ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«បង​ស៊ូស្លា.ប់​បើអូនមិនព្រម​ស្ម័គ្រ» ស្រឡាញ់​នាងងប់ងល់​ដល់ឆ្អឹង​ សុំស្នេហ៍​បរាជ័យ​លេបថ្នាំ​កណ្តុរ​សម្លា.ប់ខ្លួន

12 ឆ្នាំ មុន

ខេត្ត​បន្ទាយមានជ័យ ៖ រឿង​រ៉ាវ​ស្នេហា​​មាន​ទំហំ​​ធំ​ធេង​​ណាស់ ហើយ​ក៏​​មាន​ជម្រៅ​​ជ្រៅ​ជាង​មហា​សមុទ្រ​​ដែរ ដូច្នេះ​ហើយ​​ទើប​​ស្នេហា​ខ្លះ​​តួ​ស្រី និង​តួ​​​ប្រុស​ស៊ូ​​ស្លា.ប់​​ទាំង​អស់​គ្នា​ ព្រោះ​តែ​មាន​ឥទ្ធិ​ពល​​ផ្សេង​មក​រារាំង​ធ្វើ​ឱ្យ​​អណ្តាត​ភ្លើង​ស្នេហ៍​​រ​បស់​គេ​មិន​បាន​ដូច​បំណង ហើយ​​ក៏​មាន​ខ្លះ​​ទៀត​​លួច​ស្រឡាញ់​​គេ​​តែ​​ម្នាក់​ឯង គេ​មិន​ស្រឡាញ់​​​វិញ​

ខេត្ត​បន្ទាយមានជ័យ ៖ រឿង​រ៉ាវ​ស្នេហា​​មាន​ទំហំ​​ធំ​ធេង​​ណាស់ ហើយ​ក៏​​មាន​ជម្រៅ​​ជ្រៅ​ជាង​មហា​សមុទ្រ​​ដែរ ដូច្នេះ​ហើយ​​ទើប​​ស្នេហា​ខ្លះ​​តួ​ស្រី និង​តួ​​​ប្រុស​ស៊ូ​​ស្លាប់​​ទាំង​អស់​គ្នា​ ព្រោះ​តែ​មាន​ឥទ្ធិ​ពល​​ផ្សេង​មក​រារាំង​ធ្វើ​ឱ្យ​​អណ្តាត​ភ្លើង​ស្នេហ៍​​រ​បស់​គេ​មិន​បាន​ដូច​បំណង ហើយ​​ក៏​មាន​ខ្លះ​​ទៀត​​លួច​ស្រឡាញ់​​គេ​​តែ​​ម្នាក់​ឯង គេ​មិន​ស្រឡាញ់​​​វិញ​ ក៏​តូច​ចិត្ត​សម្លាប់​ខ្លួន​ ធ្វើ​ដូច​ជា​​ក្នុង​លោក​នេះ​មាន​តែ​ប្រុស ឬ​ស្ត្រី​តែ​ម្នាក់​​​ គ្មាន​អ្នក​ជំនួស​បាន ។

​ជុំ​​វិញ​រឿង​រ៉ាវ​​ស្នេហា​​មួយ​ដែល​​បុរស​ម្នាក់​​បាន​ធ្លាក់​​​ក្នុង​អន្លង់​​ស្នេហ៍​មោះ​មុត​​តែ​ម្នាក់​ឯង ​តាម​ស្រឡាញ់​នារី​​ម្នាក់​ ប៉ុន្តែ​នារី​ម្នាក់​នោះ​មិន​​ដែល​​នឹក​នា ឬ​ប្រគល់​បេះ​ដូង​ឱ្យ​បុរស​នេះ​ឡើយ។ ​ទី​បំផុត​​ការ​ស្រឡាញ់​​យ៉ាង​ង​ប់​​​ងល់​​​នេះ​បាន​ក្លាយ​​ជា​ការ​បញ្ចប់​ជីវិត​ដោយ​ខ្លួន​ឯង ដើម្បី​គេច​ឱ្យ​ផុត​ពី​លើ​លោក​នេះ​កុំ​ឱ្យ​​ភ្លើង​ស្នេហ៍​​បង្ក​ជា​ស្នាម​របួស​​ផ្លូវ​ចិត្ត ។ ​ការ​សម្រេច​​ធ្វើ​អត្ត​ឃាត​របស់​យុវ​ជន​រូប​នេះ​ពិត​ជា​ឆោត​ល្ងង់​​ពេក​ណាស់ ​ហើយ​ក៏​​អាច​ចោទ​សួរ​​ដែរ​ថា តើ​​កើត​មក​ធ្វើ​អ្វី​ ​បើ​សម្រាប់​​តែ​ស្រឡាញ់​នារី​​ម្នាក់​មិន​បាន​​បែរ​ជា​សម្លាប់​ខ្លួន​​បែប​នេះ ។ ​ពិតហើយ ​ការ​គិត​របស់​​យើង​គ្រប់​គ្នា​​មិន​ដូច​អ្វី​​ដែល​យុវ​ជន​រូប​នេះ​គិត​ទេ ។ ប្រការ​ដែល​គួរ​ឱ្យ​​កត់​សម្គាល់​​​នោះគឺ​ថា យុវ​ជន​​ដែល​​បាន​​ធ្លាក់​ក្នុង​​អន្លង់​ស្នេហ៍​​យ៉ាងជ្រៅ​នោះ ធ្លាប់​​លប​លួច​ឡើង​​ទៅ​លើ​ផ្ទះ​ចូលដេក​ក្នុង​មុង​​ជា​មួយ​នារីដែល​ខ្លួន​ស្រឡាញ់​​ដល់​ឆ្អឹង​នេះ ហើយ​​ត្រូវ​ឪពុក​​ម្តាយ​រប​ស់​នាង​ប្តឹង​ទាម​ទារ​​ឱ្យ​បង់​​លុយ​អស់​ចំនួន​៦០​ម៉ឺន​រៀល​ផង​ដែរ ។

​ទាក់​ទិន​នឹង​ការ​ផឹក​ថ្នាំ​ពុល​សម្លាប់​​ខ្លួន ព្រោះ​​តែ​មិន​អាច​ស្រឡាញ់​នារី​​ម្នាក់​នោះ​បាន ​ត្រូវ​បាន​លោក​​វរ​សេនីយ៍​ត្រី កែវ ​ប៊ុន​​យឿន ​អធិ​ការ​នគរ​​បាល​ស្រុក​​ព្រះ​នេត្រ​ព្រះ ​ឱ្យ​ដឹងថា ​យុវ​ជន​រូប​នេះ ​ឈ្មោះ​រឿន ចេង ហៅ​រ៉ាយ​ អាយុ​២២​ឆ្នាំ ​នៅ​ភូមិ​កន្ទុយ​ជូន ឃុំ​បេង​ ស្រុក​​បន្ទាយ​អំពិល ​ខេត្ត​ឧត្តរ​មាន​ជ័យ ​បាន​មក​ស្នាក់​នៅ​ដាំ​បន្លែ​ជា​មួយ​បង​ប្អូន​នៅ​​ចំណុច​ស្ពាន​ត្បែង​​ ខាង​លិច​ភូមិ​​រំដួល ឃុំ​​ភ្នំ​លៀប ​ស្រុក​ព្រះ​នេត្រព្រះ ។ ​នៅ​​ចន្លោះ​ពី​ម៉ោង​១០​យប់ ថ្ងៃទី​១៩ មិថុនា ​ដល់​ម៉ោង​​៦​ព្រឹក​ ថ្ងៃទី​២០ មិថុនា ឆ្នាំ​​២០១១ ​​​គេ​បាន​ប្រទះ​ឃើញ​សព​​យុវ​ជន​រូប​នេះ​នៅ​​លើ​ផ្លូវ​​លំ​ជិត​កន្លែង​​ដាំ​បន្លែ​​ ដោយ​រូប​កាយ​​ប្រឡាក់​ភក់​​ពេញ​ដែលទំនង​​ជា​​ប្រកាច់​​ពេល​ផឹក​ថ្នាំ​ពុល ហើយ​តាម​ការ​ស្រាវជ្រាវ គឺយុវ​ជន​រូប​នេះ​បាន​ផឹក​ថ្នាំ​ក​ណ្តុរ ។

​លោក​អធិការ​បាន​បន្ត​​ទៀតថា បើតាម​​អ្នក​​ភូមិ​បំភ្លឺ​ប្រាប់​​សមត្ថ​កិច្ច​ គឺយុវ​ជន​រូប​​នេះ​បាន​តាម​ស្រឡាញ់​​នារី​ឈ្មោះវ៉ាន់ លន់​ អាយុ​១៥​ឆ្នាំ ​នៅ​ភូមិ​ព្រីង​ជូរ ឃុំ​ភ្នំ​លៀប ​ស្រុក​ព្រះនេត្រ​​ព្រះ ហើយ​ការ​ធ្វើ​អត្ត​ឃាត​​​នេះ ក៏ព្រោះ​​​តែ​តូច​ចិត្ត​នឹង​នារី​រូប​នោះ​មិន​ព្រម​ស្រឡាញ់​​ខ្លួន ។ ម្យ៉ាង​ទៀត​ កាល​ពី​​យប់​​ថ្ងៃទី​៤ មិថុនា ​ឆ្នាំ​២០១១ យុវ​ជន​រូប​នេះ​បាន​ផឹក​ស្រា​ស្រវឹង​ហើយ​​ឡើង​ទៅដេក​ក្នុង​មុង​ជា​មួយ​នាង​​ ព្រោះ​តែ​​ស្រឡាញ់​​សុខ​ចិត្ត​មាន​ទោស​ ប៉ុន្តែ​​ត្រូវ​ឪពុក​ម្តាយនាង​ដឹង​​ទាន់​​ក៏បាន​ប្តឹង​ទាម​ទារ​ឱ្យ​បង់​​លុយ ។

​​លោក​កែវ ប៊ុន​យឿន បាន​បញ្ជាក់ថា ​សព​​យុវជន​រឿន ចេង ហៅរ៉ាយ ក្រោយ​ពី​ពិនិត្យ​និងធ្វើ​​កោសល្យ​វិច័យ​រួច​ក៏​បាន​​ប្រគល់​ឱ្យ​បង​ប្អូនចាត់​ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ​។ ការ​ធ្វើ​អត្ត​ឃាត​​បែប​នេះ ​មិន​គួរ​ជា​គំរូ​សម្រាប់​យុវ​ជន​​ដទៃ​ទៀត​ឡើយ តើ​​ខ្វះ​ណាស់​ទៅ​ឬ​ប្រុស​ពេញ​ដី ​ស្រី​ពេញ​នគរ ?