ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរខេត្តកំពង់ឆ្នាំង​ បើកទ្វារ​រង់ចាំ​ទទួលភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​ចូល​ទស្សនា​ជា​រៀងរាល់ថ្ងៃ

3 អាទិត្យ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក ប៊ុ​ន​ថន សុខា​ណា​រិ​ទ្ធ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែវិច្ឆិកា…

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក ប៊ុ​ន​ថន សុខា​ណា​រិ​ទ្ធ បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ​ថា សារមន្ទីរ​ខេត្តកំពង់ឆ្នាំង ​បាន​បើកទ្វារ​ចាំ​ទទួលភ្ញៀវជាតិ ​និង​អន្តរជាតិ ជា​រៀងរាល់ថ្ងៃ ក្នុង​ពេល​ម៉ោង​ធ្វើការ ។

ប្រធាន​មន្ទីរ​ វប្បធម៌ ​និង​វិចិត្រសិល្បៈ ​ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​បែប​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ភ្ញៀវ​ជាតិ​ ពិសេស​អ្នក​ខេត្តកំពង់ឆ្នាំង​បាន​អញ្ជើញ​ចូល​ទស្សនា​ នូវវត្ថុ​បុរាណ មាន​ដូច​ជា​ព្រះ​បដិមា កូ​លា​ល​ភា​ជ ពី​ជំនាន់​ដើម ក៏​ដូច​ជា​វត្ថុ​បុរាណ​ធ្វើ​អំពី​លោហៈ​ផ្សេង​ៗ​ ផង​ដែរ ដែល​ទាំង​អស់នេះ​ជា​ស្នាដៃ​របស់​បុព្វបុរស​យើង​ជំនាន់​មុន ហើយ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ខ្លះ​ពុំដែល​បានឃើញ ។ ជាមួយ​នេះ​ លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ទាំង​ភ្ញៀវ​ជាតិ​ ទាំង​អន្តរជាតិ​ សូម​អញ្ជើញ​មុខ​ទស្សនា​ឲ្យ​បាន​គ្រប់​ៗ ​គ្នា​រៀង​រាល់ពេល​ម៉ោង​ធ្វើការ ​។

បើ​តាម​ការ​បកស្រាយ​របស់​លោក សន​ ចាន់​ធឿ​ន ប្រធាន​សារមន្ទីរ នៃ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ ខេត្តកំពង់ឆ្នាំង​ បាន​ឲ្យ​ដឹង​ថា បុរាណវត្ថុ ដែល​បាន​តម្កល់​ក្នុង​សារមន្ទីរ ខេត្តកំពង់ឆ្នាំង​ បច្ចុប្បន្ន​មាន​ចំនួន​៤៣២ ដុំ បំណែក មាន​ដូច​ជា​ថ្មភក់ លោហៈ ឈើ និង​កូ​លា​ល​ភា​ជ ។ ​ក្នុង​នោះ​វត្ថុ​បុរាណ​ធ្វើ​អំពី​ថ្ម​មាន​៩៩ ដុំ​បំណែក វត្ថុ​បុរាណ​ធ្វើ​អំពី​លោហៈ​មាន ១៤៥​ដុំ​បំណែក ក្នុង​នោះ​ (​កាក់​ធ្វើ​ពី​លោហៈ​មាន​១៥៦៣ កាក់ )​ ។​

ចំណុច​នេះ ​លោក​បញ្ជាក់​ថា ​កាក់​ដូច​គ្នា ​និង​ផលិត​ឆ្នាំ​ជាមួយ​គ្នា​ទោះបី មាន​១០០កាក់ ​ក៏​រាប់​តែ​មួយ​បំណែក​ដែរ​។ កុលា​ល​ភា​ជ ​១២១​ដុំ​បំណែក ឈើ​មាន​ចំនួន​១០​ដុំ​បំណែក កែវ​មាន​ចំនួន ៦៤​ដុំ​បំណែក និង សាត្រា​ស្លឹក​រិ​ត មាន​ចំនួន ៤៧ ខ្សែ ដែល​មាន​សរុប​ជា​សន្លឹក​ចំនួន​៧១៦ សន្លឹក ។ ​ក្រៅពី​វត្ថុ​បុរាណ​ក្នុង​ខេត្តកំពង់ឆ្នាំង​ ដែល​មាន​ចំនួន​៤៣២ ដុំ យើង​ក៏​នៅ​មាន​សមុច្ច័យ ជា​កុលា​ល​ភា​ជ​ដែល​ខ្ចី​ អំពី​ខេត្ត​ចំនួន ៣​គឺ​ខេត្តកោះកុង បន្ទាយ​មាន​ជ័យ​ និង​ឧត្តរមានជ័យ យក​មក​ដាក់​តាំង រយៈពេល ៣ឆ្នាំ ផង​ដែរ​។ ​ការ​ខ្ចី​កូ​លា​ល​ភា​ជ ពី​ខេត្ត​គេ យក​តាំង​ក្នុង​ខេត្ត​យើង ​ក្នុង​គោលបំណង​ឲ្យ ប្រជាពលរដ្ឋ បាន​ស្វែង​យល់ អំពី​កុលា​ល​ភា​ជ ផលិត​នៅ​ខេត្ត គេ​និង​ខេត្ត​យើង​ខុស​គ្នា​ដូច​ម្ដេច ដើម្បី​ឲ្យ​ងាយស្រួល​ចំណាំ ​។

លោក​បាន​បញ្ជាក់​ថា​ កន្លង​មក​សារមន្ទីរ​ បាន​បើកទ្វារ​ជា​យូរណាស់​មក​ហើយ​ ​ប៉ុន្តែ​ពុំ​ទាន់​មាន​ភ្ញៀវ​ទេសចរណ៍​ចេញចូល​ច្រើន​នៅឡើយ​។ ហើយ​ថ្ងៃនេះ​ផង​ដែរ ​លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ទាំង​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​វត្ថុ​បុរាណ​របស់​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន​កុះករ​ដូច ដែល​បាន​ដាក់​ស្លាក​ជូនដំណឹង​នៅ​របង​ក្លោ​ង​ទ្វារ​សារមន្ទីរ​ស្រាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ