ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​អាមេរិក​ព្រលឹង​ចុង​សក់​ព្រោះ​ត្រូវ​គ្រា.ប់​កាំ​.ភ្លើង​បង​ធំ​នៅ​ហៃ​ទី

1 អាទិត្យ មុន

ទី​ក្រុង​ផត​អូ​ព្រីន៖ ថ្មី​ៗ​នេះ​ មាន​ហេតុ​ការណ៍​មិន​​ល្អ​កើត​ឡើង​ចំពោះ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ស្ពីរីត អ៊ែរឡាញ (Spirit Airlines) ​ដែល​ត្រូវ​​ហោះ​ចូល​ប្រទេស​ហៃ​ទី​ចំ​ពេល​មាន​អស្ថិរ​ភាព និង​ការ​បាញ់​បោះ​​​​គ្នា​យ៉ាង​អនា​ធិប​តេយ្យ​ពី​សំណាក់​ក្រុម​បង​ធំ​។ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​ស្ពីរីត អ៊ែរឡាញ១​គ្រឿង​បាន​​​ចាក​ចេញ​ដំណើរ​ពី​រដ្ឋ​ផ្លរីដា…

ទី​ក្រុង​ផត​អូ​ព្រីន៖ ថ្មី​ៗ​នេះ​ មាន​ហេតុ​ការណ៍​មិន​​ល្អ​កើត​ឡើង​ចំពោះ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ស្ពីរីត អ៊ែរឡាញ (Spirit Airlines) ​ដែល​ត្រូវ​​ហោះ​ចូល​ប្រទេស​ហៃ​ទី​ចំ​ពេល​មាន​អស្ថិរ​ភាព និង​ការ​បាញ់​បោះ​​​​គ្នា​យ៉ាង​អនា​ធិប​តេយ្យ​ពី​សំណាក់​ក្រុម​បង​ធំ​។ យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​ស្ពីរីត អ៊ែរឡាញ១​គ្រឿង​បាន​​​ចាក​ចេញ​ដំណើរ​ពី​រដ្ឋ​ផ្លរីដា ប្រទេស​អាមេរិក​​ សំដៅ​ទៅ​​រដ្ឋ​ធានី​ផត​អូ​ព្រីន (Port-au-Prince) នៃ​ប្រទេស​ហៃ​ទី។

នៅ​ពេល​យន្ត​ហោះ​​បើក​ចូល​ដែន​អាកាស​ហៃ​ទីសុខ​ៗ​​ស្រាប់​តែ​​គ្រាប់​កាំ​ភ្លើង​មិន​ដឹង​ហោះ​មក​ពី​​កន្លែង​ណា​ទេ​បាន​​​ប្លាត​ត្រូវ​ចំ​​យន្ត​ហោះ​។ ដោយ​សារ​មើល​​ឃើញ​សភាព​ការណ៍​មិន​ស្រួល​ដូច្នេះ​ អាកាស​យានិក​ក៏​បត់​ក្បាល​យន្ត​ហោះ​​ទៅ​ប្រទេស​ដូមីនី​ខេន​វិញ​ (Dominican)។ ​​ព័ត៌​មាន​ខ្លះផ្សាយ​ថា​គ្រាប់​កាំ​ភ្លើង​ប្លាត​ត្រូវ​ចំ​បុគ្គ​លិក​បម្រើ​ការ​នៅ​លើ​យន្ត​ហោះ​​​តែ​ម្នាក់​​គត់ ​និង​មិន​​​ប៉ះ​ពាល់​អ្នក​ដំណើរ​ណា​ម្នាក់​ទេ​​។

ប៉ុន្តែ​ករណី​បាញ់​បោះ​នេះ​បង្ខំ​ឱ្យ​អាជ្ញា​ធរ​​ផ្អាក​សកម្ម​ភាព​ហោះ​ហើរ​ចេញ​-​ចូល​​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ទូសាំង លូវែ​ទួរ (Toussaint Louverture) ​​​​ជា​បណ្ដោះ​អាសន្ន​​។​ ​យន្ត​ហោះ​ដឹក​ទំនិញ​របស់​ក្រុម​ហ៊ុន​អា​កាស​ចរណ៍​ចិត​ប្ល៊ូ អ៊ែរវេ ​(JetBlue Airways) និង​អាំ​ម្រី​ចិត ​(Amerijet) ត្រូវ​តែ​បង្ខំ​ចិត្ត​បត់​ក្បាល​ត្រ​ឡប់​ថយ​ក្រោយ​វិញ​ជា​បន្ទាន់​ដោយ​សារ​ការ​បាញ់​កាំ​ភ្លើង​នោះ​។​​

នៅ​ក្នុង​​សេចក្ដី​ថ្លែង​ការណ៍​​របស់​ខ្លួន​ ស្ថាន​ទូត​អាមេរិក​ប្រចាំ​ប្រទេស​ហៃ​ទី​ថ្លែង​ថា​ខ្លួន​​បាន​ដឹង​អំពី​ការ​​ផ្អាក​សកម្ម​ភាពហោះ​ហើរ​​ចេញ-​​ចូល​អាកាស​យាន​ដ្ឋាន​នោះ​​ និង​​​ដឹង​អំពី​ការ​ប៉ុន​ប៉ង​របស់​ក្រុម​បង​ធំ​ដើម្បី​បន្ទច់​បង្អាក់​ការ​ហោះ​ហើរ​ចេញ​ចូល​រដ្ឋ​ធានី​ផត​អូ​ព្រីន​​​​អម​ដោយ​​ការ​​ប្រើ​ប្រាស់​កាំ​ភ្លើង​​​។ ការ​​ធ្វើ​ដំណើរ​​ក៏​រអាក់​រអួល​ផង​ដែរ​​នៅ​លើ​ផ្លូវ​គោក ផ្លូវ​ទឹក​ និង​ផ្លូវ​អាកាស​​។​

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ស្ពីរីត អ៊ែរឡាញ​បាន​​ចេញ​សេចក្ដី​ប្រកាស​​ថា​​ជើង​ហោះហើរ​៩៥១ដែល​ចាក​​ចេញ​ពី​​ទី​ក្រុង​ហ្វត​ឡត​ដឺដេល (Fort Lauderdale) សំដៅ​ទៅ​រដ្ឋ​ធានី​ផត​អូ​ព្រីន (Port-au-Prince)​ ត្រូវ​បង្វែរ​ទិស​ដៅ​ហោះ​ហើរ​របស់​ខ្លួន​ និង​ចុះ​ចត​នៅ​រដ្ឋ​ធានី​សាន់​ធី​អា​ហ្គោ (Santiago) នៃ​សា​ធារណ​រដ្ឋ​ដូមី​នី​ខេន​​។ នៅ​ពេល​យន្ត​ហោះ​ចុះ​ចត​ដល់​សាន់​ធីអា​ហ្គោ​រួច​ហើយ​ ក្រុម​អធិការ​កិច្ច​ក៏​ចុះ​ត្រួត​ពិនិត្យ និង​ទទួល​ស្គាល់​ថា​ពិត​ជា​រក​ឃើញ​​កន្លែង​រង​ការ​បាញ់​ប្រហារ​ដោយ​គ្រាប់​កាំ​ភ្លើង​មែន​។

ក្រុម​ហ៊ុន​ស្ពីរីត អ៊ែរឡាញ​ថ្លែង​ថា​យន្ត​ហោះ​ដែល​មាន​បញ្ហា​នោះ​នឹង​ត្រូវ​ដក​ចេញ​ លែង​ប្រើ​ការ​ត​ទៅ​ទៀត​ ហើយ​នឹង​ជំនួស​ដោយ​យន្ត​ហោះ​ផ្សេង​ដើម្បី​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ និង​បុគ្គលិក​បម្រើ​ការ​នៅ​លើ​យន្ត​ហោះ​នោះ​ត្រឡប់​ទៅ​ហ្វត​ឡត​ដឺដេល​នៅ​ថ្ងៃ​នេះ​។ ក្រុម​ហ៊ុន​ចង់​ផ្ដោត​សំខាន់​ទៅ​លើ​បញ្ហា​សុវត្ថិ​ភាព​ជា​រឿង​សំខាន់​។ ដូច្នេះ រាល់​ជើង​ហោះ​ហើរ​ទៅ​ផត​អូ​ព្រីន និង​ខេប​ហៃ​ទៀន (Cap-Haitien) ត្រូវ​ផ្អាក​ទាំង​អស់​ដើម្បី​រង់​ចាំ​ការ​វាយ​តម្លៃ​ទៅ​លើ​សភាព​ការណ៍​ពិត​នៅ​​ហៃ​ទី​​ជា​មុន​សិន​។​​

រដ្ឋាភិបាល​អាមេរិក​យល់​ថា​សភាព​ការណ៍​នៅ​ហៃ​​ទី​​នៅ​ពេល​នេះ​​ពិ​បាក​ប៉ាន់​ស្មាន និង​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​សម្បើម​​ណាស់​។ ដូច្នេះ រដ្ឋាភិបាល​សូម​ផ្ដាំ​ទៅ​ពល​រដ្ឋ​អាមេរិកាំង​​ដែល​ចង់​ធ្វើ​ដំណើរ​ទៅ​ហៃ​ទី​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ស្លាប់-​រស់​ដោយ​​ខ្លួន​​ឯង​។ រដ្ឋាភិបាល​អាមេរិក​មិន​អាច​ធានា​សុវត្ថិ​ភាព​ជូនអ្នក​ដែល​ចង់​ទៅ​ព្រលាន​យន្ត​ហោះ​ និង​តំ​បន់​ព្រំ​ដែន​បាន​ឡើយ៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ