រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីវេលាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នៅចំណុចក្រោយវត្តពោធិចិនតុង សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ បន្ទាប់ពីធ្វើសកម្មភាពគា.ស់ទ្វារតូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរស័ព្ទចំនួន២២គ្រឿង និងឡេបថប១គ្រឿងព្រមទាំងសម្ភារៈមួយចំនួនទៀត នៅសង្កាត់គោកឃ្លាង បានតែមួយថ្ងៃ ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួន១.ឈ្មោះ អ៊ុំ ក្រា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ២.ឈ្មោះ សុខ មាស ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀ.ន) ។ ៣,ឈ្មោះ មាស វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន មានសារធាតុញៀ.ន និង៤.ឈ្មោះ សយ តូ ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះឈ្មោះ វណ្ណ វិចិត្រ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៤ វេលាម៉ោង០២និង៤៦នាទី រំលងអធ្រាត្រជនសង្ស័យមួយក្រុមមានគ្នា៣នាក់បានធ្វើសកម្មភាពគា.ស់តូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយ របស់ជនរងគ្រោះនៅតាមផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញយកអស់ទូរស័ព្ទ២២គ្រឿង និងលេបថបមួយគ្រឿង ព្រមទាំងសម្ភារៈមួយចំនួនទៀត។
តាមនគរបាលឲ្យដឹងទៀតថា ដោយមានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជូន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំពីលោកវីរៈសេនីយ៍ឯកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី២៩ ខែតុលា កម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាំង និងកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានជិះល្បាត នៅក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ក៏បានឃាត់ជនសង្ស័យចំនួនពីរនាក់ ដែលបានប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូ icon មួយគ្រឿងមិនបានសម្រេច ។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចក៏បានសួរនាំហើយ ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពគា.ស់ផ្ទះយកទូរស័ព្ទ កាលពីយប់រំលងអធ្រាត្រ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ហើយសមត្ថកិច្ចខណ្ឌសែនសុខ ក៏បានបន្តស្រាវជ្រាវ និងសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបានជនសង្ស័យពីរនាក់ទៀត នៅចំនុចបន្ទប់ជួល(សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ និងដកហូតវត្ថុតាងបានទូរស័ព្ទដៃ០៧គ្រឿង និងលេបថប០១គ្រឿង ពណ៌ទឹកប្រាក់(របស់ជនរងគ្រោះ) មកវិញ ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំងបួននាក់បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគា.ស់តូប និងផ្ទះលក់អីវ៉ាន់ចាប់ហួយយកទូរស័ព្ទព្រមទាំងប៉ុនប៉ងធ្វើសកម្មភាពលួចម៉ូតូទៅពិតប្រាកដមែន ។ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ចែករំលែកព័តមាននេះ