ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រូវស្រាលជាង១០០ហិកតាដែលបង្កបង្កើនផល លើកទី២ ត្រូវបានអាជ្ញាធរជួយសង្គ្រោះកុំឱ្យ​លិច​លង់​

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ៖ ស្រូវស្រាលជាង១០០ហិកតាដែលបង្កបង្កើនផលលើកទី២ នៅខាងកើតផ្លូវជាតិលេខ៥ ត្រូវជាអាជ្ញាធរសង្គ្រោះបិតទឹកសំណង់ស្ពានតាផាន់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតស្រុកមង្គលបូរីឈម ក្រុងសិរីសោភ័ណ ដើម្បី​ជួយកុំឱ្យលិចលង់ស្រូវ…

ខេត្ត​បន្ទាយមានជ័យ ៖ ស្រូវស្រាលជាង១០០ហិកតាដែលបង្កបង្កើនផលលើកទី២ នៅខាងកើតផ្លូវជាតិលេខ៥ ត្រូវជាអាជ្ញាធរសង្គ្រោះបិតទឹកសំណង់ស្ពានតាផាន់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតស្រុកមង្គលបូរីឈម ក្រុងសិរីសោភ័ណ ដើម្បី​ជួយកុំឱ្យលិចលង់ស្រូវ ។

លោក ឆុំ ឆាន អភិបាលរងស្រុកមង្គលបូរីបានប្រាប់ថា ជាការណែនាំពីលោក រ័ត្ន ដាស៊ីណង់ អភិ បាល​ស្រុកមង្គលបូរី លោកបានដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានសហការជាមួយអាជ្ញាធរសង្កាត់ក្នុងក្រុងសិរីសោភ័ណដើម្បីចុះពិនិត្យស្ថានភាពទឹក ជាក់ស្តែង ស្រូវស្រាលប្រភេទស្រូវមិនប្រកាន់រដូវដែលប្រជាកសិករបង្កបង្កើនផលលើកទី២នៅផ្នែកខាងកើតផ្លូវជាតិលេខ៥ ដែលប្រឈមការលិចលង់ដោយទឹកជំនន់ធ្លាក់ពីផ្នែកខាងលើ។

លោកបានបញ្ជាក់ថា៖ក្រោយចុះពិនិត្យជាក់ស្តែងទឹកនៅផ្នែកខាងលើផ្លូវជាតិលេខ៥ត្រូវទឹកជំនន់ហក់ឡើងខ្លាំងតែប្រជាកសិករមិនទាន់បានបង្កបង្កើនផលនៅឡើយក្នុងភូមិសាស្គ្រក្រុងសិរីសោភ័ណ ទើបអាជ្ញាធរស្រុកមង្គលបូរី និងមន្ត្រីជំនាញសម្រេចបិតទឹកសំណង់ស្ពានតាផាន់មិនឱ្យ​ធ្លាក់ចូលមកផ្នែកខាងក្រោមដែលប្រឈមការលិចលង់ខូចស្រូវប្រមាណជាង១០០ហិកតារបស់ប្រជាកសិករក្នុងស្រុកមង្គលបូរី។

លោក ឆុំ ឆាន បានបញ្ជាក់ថា៖នៅពេលនេះទឹកជំនន់ផ្នែកខាងលើមានដូចជាឃុំសឿ ឃុំចំណោម ឃុំរហាត់ទឹក ឃុំបត់ត្រង់ ដែលជាប់ដងស្ទឹងមង្គលបូរីខាងផ្នែកខាងលិចស្ទឹងមានស្រូវស្រាលមួយចំនួនត្រូវបានប្រឈមលិចទឹកជំនន់ដូចជាតាមប្រឡាយព្រែកផ្នែកខាងលិចពេលនេះអាជ្ញាធរនិងមន្ត្រីជំនាញបាន​សម្រេច​បើកទឹកសំណង់ពោធិ៍២ដើមទំលាក់មកខាងក្រោយ ដើម្បីបន្ធូទឹកផ្នែកខាងលើកុំអោយប៉ះពាល់ស្រូវប្រជាកសិករដែលបង្កបង្កើនផលលើកទី២ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ