ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ​ការ​អនុវត្ត​កំណែ​ទម្រង់វិស័យ​កីឡា

22 ម៉ោង មុន
  • ភ្នំពេញ

រាជធាន​ភ្នំពេញ ៖ នៅ​ចំពោះ​កីឡាករ កីឡាការិនី សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា​បាន​បញ្ជាក់​ថា នៅ​ក្នុង​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​យកចិត្តទុកដាក់…

រាជធាន​ភ្នំពេញ ៖ នៅ​ចំពោះ​កីឡាករ កីឡាការិនី សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ
កម្ពុជា​បាន​បញ្ជាក់​ថា នៅ​ក្នុង​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ​ដល់​ការ​អនុវត្ត ការ​កំណែទម្រង់​វិស័យ​កីឡា​ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការ​បង្កើន​សមិទ្ធផល​កីឡា ។

ថ្លែង​ក្នុង​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ ជន​ពិការ​លើក​ទី​២ ក្រោម​បុព្វបទ “​កីឡា​ជាតិ​ដើម្បី​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ​” នា​ព្រលប់​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​កសម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មាន​ប្រសាសន៍​ថា​៖ «​នៅ​ក្នុង​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​រាជរដ្ឋាភិបាលកម្ពុជា នៅ​តែ​បន្ត​យកចិត្តទុកដាក់ និង​គាំទ្រ ដល់​ការ​អនុវត្ត​ការ​កំណែទម្រង់​វិស័យ​កីឡា ទាំង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ការ​បង្កើន​សម​ទ្ធ​ផល​កីឡា ដើម្បី​ទាក់ទាញ​ឱ្យ​មានការ​គាំទ្រ​កាន់តែ​ខ្លាំង​ក្លាវ​ក្លា ជា​ពិសេស ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត​ទាំង​លក្ខណៈ​ជាតិ និង​អន្តរជាតិ​» ។

ទាក់ទិន​នឹង​វិស័យ​កីឡា​នេះ​ដែរ សម្តេច​បវរ​ធិ​បតី​ក៏​បាន​យល់​ឃើញ​ថា ការ​រៀបចំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ នា​ពេល​នេះ ជា​ឱកាស​ថ្មី​មួយទៀត ដែល​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា និង​ជា​ការ​ត្រៀម​រួចរាល់ សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី លើក​ទី​៥ និង​យុវជន​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​៦ នៅ​ឆ្នាំ​២០២៩​ខាង​មុខ​។
ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​គូសបញ្ជាក់​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សង្គម ដូច​ជា​នយោបាយ ការទូត​សេដ្ឋកិច្ច វប្បធម៌ ការ​លើកកម្ពស់​មុខមាត់​ជាតិ ទីផ្សារ​ពាណិជ្ជកម្ម និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាដើម ។

ក្នុង​សម្តេច​ធិ​បតី​លើក​ឡើង​ថា​៖«​ការ​រៀបចំ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​២ នា​ពេល​នេះ ជា​ឱកាស​ថ្មី​មួយទៀត ដែល​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា និង​ជា​ការ​ត្រៀម​រួចរាល់ សម្រាប់​ការ​រៀបចំ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​លើក​ទី​៥ និង​យុវជន​អាស៊ី​ប៉ា​រ៉ាហ្គេ​ម​លើក​ទី​៦ នៅ​ឆ្នាំ​២០២៩​ខាង​មុខ​» ។

សម្តេច​ធិ​បតី​បាន​គូសបញ្ជាក់​ថា «​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​បាន​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សង្គម ដូច​ជា​នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ ការ​លើកកម្ពស់​មុខមាត់​ជាតិ ទីផ្សារ ពាណិជ្ជ​កម្ម និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាដើម ដែល​នឹង​ជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា យើង​មួយ​ជំហាន​ទៀត នៅ​ក្នុង​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​កម្លាំង​សាមគ្គី​ជាតិ និង​កម្លាំង​សេដ្ឋកិច្ច​កម្ពុជា​» ។

ក្នុង​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​វិស័យ​កីឡា​បាន​ចូលរួម​យ៉ាង​សំខាន់ ក្នុង​ការ​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិត​ស្និទ្ធ ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ