ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យបានឆាបឆេះរោងចក្រមួយ​កន្លែងនៅផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅទី១

3 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​កាត់ដេរ ជេ​ដ​សាន់ មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​ឆាបឆេះ​រោងចក្រ​កាត់ដេរ ជេ​ដ​សាន់ មួយ​កន្លែង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​ស្ថិត​ចំណុច​ផ្លូវ​បេតុង ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ដោយ​មានការ​អនុវត្ត​តាម​បទបញ្ជា​របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ដល់​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ត្រូវ​ធ្វើការ​យកចិត្តទុកដាក់​ខ្ពស់​នៅ​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់​ពេលវេលា ។

ដោយ​ទទួល​បាន​បទបញ្ជា​របស់​ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​នៅ​គ្រប់​បណ្តាល​គោលដៅ​ទាំងអស់​ឲ្យ​ចេញ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ឲ្យ​ទាន់​ពេលវេលា​កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​។

ដោយនៅ​ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០២​គ្រឿង ក្នុង​នោះ​រួម​មាន រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​រាជធានី​ភ្នំពេញ ចំនួន​០២​គ្រឿង ប្រើប្រាស់​ទឹក​អស់​០១​ឡាន ស្មើរ​នឹង​០៨​ម៉ែត្រគូប​។

ដោយឡែក​ចំពោះ​ប្រភេទ​សំណង់​ខាងលើ​នេះ គឺ​ថ្ម​បេតុង​ប្រក់​ស័ង្កសី ទំហំ (៥០​ម៉ែត្រ x ៧០​ម៉ែត្រ​) ឆេះ​ម៉ាស៊ីនដេរ​ចំនួន​៦០​គ្រឿងក្នុង​រោងចក្រ ទំហំ (៥​ម៉ែត្រ x ២៥​ម៉ែត្រ​) ហើយ​ពុំ​បាន​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ឡើយ​។ ចំពោះ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង ធ្វើការ​បាញ់​ឲ្យ​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង ៥​និង​៥៥​នាទី​ល្ងាច​នា​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​។

ចំពោះ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា គឺ​បណ្តាល​ឲ្យ​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្ត​អគ្គី​ស​នី​បង្ក​ជា​អគ្គិភ័យ ។ ដោយឡែក នៅ​ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ មិន​បាន​បណ្តាល​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ក្នុង​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ