ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​នៃ​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បើកទ្វារ​រង់ចាំ​ទទួលភ្ញៀវ​ជាតិ​និង​អន្តរ​ជាតិ​​

7 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោក ប៊ុ​ន​ថន សុខា​ណា​រិ​ទ្ធ បាន​បញ្ជាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​វិច្ឆិកា ឆ្នាំ​២០២៤…

ខេត្តកំពង់ឆ្នាំង ៖ ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោក ប៊ុ​ន​ថន សុខា​ណា​រិ​ទ្ធ បាន​បញ្ជាក់ ​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ​វិច្ឆិកា ឆ្នាំ​២០២៤ នេះ​ថា សារមន្ទីរ​ខេត្តកំពង់ឆ្នាំង ​បាន​បើកទ្វារ​ចាំ​ទទួល​ភ្ញៀវ​ជាតិ ​និង​អន្តរជាតិ​ជា​រៀងរាល់ថ្ងៃ​ក្នុង​ពេល​ម៉ោង​ធ្វើការ ។

ប្រធាន​មន្ទីរ​វប្បធម៌ ​និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំងមាន​ប្រសាសន៍​បែប​នេះ គឺ​ក្នុង​គោលបំណង​ឲ្យ​ភ្ញៀវ​ជាតិ ជា​ពិសេស​អ្នក​ខេត្តកំពង់ឆ្នាំង​បាន​អញ្ជើញ​ចូល​ទស្សនា​នូវ​វត្ថុ​បុរាណ មាន​ដូច​ជា​ព្រះ​បដិ​មា កូ​លា​ល​ភា​ជ​ពី​ជំនាន់​ដើម ក៏​ដូច​ជា​វត្ថុ​បុរាណ​ធ្វើ​អំពី​លោហៈ​ផ្សេង​ៗ​ផង​ដែរ ដែល​ទាំង​អស់នេះ​ជា​ស្នាដៃ​របស់​បុព្វបុរស​យើង​ជំនាន់​មុន ហើយ​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ខ្លះ​ពុំដែល​បានឃើញ ។ ជា​មួយ​នេះ ​លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ភ្ញៀវ​ជាតិ​ទាំង​អន្តរជាតិ​ សូម​អញ្ជើញ​មុខ​ទស្សនា​ឲ្យ​បាន​គ្រប់​ៗ​គ្នា​រៀង​រាល់ពេល​ម៉ោង​ធ្វើការ​ ។

បើ​តាម​ការ​បកស្រាយ​របស់​លោក​សន​ចាន់​ធឿ​ន ប្រធាន​សារមន្ទីរ​នៃ​មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា បុរាណវត្ថុ​ដែល​បាន​តម្កល់​ក្នុង​សារមន្ទីរ​ខេត្តកំពង់ឆ្នាំង ​បច្ចុប្បន្ន ​មាន​ចំនួន​៤៣២​ដុំ បំណែក​មាន​ដូច​ជា​ថ្មភក់ លោហៈ​ឈើ និង​កូ​លា​ល​ភា​ជ ។ ​ក្នុង​នោះ​ វត្ថុ​បុរាណ​ធ្វើ​អំពី​ថ្ម​មាន​៩៩ ដុំ​បំណែក វត្ថុ​បុរាណ​ធ្វើ​អំពី​លោហៈ​មាន ១៤៥​ដុំ​បំណែក ក្នុង​នោះ​(​កាក់​ធ្វើ​ពី​លោហៈ​មាន​១៥៦៣ កាក់ )​។​

ចំណុច​នេះ ​លោក​បញ្ជាក់​ថា​កាក់​ដូច​គ្នា ​និង​ផលិត​ឆ្នាំ​ជាមួយ​គ្នា​ទោះបី មាន​១០០​កាក់​ក៏​រាប់​តែ​មួយ​បំណែក​ដែរ​ ។ កុលា​ល​ភា​ជ​១២១​ដុំ​បំណែក ឈើ​មាន​ចំនួន​១០​ដុំ​បំណែក កែវ​មាន​ចំនួន​៦៤​ដុំ​បំណែក និង​សាត្រា​ស្លឹក​រិ​ត មាន​ចំនួន ៤៧ ខ្សែ ដែល​មាន​សរុប​ជា​សន្លឹក​ចំនួន​៧១៦ សន្លឹក ។​ក្រៅពី​វត្ថុ​បុរាណ​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​មាន​ចំនួន​៤៣២ ដុំ យើង​ក៏​នៅ​មាន​សមុច្ច័យ ជា​កុលា​ល​ភា​ជ​ដែល​ខ្ចី​អំពី​ខេត្ត​ចំនួន ៣​គឺ​ខេត្តកោះកុង បន្ទាយ​មាន​ជ័យ​និង​ឧត្តរមានជ័យ យក​មក​ដាក់​តាំង រយៈពេល​៣​ឆ្នាំ​ផង​ដែរ​។

​ការ​ខ្ចី​កូ​លា​ល​ភា​ជ​ពី​ខេត្ត​គេ យក​តាំង​ក្នុង​ខេត្ត​យើង​ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្វែង​យល់អំពី​កុលា​ល​ភា​ជ ផលិត​នៅ​ខេត្ត គេ​និង​ខេត្ត​យើង​ខុស​គ្នា​ដូច​ម្ដេច ដើម្បី​ឲ្យ​ងាយស្រួល​ចំណាំ​។

លោក​បាន​បញ្ជាក់​ថា​កន្លង​មក​សារមន្ទីរ​បាន​បើកទ្វារ​ជា​យូរណាស់​មក​ហើយ​។​ប៉ុន្តែ​ពុំ​ទាន់​មាន​ភ្ញៀវ​ទេសចរណ៍​ចេញចូល​ច្រើន​នៅឡើយ​។ ហើយ​ថ្ងៃនេះ​ផង​ដែរ​លោក​ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ទាំង​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​អញ្ជើញ​មក​ទស្សនា​វត្ថុ​បុរាណ​របស់​ខ្មែរ​យើង​ឲ្យ​បាន​ច្រើន​កុះករ​ដូចដែល​បាន​ដាក់​ស្លាក​ជូនដំណឹង​នៅ​របង​ក្លោ​ង​ទ្វារ​សារមន្ទីរ​ស្រាប់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ