ខេត្តស្វាយរៀង ៖ ខណៈមេឃភ្លៀងរលឹម ស្រាប់តែរន្ទះបាញ់ បណ្តាលឱ្យសត្វគោងាប់ចំនួន៥ក្បាល បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិមកចោមរោមមើល និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ឲ្យចុះមកពិនិត្យ ។
បើតាមអាជ្ញាធរសង្កាត់បាវិតបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្លៀងរលឹមស្រិចៗ ផ្លេកបន្ទោរលាយឡំផ្គរន្ទះ ។ បន្ទាប់មកក៏មានផ្គរន្ទះបាញ់មួយគ្រាប់ឮស្នូគ្រាំង បាញ់ចំសត្វគោដែលកំពុងស៊ីស្មៅ នៅព្រៃដើមប្រេងខ្យល់ ចំនួន៥ក្បាល បណ្តាលឱ្យងាប់រដូករណែលតែម្តង សំណាងមិនមានមនុស្សរងគ្រោះថ្នាក់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើង នៅវេលា៥និង១៥នាទីល្ងាចនៅថ្ងទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅព្រៃប្រេងខ្យល់ ស្ថិតនៅភូមិច្រកលាវសង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង។
តាមអាជ្ញាធរមូលដ្ឋានបានអោយដឹងថា មានប្រជាពលរដ្ឋបានរាយកាណ៍មកថា មានរន្ទះបាញ់សត្វគោងាប់ ចំនួន៥ក្បាលនៅព្រៃប្រេងខ្យល់ស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិតក្រុងបាវិតខេត្តស្វាយរៀង ។ ក្រោយពីបានទទួលពត៌មានកំលាំងប៉ុស្តិ៍នគបាលរដ្ឋាលបាវិតបានចុះមកដល់កន្លែងកើតហេតុ ហើយបានរាយកាណ៏ជូនលោកចៅសង្កាត់បាវិតព្រមទាំងលោមេភូមិទាំង៥ភូមិនៅក្នុងសង្កាត់បាវិតសូមអោយប្រកាសនឹងសួរ រកម្ចាស់គោរបស់ខ្លួន។ប្រភពបន្តថា តែរហូតដល់ម៉ោង១រសៀលថ្ងៃ៥ខែវិច្ឆិកាឆ្នាំ២០២៤ពុំឃើញមានប្រជាពលរដ្ឋណាមកមើលថាជាគោរបស់ខ្លួនទាល់តែសោះ។
បច្ចុប្បន្នសត្វគោទាំង៥ក្បាលត្រូវបានដឹកយកទៅអធិកាដ្ឋាននគបាលក្រុងបាវិតដើម្បីស្វែងរកម្ចាស់បន្តទៀត។អាជ្ញាធរក្រុងបាវិត បានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នារដូវវស្សាជាពិសេស ផុតរដូវវស្សាហើយក្តីក៏ប៉ុន្តែ នៅតែមានភ្លៀងផ្គរន្ទះ ខ្យល់កន្ត្រាក់ ដោយសាឥទ្ធិពលខ្យល់ព្យុះ កងរី បានបក់បោកមកលើប្រទេសកម្ពុជាយើង
នៅឡើយ សូមអោយប្រជាពលរដ្ឋនៅពេលមានភ្លៀងត្រូវមានការប្រុងប្រយ័ត្នដោយ បិទទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ពេលមានភ្លៀងខ្យល់ខ្លាំងៗត្រូវចូលរកទីទួលសុវត្ថិភាព ត្រូវចេះណែនាំកូនចៅកុំឲ្យលេងទីវាលពេលមេឃភ្លៀងព្រោះអាចគ្រោះថ្នាក់ដោយយថាហេតុពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ជាដើម ៕
ចែករំលែកព័តមាននេះ