ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណីលោកវេជ្ជបណ្ឌិត១រូប បញ្ច.ប់ជីវិ.ត​នៅបារាយណ៍​ទឹក​ថ្លាខាងកើត

1 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​លោកវេជ្ជបណ្ឌិត អ៊ឹង​ សុភាព ឯកទេសរោគកុមា បានធ្វើអត្តឃា.តលោ.តទឹកនៅបារាយណ៍​ទឹកថ្លា​ខាងកើត មិនបានជាប់ពាក់ព័ន្ធនឹង​ករណី​ឃា.តកម្មនោះទេ ។ នេះបើតាម…

ខេត្តសៀមរាប ៖ ករណី​លោកវេជ្ជបណ្ឌិត អ៊ឹង​ សុភាព ឯកទេសរោគកុមា បានធ្វើអត្តឃា.តលោ.តទឹកនៅបារាយណ៍​ទឹកថ្លា​ខាងកើត មិនបានជាប់ពាក់ព័ន្ធនឹង​ករណី​ឃា.តកម្មនោះទេ ។ នេះបើតាម ប្រភពបញ្ជាក់​ពី​សមត្ថកិច្ចជំនាញ ។

ហេតុការណ៍​ប្រទះឃើញសាក​សពលោកវេជ្ជបណ្ឌិតរងគ្រោះខាងលើ​នេះបានកើតឡើងនៅព្រឹកថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅចំណុចបារាយណ៍ទឹកថ្លាខាងកើត​ ក្នុងភូមិសាស្ត្រសង្កាត់ទឹកវិល ខេត្តសៀមរាប ។

ការ​សម្រេចបញ្ចប់ជីវិតរបស់លោកវេជ្ជបណ្ឌិតរងគ្រោះ​១រូបខាងលើ​នេះ មិនជាប់​ពាក់ព័ន្ធនឹងករណី​​ឃាតក.ម្មនោះទេ ។ ជនរងគ្រោះ​មានបញ្ហា​ខួរក្បាល ឧស្សាហ៍​វង្វេង ។ នេះបើតាមក្រុមគ្រួសារបានបញ្ជាក់​ប្រាប់​នៅមុខសមត្ថកិច្ចយ៉ាងដូច្នេះថា ជារៀងរាល់​ថ្ងៃ ជនរងគ្រោះ​តែងតែ​ភ្ញាក់ពីព្រលឹម បើក រថយន្ត​ចេញពីគ្លីនិក ទៅហាត់ប្រាណនៅ​ golden queen នៅម្តុំស្ពាននាគ ក្រុង​ខេត្តសៀមរាប នៅ​វេលាម៉ោង​៤​និង​២៣​នាទី​​ទៀបភ្លឺ​ថ្ងៃអាទិត្យ ទី២៧ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ​បាន​ចេញពី​ហាត់ប្រាណដើរ​មក​តាមបណ្តោយផ្លូវ​៦០​ម៉ែត្រ ។​ ប៉ុន្តែនៅ​ថ្ងៃកើតហេតុ ​ជនរងគ្រោះ​បានហៅ​កង់បី​ជិះទៅបារាយណ៍ទឹកថ្លា ។

ក្រុមគ្រូពេទ្យបានពិនិត្យរកឃើញថា ជនរងគ្រោះមានវិបត្តិផ្លូវចិត្ត។

តាមការអះអាងរបស់​សមត្ថកិច្ចខេត្តសៀមរាបបាន​ឱ្យ​ដឹង​នៅរសៀលថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២៤ នេះថា ជនរងគ្រោះពិតធ្វើអត្តឃា.តលោតទឹក​ដោយសារ​វិបត្តិផ្លូវចិត្តប្រាកដមែន ។

បច្ចុប្បន្ន សពជនរងគ្រោះ​ត្រូវបានដឹក​ចេញពីបារាយណ៍ទឹកថ្លា​ខាងកើត ​ឆ្ពោះទៅកាន់ទីវត្តអារាម ( ត្រាំ នាគ ) ដើម្បីបូជា រួចយក​ធាតុ​ មករៀបចំ​ធ្វើ​បុណ្យ​តាមប្រពៃណី​នៅផ្ទះ ​ដែលមានទីតាំងតាមបណ្តោយ​ផ្លូវ​តា​អុច ស្ថិតនៅក្នុងភូមិ​តាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប​ ខេត្តសៀមរាប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ