ទឹកគឺជាភេសជ្ជៈដែលគ្មានជាតិផ្អែមទេ ហើយវាក៏ជាភេសជ្ជៈធម្មតាដែរ ប៉ុន្តែវាអាចជួយអ្នកឱ្យស្រកទម្ងន់បានឱ្យតែអ្នកផឹកត្រូវពេលវេលា។ដូចនេះគួរតែផឹកដូចម្តេចទើបអាចស្រកបាននោះ?
អ្នកត្រូវតែផឹកទឹកក្រោយពេកក្រោកពីគេងមួយកែវ ព្រោះវាអាចធ្វើឱ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ ដែលធ្វើឱ្យអ្នកងាយស្រួលបត់ជើង បញ្ចេញជាតិពុលទាំងឡាយពីក្នុងខ្លួន នោះអ្នកនឹងអាចស្គមបានបើអ្នកព្យាយាមផឹករាល់ថ្ងៃ។
អ្នកត្រូវតែផឹកទឹកចន្លោះពីម៉ោង៩ដល់ម៉ោង១១ចំនួនពី២ទៅ៣កែវ ព្រោះវាអាចបំពេញជាតិទឹកក្នុងខ្លួនអ្នកបាន ថែមទាំងអាចធ្វើឱ្យខួរក្បាលអ្នកជ្រះស្រលះ ដែលអាចបំពេញការងារបានល្អ ម្យ៉ាងទៀតវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត នោះអាហារពេលថ្ងៃត្រង់ អ្នកនឹងមិនសូវបរិភោគទេ នោះអ្នកនឹងអាចស្រកបាន។
នៅពេលថ្ងៃ អ្នកត្រូវតែផឹកទឹកជំនួសតែ ព្រោះវាអាចធ្វើឱ្យខួរក្បាលអ្នកដំណើរការល្អ ហើយអាចបញ្ចេញជាតិពុលក្នុងខ្លួនតាមរយៈនោម យកល្អអ្នកអាចផឹកទឹកក្តៅអ៊ុនៗបាន នោះវានឹងជួយអ្នកឱ្យស្រកបាន។
អ្នកត្រូវផឹកទឹកមុនពេលបរិភោគអាហារពេលល្ងាច ព្រោះវាអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែត ដូចនេះអ្នកមិនសូវចង់បរិភោគអាហារទេ ហើយនៅពេលដែលអ្នកស្រូបយកជាតិប្រៃច្រើន វាក៏មិនធ្វើឱ្យអ្នកបាត់បង់ជាតិទឹកច្រើនដែរ។
ក្រោយពេលអាហារល្ងាចរួច អ្នកមិនត្រូវផឹកទឹកច្រើនទេ ព្រោះវាអាចធ្វើឱ្យអ្នកហើមបាន ហើយថែមទាំងតែងតែបត់ជើងតូចទៀតផង ប៉ុន្តែអ្នកត្រូវតែផឹកមួយកែវតូចមុនពេលចូលគេងដើម្បីឱ្យឈាមដើរបានល្អនៅពេលយប់ ហើយវាថែមទាំងជួយអ្នកឱ្យបញ្ចេញជាតិពុលពីក្នុងខ្លួនបានទៀតផង៕
ចែករំលែកព័តមាននេះ