ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​កំពុងតែតានតឹង និងធុញថប់មែនទេ? មក​សាក​គន្លឹះ​​ទាំង​នេះ

6 ម៉ោង មុន

មនុស្ស​មួយចំនួន​បាន​ដោះស្រាយ​ភាព​តានតឹង​បាន​យ៉ាង​ល្អ ​ប៉ុន្តែ​អ្នក​ផ្សេង​ទៀតក៏មិនអាចដោះស្រាយវាបានដែរ ។ ​ភាព​តានតឹង​អាច​ប​ណ្តា​លឲ្យអ្នកអស់កម្លាំង​ ឈឺ​រ៉ាំរ៉ៃ​ ឆាប់​ខឹង​ ការ​ផ្លាស់​ប្តូ​រ​ចំណង់​អាហារ​ និងការ​បាត់​បង់​ការ​ចងចាំ។ល។ ​ រោគ​សញ្ញាទាំងអស់​នេះ​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​លើ​គុណភាព​នៃ​ជីវិត​និងសុខភាព​របស់អ្នក…

មនុស្ស​មួយចំនួន​បាន​ដោះស្រាយ​ភាព​តានតឹង​បាន​យ៉ាង​ល្អ ​ប៉ុន្តែ​អ្នក​ផ្សេង​ទៀតក៏មិនអាចដោះស្រាយវាបានដែរ ។ ​ភាព​តានតឹង​អាច​ប​ណ្តា​លឲ្យអ្នកអស់កម្លាំង​ ឈឺ​រ៉ាំរ៉ៃ​ ឆាប់​ខឹង​ ការ​ផ្លាស់​ប្តូ​រ​ចំណង់​អាហារ​ និងការ​បាត់​បង់​ការ​ចងចាំ។ល។ ​

រោគ​សញ្ញាទាំងអស់​នេះ​អាច​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​យ៉ាង​ខ្លាំង​លើ​គុណភាព​នៃ​ជីវិត​និងសុខភាព​របស់អ្នក ​ហើយ​ទី​បំផុត ​អ្នកអាចគិត​ខ្លីបានផងដែរ​។

​គន្លឹះ​ទាំង​នេះអាចដោះ​ស្រាយ​​ភាព​តានតឹង ​និង​ការ​ថប់​បារម្ភ​ឲ្យមានភាពប្រសើរ​ឡើងដូចជា ៖

ការផឹក​តែ
តែ ​បានជួយផ្នែក​សរសៃប្រសាទ​ និង​ធ្វើឲ្យងងុយ​គេង។ អ្នកអាចញ៉ាំតែ​មួយ​ពែងជារៀងរាល់ថ្ងៃជាមួយ​ទឹកឃ្មុំ​ដែលអាចផ្ដល់​សារធាតុ​ចិញ្ចឹម​បានយ៉ាងល្អ។

អ្នកត្រូវជៀសឆ្ងាយពីកាហ្វេ
​អ្នកមិនត្រូវ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ដើម្បី​ដោះ​ភាព​តានតឹងនោះទេ ព្រោះវាបានចូល​រួម​ចំណែក​ធ្វើឲ្យអ្នកមានអារម្មណ៍ច្របូកច្របល់ ​និងការប្រែប្រួល​អារម្មណ៍​​។

ការចៀសវាង​អាហារ​​កែច្នៃ
​អាហារ​​កែច្នៃ​អាច​បង្កើតឲ្យមាន​ភាព​តានតឹង​នៅ​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។

ការបរិភោគ​ខ្ញី
​នៅ​ពេល​ដែល​អ្នក​មាន​អារ​ម្ម​ណ៏​អស់​កំលាំង​ ឬតានតឹងមក​ពី​ការ​ថប់​បារម្ភ អ្នកអាចញុំខ្ញី​មួយ​ចំនួន​ វាអាចធ្វើឲ្យអ្នកមានអាម្មណ៍ថាធូរស្រាលបាន។

ការសមាធិ
ការ​ហាត់សមាធិ អាច​កាត់​បន្ថយ​ភាព​តានតឹង​បានគ្រប់ពេលវេលា ​និង​គ្រប់​ទីកន្លែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ