ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​តែង​តាំង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​ទាំង​គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត

1 អាទិត្យ មុន

ទី​​ក្រុង​តូក្យូ៖ នៅទី​បំផុត អ្នក​តំណាង​រាស្ត្រ​ជប៉ុន​សម្រេច​ចិត្ត​បោះ​ឆ្នោត​គាំទ្រ​លោក​អ៊ីស៊ីបា​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​នៅ​អាណត្តិ​ថ្មី​ទោះ​បី​គណ​បក្ស​របស់​លោក​មិន​អាច​ដណ្ដើម​បាន​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត​ (៥០+១) ដើម្បី​ដឹក​នាំ​រដ្ឋា​ភិបាល​តែ​ម្នាក់​ឯង​ក៏​ដោយ​។ លោក​បាន​សម្រេច​រំលាយ​រដ្ឋ​សភា​ចោល និង​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​។ លោក​អ៊ីស៊ីបា​ថ្វី​ដ្បិត​​ត្រូវ​បាន​តែង​តាំង​ឧប​កិច្ច​ជា​​​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​​រដ្ឋាភិបាល​របស់​លោក​គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​រដ្ឋ​សភា​ទេ​។…

ទី​​ក្រុង​តូក្យូ៖ នៅទី​បំផុត អ្នក​តំណាង​រាស្ត្រ​ជប៉ុន​សម្រេច​ចិត្ត​បោះ​ឆ្នោត​គាំទ្រ​លោក​អ៊ីស៊ីបា​ជា​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​នៅ​អាណត្តិ​ថ្មី​ទោះ​បី​គណ​បក្ស​របស់​លោក​មិន​អាច​ដណ្ដើម​បាន​អាសនៈ​ភាគ​ច្រើន​ដាច់​ខាត​ (៥០+១) ដើម្បី​ដឹក​នាំ​រដ្ឋា​ភិបាល​តែ​ម្នាក់​ឯង​ក៏​ដោយ​។ លោក​បាន​សម្រេច​រំលាយ​រដ្ឋ​សភា​ចោល និង​រៀប​ចំ​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​។

លោក​អ៊ីស៊ីបា​ថ្វី​ដ្បិត​​ត្រូវ​បាន​តែង​តាំង​ឧប​កិច្ច​ជា​​​នាយក​រដ្ឋ​មន្ត្រី​ ប៉ុន្តែ​​រដ្ឋាភិបាល​របស់​លោក​គ្មាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​រដ្ឋ​សភា​ទេ​។ ដូច្នេះ ប្រឈម​នឹង​ការ​បញ្ជូន​កម្ម​វិធី​នយោបាយ​ទៅ​ឱ្យ​សភា​អនុម័ត​មិន​បាន​សម្រេច​នា​ពេល​អនា​គត​។ ទន្ទឹម​នឹង​នោះ រដ្ឋាភិបាល​របស់​លោក​ក៏​ប្រឈម​នឹង​បញ្ហា​ប្រែ​ប្រួល​នៃ​នយោបាយ​អន្តរ​ជាតិ​ផង​ដែរ​។ ឧទាហរណ៍ ការ​ឡើង​កាន់​អំណាច​របស់​លោក​ត្រាំ​នា​ខែ​មករា ឆ្នាំ​២០២៥​​​ជា​សញ្ញា​មិន​ល្អទាល់​តែ​សោះ​​សម្រាប់​​អនាគត​នៃ​សេដ្ឋ​កិច្ច​របស់​ជប៉ុន​។

ក្នុង​នាម​ជា​អ្នក​គាំពារ​និយម​សេដ្ឋ​កិច្ច​ម្នាក់​ លោក​ត្រាំ​អាច​នឹង​ដាក់​ចេញ​គោល​ន​យោបាយ​ដែល​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់​ជប៉ុន​។ ម៉្យាង​ទៀត​ ភាព​តាន​តឹង​រវាង​ជប៉ុន​ និង​ចិន​ និង​កូរ៉េ​ខាង​ជើង​ក៏​ជា​បញ្ហា​ដ៏​ធំ​១​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន​ឈឺ​ក្បាល​មិន​តិច​ទេ​។ នេះ​មិន​ទាន់​គិត​ទៅ​ដល់​បញ្ហា​នៅ​ក្នុង​ស្រុក​ដែល​ប្រជាជន​ជប៉ុន​ប្រឈម​នឹង​ការ​រស់​នៅ​កាន់​តែ​លំបាក​​​ដោយ​សារ​ថ្លៃ​ចំ​ណាយ​ទៅ​លើ​ជីវ​ភាព​​ប្រចាំ​ថ្ងៃ​កាន់​តែ​ខ្ពស់​ ខណៈ​ដែល​ប្រាក់​ចំណូល​របស់​ពួក​គេ​មិន​អាច​ឆ្លើយ​តប​​​នឹង​​តម្រូវ​ការ​ជាក់​ស្ដែង​។​​

គណ​បក្ស​ប្រជា​ធិបតេយ្យ​សេរី​របស់​លោក​អ៊ីស៊ីបា និង​គណ​បក្ស​កូមេ​អ៊ីតុ (Komeito) ដែល​ជា​ដៃ​គូ​សម្ព័ន្ធ​ភាព​ជា​មួយ​គ្នា​​អាច​ទទួល​​​បាន​អាសនៈ​ច្រើន​ជាង​បក្ស​ដទៃ​ទៀត​ក៏​ពិត​មែន ក៏​ប៉ុន្តែ​មិន​អាច​គ្រប់​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ទេ​។ នេះ​ជា​ករណី​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ​២០១២​ដែល​មានបញ្ហា​នេះ​កើត​ឡើង​ម្ដង​ទៀត​។ ហេតុ​នេះ គណ​បក្ស​សម្ព័ន្ធ​ភាព​​ជាប់​ជំពាក់​ត្រូវ​តែ​​ពឹង​ផ្អែក​ទៅ​លើ​សំឡេង​គាំទ្រ​ពី​អ្នក​តំណាង​រាស្ត្រ​របស់​គណ​បក្ស​ប្រឆាំង​ខ្លះ​ដើម្បី​បង្គ្រប់​សំឡេង​អនុ​ម័ត​សេចក្ដី​ព្រាង​ច្បាប់​អ្វី​​១​​។​

ដោយ​សារ​មិន​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នេះ​ហើយ​ទើប​បាន​ជា​រដ្ឋ​សភា​ត្រូវ​បោះ​ឆ្នោត​ជម្រុះ​រវាង​បេក្ខ​ជន​២​នាក់​ដែល​​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ​លំដាប់​ទី​១​ និង​ទី​២​នៅ​ក្នុង​រដ្ឋ​សភា​​។ ម៉្យាង​ទៀត​​​​ នេះ​​ក៏​ជា​ករណី​ដំបូង​គេ​ផង​ដែរ​​នៅ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុង​ក្រោយ​​​។​ នៅ​ទី​បំផុត​ គ្មាន​បេក្ខ​ជន​រូប​ណា​ទទួ​លបាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​ដាច់​ខាត​ពី​សភា​ទេ​។​

ទោះ​ជា​យ៉ាង​ណា​ក្ដី ដូច​​ការ​​រំពឹង​ទុក​អីចឹង​គឺ​ថា​​​ជម្រើស​ដែលមាន​នៅ​ក្នុង​ដៃ​គេច​មិន​ផុត​ពី​លោ​កអ៊ីស៊ីបា​ទេ​ព្រោះ​យ៉ាង​ហោច​ណាស់​ លោក​​ទទួល​បាន​សំឡេង​គាំទ្រពី​អ្នក​តំណាង​រាស្ត្រ​ច្រើន​ជាង​បេក្ខ​ជន​ដែល​មក​គណ​បក្ស​ប្រឆាំង​។ លទ្ធ​ផល​ឆ្នោត​បង្ហាញ​ថា​លោក​អ៊ីស៊ី​បា​ទទួល​បាន​២២១​សំឡេង​​នៅ​ក្នុង​ចំណោម​អ្នក​តំណាង​រាស្ត្រ​សរុប​៤៦៥​រូប​។ ​

មាន​ន័យ​ថា​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​គឺ​២៣៣អ្នក​តំណាង​រាស្ត្រ​។​ ដូច្នេះ លោក​អ៊ីស៊ីបា​​ខ្វះ​១២​សំឡេង​ទៀតទើប​ពេញ​សិទ្ធិ​ជា​នាយក​រដ្ឋ​មន្ត្រី​​។ ក្រុម​អ្នក​ច្បាប់​យល់​ថា​លោក​អ៊ីស៊ីបា​​​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ស្ថាន​ភាព​បែប​នេះ​ចេះ​តែ​អាច​ធ្វើ​​បាន​ហើយ​។ គ្រាន់​តែ​ថា​​លោក​អាច​នឹង​ជ្រុះ​ចេញ​ពី​អំណាច​នៅ​ពេល​ណាមួយ​​ក៏​បាន​ដែរ​បើ​សិន​គណ​បក្ស​ដទៃ​ចង់​រក​រឿង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ