ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ប្រាប់មូលហេតុរឿងទាក់ទងជាមួយបុរស​​ម្នាក់ តែប្ដីមិនជឿ រួច​ប្រច័ណ្ឌកា.ប់បំផ្លា.ញខ្ទេច

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្គាល់បុរសជនជាតិចិនតៃវ៉ានម្នាក់ក្នុងពេលនាងធ្វើជាបុគ្គលិក​ហាងខារ៉ាអូខេមួយ ហើយបុរសចិនតៃវ៉ាន់នោះ បានណែនាំឲ្យនាងឈប់ធ្វើការនៅហាងខារ៉ាអូខេទៀតទៅ និងងាកមកចាប់ដៃរកស៊ីលក់អីវាន់ផលិតផលឲ្យគាត់វិញ ហើយថែមទាំងទិញម៉ូតូ១គ្រឿងឲ្យនាងជិះដើម្បីរកស៊ីមុខរបរនេះថែមទៀតផង ។ នាងនិងបុរសនោះតែងបានទាក់ទងគ្នាតាមឆាត ហើយនាងក៏បានប្រាប់ប្ដីឲ្យដឹងគ្រប់រឿងមិនដែលលាក់បាំងទេ…

រាជធានី​ភ្នំពេញ ៖ ស្រ្តីម្នាក់បានស្គាល់បុរសជនជាតិចិនតៃវ៉ានម្នាក់ក្នុងពេលនាងធ្វើជាបុគ្គលិក​ហាងខារ៉ាអូខេមួយ ហើយបុរសចិនតៃវ៉ាន់នោះ បានណែនាំឲ្យនាងឈប់ធ្វើការនៅហាងខារ៉ាអូខេទៀតទៅ និងងាកមកចាប់ដៃរកស៊ីលក់អីវាន់ផលិតផលឲ្យគាត់វិញ ហើយថែមទាំងទិញម៉ូតូ១គ្រឿងឲ្យនាងជិះដើម្បីរកស៊ីមុខរបរនេះថែមទៀតផង ។

នាងនិងបុរសនោះតែងបានទាក់ទងគ្នាតាមឆាត ហើយនាងក៏បានប្រាប់ប្ដីឲ្យដឹងគ្រប់រឿងមិនដែលលាក់បាំងទេ ប៉ុន្តែប្ដីបានប្រច័ណ្ឌយ៉ាងខ្លាំង ហើយពេលផឹកស្រវឹងបានកាប់បំផ្លាញម៉ូតូដែលបុរសចិនតៃវ៉ាន់ទិញឲ្យនោះ បណ្ដាលឲ្យខូចខាត និងបោកទូរស័ព្ទនាង១គ្រឿងចោលទៀតផង ។ ទើបនៅវេលាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នាងនិងម្ដាយបាននាំគ្នាទៅប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ហៅលោកប្ដីធ្វើការអប់រំនិងធ្វើកិច្ចសន្យា ហើយនាងក៏អះអាងផងដែរថា ប្ដីអត់ចេះរកស៊ីនោះទេ ចេះបំផ្លាញប៉ុណ្ណោះ ។

ស្រ្តីខាងលើឈ្មោះលីហ្សា អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន អតីតជាបុគ្គលិកហាងខារ៉ាអូខេមួយ ចំណែកបុរសជាប្ដីឈ្មោះនរៈ អាយុ២៤ឆ្នាំ មុខរបរដឹកអីវាន់អនឡាញ ហើយអ្នកទាំង២រៀបការជាមួយគ្នារយៈពេល៦ឆ្នាំមកហើយ ។ ចំណងដៃរៀបការបានកូនស្រី២នាក់នៅក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បុរសជាប្ដីរូបនោះបានកាប់បំផ្លាញម៉ូតូ១គ្រឿងម៉ាកហុងដាប៊ីត ពណ៍ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ1KY-2339 ដែលបុរសចិនតៃវ៉ាន់ទើបនិងទិញឲ្យប្រពន្ធរបស់ខ្លួនបានជាង១ខែមុនប៉ុណ្ណោះ ហើយក៏បោកទូរស័ព្ទរបស់នាង១គ្រឿងចោលផងដែរ ។

បើតាមស្រ្តីជាប្រពន្ធរូបនោះបាននិយាយថា តាំងពីរៀបការរួចមកប្ដីរបស់នាងអត់ចេះរកស៊ីអីនោះទេ ចេះបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះដូចជាយកម៉ូតូលក់ច្រើនគ្រឿង និងយកលុយកាក់ក្នុងផ្ទះចាយជាច្រើន ហើយថែមទាំងយកប្លង់ដីឪពុករបស់នាងមួយកន្លែងនៅឯខេត្តកំពង់ស្ពឺទៅបញ្ចាំយក​លុយ២ពាន់ដុល្លារមកចាយវាយអស់ថែមទៀតផង ។ ប្ដីនាងទើបតែធ្វើជាអ្នកដឹកអីវាន់អនឡាញនៅរយៈពេលចុងក្រោយនេះប៉ុណ្ណោះទេ ដោយសារតែបែនេះនាងបានចូលធ្វើជាបុគ្គលិកហាងខារ៉ាអូខេ ដើម្បីរកលុយផ្គត់ផ្គង់ជីវភាពគ្រួសារ ។ ដោយឡែកមូលហេតុដែលប្ដីរបស់នាងប្រើអំពើហឹង្សាវាយបំផ្លាញម៉ូតូនាពេលនេះក៏ព្រោះតែប្រច័ណ្ឌនាងជាមួយនិងបុរសជនជាតិចិនតៃវ៉ាន់ម្នាក់នោះ ។

នាងបាននិយាយរៀបរាប់អំពីការប្រាស្រ័យទាក់ទងជាមួយបុរសជនជាតិចិនតៃវ៉ាន់ខាងលើថា នៅក្នុងពេលដែលនាងបម្រើការងារជាបុគ្គលិកនៅហាងខារ៉ាអូខេមួយកន្លែង នាងបានស្គាល់បុរសជនជាតិចិនតៃវ៉ាន់ម្នាក់ ហើយបុរសនោះមានបងថ្លៃជាជនជាតិខ្មែរផងដែរ ។ ពេលនោះបុរសចិនតៃវ៉ាន់ខាងលើបានណែនាំឲ្យនាងឈប់ធ្វើការនៅហាងខារ៉ាអូខេទៀតទៅ ហើយឲ្យនាងងាកមកចាប់ដៃរកស៊ីលក់អីវាន់ផលិតផលឲ្យគាត់វិញ ។ ដោយគាត់បាននិយាយថា ចាំគាត់ជាអ្នកនាំអីវ៉ាន់ពីចិនតៃវ៉ាន់យកមលឲ្យលក់ មិនតែប៉ុណ្ណោះគាត់ក៏ប្រាប់ថា គាត់និងបើកក្រុមហ៊ុនលក់ផលិតផលនាំចូលពីចិនតៃវ៉ាន់មួយនៅស្រុកខ្មែរទៀតផងដែរ ។

ស្រ្តីដដែលនេះបានប្រាប់បន្ថែមថា ពេលនោះនាងបានប្រាប់ត្រលប់ទៅបុរសចិនតៃវ៉ាន់នោះវិញថា នាងអាចលក់ផលិតផលបាន ប៉ុន្តែនាងជួបការលំបាក ព្រោះតែនាងគ្មានមធ្យោបាយដើម្បីជិះធ្វើដំណើរនោះទេ បើជិះម៉ូតូកង់បីអស់លុយច្រើន ហើយក៏ជួបការលំបាកដែរ ។ ទើបពេលនោះបុរសចិនតៃវ៉ាន់បានទិញម៉ូតូ១គ្រឿងខាងលើដើម្បីឲ្យនាងជិះ ហើយទើបតែទិញបានរយៈពេលជាង១ខែមុននេះប៉ុណ្ណោះ ចំណែកបុរសនោះក៏នៅពុំទាន់បានបើកក្រុមហ៊ុននៅឡើយដែរ រីឯរូបនាងក៏បានឈប់ពីហាងខារ៉ាអូខេមកធ្វើការក្រុមហ៊ុនមួយ ។ ប៉ុន្តែនាងនិងបុរសនោះតែងបានទាក់ទងគ្នារឿងការងារគ្រោងនិងរកស៊ីនោះតាមឆាតបណ្ដាញសង្គមជាបន្តបន្ទាប់ ដោយពេលឆាតតាក់ទងគ្នារាល់លើក គឺមានបងថ្លៃរបស់បុរសចិនតៃវ៉ាន់នោះ ដែលជាជាជនជាតិខ្មែរនៅម្ដុំព្រែកព្នៅជាអ្នកបកប្រែឲ្យ ព្រោះនាងអត់ចេះភាសាចិនមិនអាចនិយាយគ្នាផ្ទាល់បានឡើយ ។

ស្រ្តីខាងលើបានបញ្ជាក់ប្រាប់ទៀតថា ក្រៅពីទំនាក់ទំនងរឿងលក់ផលិតផលនាងក៏បានទាក់ទងដើម្បីឲ្យបុរសចិនតៃវ៉ាន់នោះ ជួយទិញដីវិនិយោគ ដើម្បីបានលុយទៅលស់យកប្លង់ដីរបស់ឪពុកនាងដែលត្រូវប្ដីយកទៅបញ្ចាំនោះផងដែរ ហើយចំពោះទំនាក់ទំនងរវាងនាងនិងបុរសចិនតៃវ៉ាន់នោះ នាងមិនបានលាក់លៀមប្ដីនោះទេ នាងតែងបានប្រាប់ប្ដីគ្រប់រឿង និងប្រាប់ថានាងទាក់ទងដើម្បីតែការរកស៊ីតែប៉ុណ្ណោះ ។ ប៉ុន្តែទោះជានាងប្រាប់ឲ្យដឹងគ្រប់យ៉ាងហើយក្ដី ក៏ប្ដីនៅតែប្រច័ណ្ឌរករឿងនាងជាបន្តបន្ទាប់ រហូតដល់វេលាម៉ោង២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ក្រោយត្រលប់មកពីផឹកស៊ីនៅខាងក្រៅវិញ ។ ពេលចូលដល់ផ្ទះភ្លាមប្ដីនាងបានកាប់បំផ្លាញម៉ូតូ បណ្ដាលឲ្យរងការខូចខាត រួចបោកទូរស័ព្ទនាងចោលទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងទាំងយប់ ទើបព្រឹកឡើងនាងនិងម្ដាយនាំគ្នាទៅកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដោយមុនដំបូងប្រុងប្ដឹងឲ្យនគរបាលនគរបាលចាត់ការតាមច្បាប់ ប៉ុន្តែក្រោយមកមិនដាច់ចិត្ត ទើបគ្រាន់តែឲ្យជួយហៅប្ដីធ្វើការអប់រំនិងធ្វើកិច្ចសន្យាវិញ ។

បើតាមស្រ្តីជាម្ដាយបង្កើតស្រ្តីរូបនោះបានប្រាប់ថា កូនគាត់និងកូនប្រសារប្រុសម្នាក់នោះ បានស្រលាញ់គ្នាចិត្តឯងតាំងពីអាយុទើបតែ១៨ឆ្នាំមកម្ល៉េះ ដែលពេលនោះរូបគាត់ដែលជាឪពុកម្ដាយអត់ពេញចិត្តនោះទេ ដោយសារតែឃើញកូននៅក្មេងផងនិងអត់ចូលចិត្តកូនប្រសារនោះផង ។ ប៉ុន្តែក្រោយមកដោយសារអាណិតកូនស្រី ទើបមិនបំបែកបំបាក់ពួកគេ ចំណែកកូនប្រសារគ្មានលុយសូម្បីតែ១រៀលដើម្បីឲ្យថ្លៃបណ្ណាការឡើយ ហើយគាត់ក៏បានឲ្យលុយ២ពាន់ដុល្លារទៅឲ្យកូនប្រសារនោះកាន់ដើម្បីទុកឲ្យថ្លៃបណ្ណាការមកគាត់វិញ ហើយកុហកប្ដីគាត់ថាកូនប្រសារនោះមានលុយ២ពាន់ ដើម្បីឲ្យប្ដីគាត់យល់ព្រមឲ្យពួកគេរៀបការ ។

គាត់បាននិយាយទៀតថា លុះជិតដល់ថ្ងៃការស្រាប់តែកូនប្រសារនេះចាយលុយអស់៥០០ដុល្លារបាត់ ហើយយកទៅប្រគល់ឲ្យគាត់បានតែ១៥០០ដុល្លារប៉ុណ្ណោះនិងបានទារលុយ៥០០ដុល្លារទៀតពីគាត់ទៀតដើម្បីយកមកបង្រ្គប់ខណៈនោះគាត់អត់ដឹងធ្វើម៉េចក៏យកលុយនោះមករួចក៏រៀបការឲ្យទៅ ។ លុះក្រោយរៀបការរួចកាលណាមកកូនប្រសាររូបនោះ អត់ធ្វើការរកស៊ីអីនោះទេ គិតតែពីបំផ្លាញខ្ទេចខ្ទីរ ទើបតែមួយរយៈពេលចុងក្រោយនេះប៉ុណ្ណោះដែលចេញដឹកអីវាន់អនឡាញឲ្យគេ ហើយឥឡូវបែរជាមកប្រើអំពើហិង្សាវាយបំផ្លាញម៉ូតូបែបនេះទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ