ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃចាប់​ខ្លួន​លោក​គ្រូ​ហុង​ស៊ុយ​ម្នាក់​ពី​បទ​ឆ​បោ.​ក​ប្រាក់​រាប់​សិប​លាន​បាត

1 អាទិត្យ មុន

ទី​ក្រុង​បាងកក៖ នគរ​បាល​ខេត្ត​ប៉ាក់​ធំ​ធានី​ទើប​តែ​ចាប់​ខ្លួន​គ្រូ​ហុង​ស៊ុយ​ម្នាក់​តប​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជា​ជន​​១​ចំនួន​ដែល​ចោទ​ប្រកាន់​ថា​គាត់​បាន​ធ្វើ​ឱ្យ​ពួក​គេ​ខាត​បង់​ប្រាក់​អស់​រាប់​សិប​លាន​បាត​ដោយ​បោក​បញ្ឆោត​ឱ្យ​ទិញ​របស់​របរ​ផ្សេង​ៗ​​ដែល​កុហក​ថា​ជា​វត្ថុ​ស័ក្ដិ​សិទ្ធិ​ ទិញ​យក​ទៅ​ដាក់​ផ្ទះ​ធ្វើ​ឱ្យ​រាសី​ហក់​ឡើង​ខ្ពស់​ត្រដែត​ រក​ស៊ី​មាន​បាន​ដូច​ឡើង​កាំ​ជណ្ដើរ​។ លោក​គ្រូ​ហុង​ស៊ុយ​ឈ្មោះ​ថា​ណាវ៉ាត់ (Tanawat) ​ដែល​ប្រើ​រហស្ស​នាម​ថា​ «លោក​គ្រូ​ធំ»​​ និង​បើក​សេវា​មើល​ហុង​ស៊ុយ​ផ្លាក​យីហោ​ធី​លី (Tili)…

ទី​ក្រុង​បាងកក៖ នគរ​បាល​ខេត្ត​ប៉ាក់​ធំ​ធានី​ទើប​តែ​ចាប់​ខ្លួន​គ្រូ​ហុង​ស៊ុយ​ម្នាក់​តប​ទៅ​តាម​ពាក្យ​បណ្ដឹង​របស់​ប្រជា​ជន​​១​ចំនួន​ដែល​ចោទ​ប្រកាន់​ថា​គាត់​បាន​ធ្វើ​ឱ្យ​ពួក​គេ​ខាត​បង់​ប្រាក់​អស់​រាប់​សិប​លាន​បាត​ដោយ​បោក​បញ្ឆោត​ឱ្យ​ទិញ​របស់​របរ​ផ្សេង​ៗ​​ដែល​កុហក​ថា​ជា​វត្ថុ​ស័ក្ដិ​សិទ្ធិ​ ទិញ​យក​ទៅ​ដាក់​ផ្ទះ​ធ្វើ​ឱ្យ​រាសី​ហក់​ឡើង​ខ្ពស់​ត្រដែត​ រក​ស៊ី​មាន​បាន​ដូច​ឡើង​កាំ​ជណ្ដើរ​។

លោក​គ្រូ​ហុង​ស៊ុយ​ឈ្មោះ​ថា​ណាវ៉ាត់ (Tanawat) ​ដែល​ប្រើ​រហស្ស​នាម​ថា​ «លោក​គ្រូ​ធំ»​​ និង​បើក​សេវា​មើល​ហុង​ស៊ុយ​ផ្លាក​យីហោ​ធី​លី (Tili) ត្រូវ​សមត្ថ​កិច្ច​ចូល​ចាប់​ខ្លួន​ដល់​ក្នុ​ងផ្ទះ​របស់​គាត់​នៅ​ទី​ក្រុ​ងបាងកក​​ភាគ​ខាង​ជើង​។ សមត្ថ​កិច្ច​​ចូ​លឆែក​ឆេរ​នៅ​ក្នុង​ផ្ទះ​របស់​គាត់​ដើម្បី​រក​មើល​ភស្តុ​តាង​ដាក់​បន្ទុក​។ បន្ទាប់​មក​ ចាប់​គាត់​ដាក់​ឃុំ​ដើម្បី​រង់​ចាំ​ការ​ស៊ើប​អង្កេត​ជា​បន្ត​ទៀត​។

លោក​គ្រូ​ហុង​ស៊ុយ​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​បន្ទាប់​ពី​មនុស្ស​២៨​នាក់​ចោទ​​ប្រកាន់​ថា​គាត់​​​បោក​​​លុយ​របស់​ពួក​គេ​អស់​​ជាង​៨៦​លាន​បាត​​ដោយ​បង្ខំ​ឱ្យ​​ទិញ​របស់​ហុង​ស៊ុយ​ដាក់​ផ្ទះ​។ នៅ​ពេល​ពួក​គេ​ទៅ​រក​គាត់​ឱ្យ​មើល​ហុង​ស៊ុយ​ និង​​ជោគ​ជតា​រាសី​ គាត់​ចេះ​​តែ​រក​ឃើញ​ថា​​​ខុស​នេះ ខុស​នោះ  មិន​ចេះ​ចប់​ ទាល់​តែ​ទិញ​របស់​របរ​ពី​គាត់​យក​ទៅ​ដាក់​ផ្ទះ​ទើបត្រូវ​តាម​ហុង​ស៊ុយ​។

សមត្ថ​កិច្ច​បាន​ដាក់ពាក្យ​ប្ដឹង​គាត់​ទៅ​តុលាការ​រួច​ហើយ​ពី​បទ​ឆ​បោក​។ លោកគ្រូ​ថាណាវ៉ាត់​ចាប់​ផ្ដើម​ប្រូម៉ូត​ខ្លួន​ឯង​តាម​ទូរ​ទស្សន៍​អន​ឡាញ​។ គាត់​ផ្ដល់​ដំបូន្មាន​ទៅ​ម្ចាស់​ហាង​ ឬ​អាជីវ​ករ​នានា​ពី​​ការ​​​រៀប​ចំ​ទី​តាំង​​តាម​ក្បួន​ហុង​ស៊ុយ​ដើម្បី​ឱ្យ​លក់​ដាច់​។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ មាន​ស្ត្រី​ចំណាស់​វ័យ​៧៧​ឆ្នាំ​ម្នាក់​ចោទ​ប្រកាន់​ថា​លោក​គ្រូ​បាន​បោក​លុយ​គាត់​អស់​៦៦​លាន​បាត​។

ក្រោយ​មក​ ​មនុស្ស​រាប់​សិប​នាក់​ទៀត​ក៏​បាន​ចោទ​ប្រកាន់ដូច​គ្នា​​​ថា​លោក​គ្រូ​បាន​បោក​ប្រាស​ពួក​គេ​។ សមត្ថ​កិច្ច​ក៏​ចាត់​វិធាន​ការ​ទៅ​តាម​ពាក្យ​បណ្ដឹង​ទាំង​នោះ​។ លោក​គ្រូ​ហុង​ស៊ុយ​ឈ្មោះ​ថាណាវ៉ាត់​អះ​អាង​ថា​គាត់​ជា​អ្នក​ស្នង​ត្រកូល​ជំនាន់​ទី​១៥​ខាង​មើល​ហុង​ស៊ុយ​​ដែល​មក​ពី​ស្រុក​ចិន​។ ប៉ុន្តែ​អ្នក​ជិត​ខាង​ប្រាប់​ថា​ឪ​ពុក​របស់​គាត់​ជា​អ្នក​រត់​តាក់​ស៊ី,​មិន​មែន​ជា​គ្រូ​ហុង​ស៊ុយ​ទេ​។

ដូច្នេះ​ វា​ជា​តម្រុយ​បង្ហាញ​ថា​គាត់​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ភូត​កុហក និង​ឆ​បោក​។ តាម​ពិត​ ជំនឿ​គ្មាន​នរណា​ហាម​ឃាត់​ទេ​ ហើយ​ជំនឿ​ត្រូវ​បាន​ការ​ពារ​ដោយ​រដ្ឋ​ធម្ម​នុញ្ញ​នៅ​តាម​ប្រទេស​នានា​ទូទាំង​ពិភព​លោក​។ ប៉ុន្តែ​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​គឺ​នៅ​ត្រង់​អំពើ​ឆ​បោក​របស់​គ្រូ​មន្ត​អាគម​ ឬ​គ្រូ​ហុង​ស៊ុយ​​​ហ្នឹង​ឯង​។ កុំ​ថា​ឡើយ​ដល់​ទៅ​បោក​ប្រាស​​ឱ្យ​គេ​ខាត​បង់​លុយ​កាក់​ សូម្បី​តែ​បោក​ទំនុក​ចិត្ត ឬ​បោក​សតិ​អារម្មណ៍​ក៏​ចាត់​ចូល​ជា​អំពើ​បោក​ដែរ​។ យោង​តាម​កាសែត​បាង​កក​ប៉ុស្តិ៍ ទំហំ​ទឹក​ប្រាក់​ដែល​លោក​គ្រូ​បាន​យក​ពី​អតីថិជន​សរុប​១០៨​លាន​បាត​ ឬ​ស្មើ​នឹងជាង​៣​លាន ១​សែន​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ