ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​២​ថ្ងៃ​នៃ​ពិធីបុណ្យ​អុំទូក​ក្នុង​ខេត្តកំពង់ស្ពឺ អ្នក​មក​​កម្សាន្ត​មាន​ជាតិ​-​អន្តរជាតិ​ជាង​៨០​ម៉ឺន​នាក់

5 ម៉ោង មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ ៖ រយៈពេល​២​ថ្ងៃ​ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​រៀបចំ​ពិធី​ប្រណាំងទូក ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​នៅ​ក្នុង​ខេត្ត ដោយ​មាន​អ្នក​មក​លេង​សប្បាយ និង​ភ្ញៀវ​ទេសចរ​ជាតិ…

​ខេត្តកំពង់ស្ពឺ ៖ រយៈពេល​២​ថ្ងៃ​ដែល​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​រៀបចំ​ពិធី​ប្រណាំងទូក ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប​នៅ​ក្នុង​ខេត្ត ដោយ​មាន​អ្នក​មក​លេង​សប្បាយ និង​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​សរុប​ប្រមាណ​៨១១,៨២៣​នាក់ ។

លោក រស់ សុខ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា ព្រះរាជ​ពិធីបុណ្យ​អំ​ទូកបណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អក​អំ​បក ថ្ងៃ​ទី​២-៣​ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ទទួល​បាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​សរុប​ប្រមាណ​ចំនួន​៨១១,៨២៣​នាក់ ប្រៀបធៀប​ប្រណាំងទូក​ឆ្នាំ​២០២៣ រយ​:​ពេល​ពី​ថ្ងៃ​ដូច​គ្នា មាន​ចំនួន​៤១៥,៨៦៣​នាក់ កើនឡើង​៩៥%​។

ភ្ញៀវ​អន្តរជាតិ​មក​ដើរ​លេង​ទស្សនា​កម្សាន្ត​រយ​:​ពេល​ពីរ​ថ្ងៃ​ដូច​គ្នា​មាន​ចំនួន​២,១៣៨​នាក់ ប្រៀប​ធៀប​ឆ្នាំ​២០២៣ មាន​ចំនួន​១,៦៨២​នាក់ កើនឡើង​២៧%​។ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ទៀត​ថា តម្លៃ​ទំនិញ​ម្ហូប អាហារ​និង​សេវា​ស្នាក់​នៅ​តាម​តំបន់​រមណីយដ្ឋាន​ទេស​ចរណ៍ សហគមន៍​ទេសចរណ៍ ក៏​ដូច​ជា​តាម​ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន និង​សេវា​ស្នាក់​នៅ ជា​រួម​មានកា​រក្សា​តម្លៃ​ផលិតផល ដូច​ថ្ងៃ​ធម្មតា​ដែរ​។

បញ្ហា​សន្តិសុខ សុវត្ថិភាព​ក្នុង មូលដ្ឋាន​ខេត្តកំពង់ស្ពឺ​នា​ឱកាស​នៃ​កម្មវិធី​ប្រណាំង ទូក​ថ្នាក់​ខេត្ត មាន​ស្ថាន​ភាពល្អ​ប្រសើរ ដោយ​មាន​កងកម្លាំង​សមត្ថកិច្ច និង​គណ​:​បញ្ជាការ​ឯកភាព ខេត្ត​បាន​អនុវត្ត​ការងារ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ