ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានពន្លះជាមួយម៉ូតូ១គ្រឿង ​ឆ.ក់យកជីវិតមនុស្ស​២នាក់ និងរបួស​ម្នាក់​

2 អាទិត្យ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មនុស្សចំនួន២នាក់បានស្លាប់នៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបាន​រង​​​របួសធ្ងន់​ស្ថិតលើដងផ្លូវលេខ៧ ខណៈជួបគ្រោះថ្នាក់រវាងរថយន្តបុកជាមួយម៉ូតូនៅចំណុចភូមិ សម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៤។ តាមប្រភពព័ត៌មានអោយដឹងថាបន្ទាប់ហេតុការណ៍ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បាន…

ខេត្តក្រចេះ ៖ មនុស្សចំនួន២នាក់បានស្លាប់នៅនិងកន្លែងកើតហេតុនិងម្នាក់ទៀតបាន​រង​​​របួសធ្ងន់​ស្ថិតលើដងផ្លូវលេខ៧ ខណៈជួបគ្រោះថ្នាក់រវាងរថយន្តបុកជាមួយម៉ូតូនៅចំណុចភូមិ សម្បទានកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០២៤។

តាមប្រភពព័ត៌មានអោយដឹងថាបន្ទាប់ហេតុការណ៍ភ្លាមៗនោះកម្លាំងសមត្ថកិច្ចក៏បាន ចុះទៅដល់កន្លែងកើតហេតុពិនិត្យពីស្ថានភាព និងសាកសួរប្រមូលព័ត៌មានជុំវិញករណីនេះផងដែរ។

តាមការបញ្ជាក់ពីសមត្ថកិច្ចឱ្យដឹងថា៖ករណីគ្រោះថ្នាក់ខាងលើបង្ករឡើងដោយភាគីម៉ូតូបើកបរក្នុងស្ថានភាពស្រវឹង និងប្រើប្រាស់ល្បឿនលឿន ជ្រុលទៅបុករថយន្តក្នុងទិសដៅច្រាសទិសគ្នាបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។ជនរងគ្រោះដែលស្លាប់ខាងលើទី១.ឈ្មោះនួន រតនា ភេទប្រុសអាយុ៣២ឆ្នាំរស់នៅភូមិសម្បទានកាកុត ឃុំសំបុក ស្រុកចិត្របុរីខេត្តក្រចេះស្លាប់។ ២.ឈ្មោះថានថុង​ភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចដដែលបន្តថាក្នុងគ្រាដែលម៉ូតូបើកបរទៅបុករថយន្ត ក៏មានម៉ូតូកង់បីមួយគ្រឿងទៀតបើកបរពីក្រោយម៉ូតូ តែខណៈម៉ូតូជ្រុលទៅបុករថយន្តម៉ូតូកង់បីនោះក៏បានគេចពីកន្លែងកើត
ហេតុបណ្តាលអោយរ៉េចង្កូតទៅធ្លាក់ស្នាមភ្លោះរងរបួសធ្ងន់ដោយខ្លួនឯង។អ្នកបើកបរម៉ូតូកង់បីនោះឈ្មោះផូ ស៊ីនិត ភេទប្រុសអាយុ៤៥ឆ្នាំ។

យោងតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបាននិយាយដូចសមត្ថកិច្ចដែរថា៖មុនពេលកើតហេតុឈ្មោះថានថុងបានបើកបរម៉ូតូឌុបឈ្មោះនួន រតនាក្នុងស្ថានភាពស្រវឹងទាំងពីរនាក់ ចេញពីផ្ទះយ៉ាងលឿន ពេលជិះមកដល់កន្លែងកើតហេតុដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តមិនស្គាល់ម៉ាកពេញទំហឹងបណ្តាលឱ្យរថយន្តនោះបុកស្លាប់។

ភ្លាមនោះរថយន្តបានបន្តគេចចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែជនរងគ្រោះតែប៉ុណ្ណោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ