខួរក្បាល​ច្របូកច្របល់ និង​ពន្យឺត​ល្បឿន​នៃ​ការ​ដំណើរការ​ខួរក្បាល​។ វា​កើតឡើង​ដោយសារ​ការ​ប្រើប្រាស់​ទៅ​ប្រឈម​មុខ​ដោះស្រាយ​នឹង​បញ្ហា​ជា​ច្រើន ដែល​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ​។ អាហារ​ផ្សេង​ទៀត​ដែល​ជួយ​ដល់​ភាព​អំណត់​របស់​ខួរក្បាល​មាន​ដូច​ជា​ការ៉ុត​, ផ្លែ​dates, ស្លឹក​basil, ជី​អង្កាម​និង​ស្លឹក​stevia​។

៣-អារម្មណ៍​៖ អារម្មណ៍មិនល្អ​របស់​អ្នក​ភាគច្រើន​បង្ករ​ឡើង​ដោយ​ការ​ទទួលទាន​ជាតិ​ស្ករ ច្រើន​ពេក​។ អ្នក​អាច​កាត់​បន្ថយ​ជាតិ​ស្ករ​បាន​ដោយ​ការ​ទទួលទាន​អាហារ​មិនសូវ​មាន​ជាតិ ស្ករ​និង​អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​និង​ប្រូតេអ៊ីន​ព្រោះ​វា​អាច​ស្រូប​យក ជាតិ​ស្ករ​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ច្រើន​តែ​មាននៅ​ក្នុង​ខ្លាញ់ត្រី​ជួយ​ប្រឆាំង​នឹង​អាកា​រៈ​ធ្លាក់ ទឹកចិត្ត​។ វីតាមីន​B12 និង​folate​ត្រូវ​បាន​គេ​ទទួលទាន​ដើម្បី​បង្កើត​សារធាតុ​សេ​រ៉ូ​តូ​នី​ន (serotonin)​។​វីតាមីន​B12 មាននៅ​ក្នុង​ត្រី​សាច់​គោ​គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​និង​ស៊ុត​។ ចំណែកឯ folate​មាននៅ​ក្នុង oatmeal, សណ្តែកសៀង​, ឆៃថាវ​, ខាត់ណា​broccoli, គ្រាប់​ផ្កាឈូក​រតន៍ និង​ផ្លែក្រូច​ពោធិ៍សាត់​។

៤-គំនិត​ច្នៃប្រឌិត​៖ គំនិត ច្នៃប្រឌិត​ត្រូវការ​ដំណើរការ​ជា​ច្រើន​ដែល​ទាមទារ​នូវ​អាហារ​ដែល​សម្បូរ​ទៅ ដោយ​កាបូន​អ៊ី​ដ្រា​ត​ដើម្បី​បំ​លែង​ជា​ថាមពល​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ក៏​ជួយ​ខួរក្បាល​ក្នុង​ការ​បង្កើត​ផ្លូវ​ថ្មី​ដើម្បី​ទទួលយក​ព​ត៌​មាន​ថ្មី​ៗ ផង​ដែរ​។ សមត្ថភាព​ក្នុង​ការ​ច្នៃប្រឌិត​ក៏​ត្រូវ​ធ្លាក់​ចុះ​ផង​ដែរ​នៅ​ពេល​ដែល​រ៉ា​ឌី​កាល់ សេរី​បំផ្លាញ​ខួរក្បាល​។ ប៉ុន្តែ​រ៉ា​ឌី​កាល់​សេរី​អាច​បំបាត់​បាន​ដោយ​អង់​ទី​អុក​ស៊ី​ដង់​ដែល​មាន​ក្នុង អាហារ​ដែល​សម្បូរ​ដោយ​វីតាមីន C និង​វីតាមីន​E​។ អាហារ​ដែល​សម្បូរ​វីតាមីន​C មាន​ដូច​ជា​ពពួក​ផ្លែក្រូច​ហើយ​វីតាមីន​ទាំង​ពីរ​មាននៅ​ក្នុង​គ្រាប់​ផ្កាឈូក រតន៍​, ខាត់ណា​broccoli និង​ស្ពៃ​ស្ពី​ណា​ច​។

៥-ការ​ផ្តោតអារម្មណ៍​៖ ការ​ផ្តោតអារម្មណ៍​ទាក់ទង​ទៅ​នឹង​ការ​ដក​ចេញ​នៃ​ភាព​រំខាន​។ វា​គឺជា​ការ​រក្សា​នូវ​សុខភាព​នៃ​ការ​វិនិច្ឆ័យ​និង​ការ​រក្សា​កម្រិត​ថាមពល របស់​ខួរក្បាល​។ វីតាមីន​B, C, E និង​ម៉ាញេស្យូម​ជួយ​បង្កើន​ការ​ប្រមូល​អារម្មណ៍​របស់​អ្នក​។ ចំណែកឯ​ត្រី​ធូ​ណា​, ផ្លែ​អា​ទី​សូ (artichokes), ចេក​, ស្រូវ​barley, អង្ករសម្រូប​, ស្រូវ​សាឡី​, គ្រាប់​អាល់​ម៉ុ​ន​, គ្រាប់ស្វាយចន្ទី​, ពពួក​សណ្តែក​និង​ដំឡូងបារាំង​សុទ្ធតែ​សម្បូរ​ទៅ​ដោយ​ម៉ាញេស្យូម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ