ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​ទូ​កុងតឺន័រ​ដាក់​សម្ភារៈ នៅ​ការដ្ឋាន​សំណង់​ក្រុមហ៊ុន KBH យ៉ាង​សន្ធោសន្ធៅ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ទូ​កុងតឺន័រ​ស្តុក​សម្ភារៈ របស់​ការដ្ឋាន​សំណង់​ក្រុមហ៊ុន KBH ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ទូ​កុងតឺន័រ​ចំនួន​ពីរ រួម​នឹង​សម្ភារៈ​មួយ​ចំនួន បាន​រង​ការ​ខូចខាត​ទាំងស្រុង ។…

រាជធានី​ភ្នំពេញ ៖ ទូ​កុងតឺន័រ​ស្តុក​សម្ភារៈ របស់​ការដ្ឋាន​សំណង់​ក្រុមហ៊ុន KBH ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឲ្យ​ទូ​កុងតឺន័រ​ចំនួន​ពីរ រួម​នឹង​សម្ភារៈ​មួយ​ចំនួន បាន​រង​ការ​ខូចខាត​ទាំងស្រុង ។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ការដ្ឋាន​សំណង់​ក្រុមហ៊ុន KBH ផ្លូវលំ ក្រុម​ទី​០៦ ភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ក្រុម​ជាង​បាន​ផ្សារ​ធ្វើ​រោង​កម្មករ​ស្នាក់​នៅ ជាប់​ទូ​កុងតឺន័រ ដែល​ស្តុ​ប​សម្ភារៈ​របស់​ការដ្ឋាន​សំណង់ ខណៈនោះ​បណ្ដាល​ឲ្យ​ផ្កាភ្លើង ធ្លាក់​ទៅ​ត្រូវ​សម្ភារៈ នៅ​ក្នុង​ទូ​កុងតឺន័រ ហើយ​ឆេះ​សម្ភារៈ​រាល​ដល់​ទៅ​កុងតឺន័រ ដែល​ស្តុក​ប្រេង រួម​នឹង​សម្ភារៈ​មួយ​ចំនួន យ៉ាង​សន្ធោសន្ធៅ ។ នៅ​ក្នុង​ហេតុការណ៍​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​ក្រុម​មេការ​សំណង់​បាន​ទាក់ទង​ទៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ។

តាម​នគរបាល​ការិយាល័យ​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ហេតុការណ៍​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ ចំនួន​៦​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ពន្លត់ ក្នុង​នោះ​រថយន្ត​ការិយាល័យ ចំនួន ៥​គ្រឿង និង​រថយន្ត​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ចំនួន​មួយ​គ្រឿង ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ នៅ​វេលា​ម៉ោង​៣​និង​៤០​នាទី​រសៀល​ថ្ងៃ​ដដែល ។

តាម​នគរបាល​ឱ្យ​ដឹង​ទៀត​ថា អគ្គិភ័យ​នេះ​បណ្តាល​អោយ​ទូ​កុងតឺន័រ​ចំនួន​០២ រួម​ជាមួយ​សម្ភារៈ ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត រួម​មាន ៖ ម៉ាស៊ីនភ្លើង ចំនួន​១​គ្រឿង និង​ប្រេងម៉ាស៊ូត ចំនួន ១៨​កាន និង​សម្ភារៈ​គ្រឿងសំណង់​មួយ​ចំនួន​ទៀត ។

អគ្គិភ័យ​នេះ បណ្ដាល​មក​ពី​ជាង​ផ្សារ​ដែក​ធ្លាក់​កម្ទេច​ធូបផ្សារ បង្ក​ជា​អគ្គិភ័យ​តែ​ម្តង ។ ទោះបីជា​យ៉ាងណា ពុំ​បាន​ឆេះ​រាលដាល​ដល់​អ្នក​ក្បែរ​ខាង​ទេ និង​មិន​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ