ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​ប្រពន្ធ​ជិះ​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ឡិច​ស៊ិ​សបើកបរ​ដោយ​ជនជាតិ​ចិន បុក​រង​របួស

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ ១​គូ បាន​ជិះ​ម៉ូតូ ១​គ្រឿង ឌុ​ប​គ្នា​ឆ្លងផ្លូវ ហើយ​ក៏​ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX-300 មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ ប្ដី​ប្រពន្ធ ១​គូ បាន​ជិះ​ម៉ូតូ ១​គ្រឿង ឌុ​ប​គ្នា​ឆ្លងផ្លូវ ហើយ​ក៏​ត្រូវ​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX-300 មួយ​គ្រឿង បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់ ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រង​របួស​ធ្ងន់ធ្ងរ​។ ចំណែក​បុរស​ជា​ប្ដី​រង​របួសស្រាល ហើយ​រថយន្ត​នោះ បាន​ឈប់​ស្ងៀម​នៅ​នឹង​កន្លែង​កើតហេតុ ដោយ​មិន​បាន​បើករ​ត់ទៅ​ណា​នោះ​ឡើយ ។

ឧប្បត្តិហេតុ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​១៥ នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ កែង​ផ្លូវ​បេតុង​ចូល​ភូមិ​ស្រែ​ក្នុង ត្រង់​ចំណុច​មុខ​វត្ត​កំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ប្តី​ប្រពន្ធ​ជន​រង​គ្រោះ​ខាងលើ បាន​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1R-3146 ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ចូល​ទៅ​តាម​ផ្លូវ​បេតុង​ខាងលើ ។

ប្រភព​ដដែល បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​ឆ្លងផ្លូវ​បាន​បន្តិច ក៏​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 2A-2944 បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទៅ​ដល់​បុក​ពេញទំហឹង​តែ​ម្ដង បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​របួសធ្ងន់ ហើយ​ប្ដី​របួសស្រាល និង​ម៉ូតូ​រង​ការ​ខូចខាត ចំណែក​រថយន្ត អត់​បាន​បើក​រត់​ទេ គឺ​បាន​ឈប់​ទទួលខុសត្រូវ​នៅ​ទីនោះ​ដែរ ។

ប្រភព​ខាងលើ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា បន្ទាប់​មក​ស្ត្រី ដែល​រង​របួសធ្ងន់ ត្រូវ​បាន​ប្ដី​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ ហើយ​ភ្លាម​ៗ​នោះ​នគរបាល​ប៉ុស្តិ៍​កន្ទោក ដែល​ស្ថិត​នៅ​ជិត​នោះ បាន​ចេញ​ទៅ​សម្រួល​ចារ​ចរណ៍ និង​បាន​រាយការណ៍​ទៅ​កាន់​នគរបាល​ខណ្ឌ​កំ​បូល ឲ្យ​ចុះ​ទៅ​ធ្វើការ​វាស់វែង រួច​នាំ​យក​ម៉ូតូ និង​រថយន្ត ទៅ​រក្សា​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ