ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំងនគរបាលឃាត់ម៉ូតូបំពាក់បំពង់ស៊ីម៉ាំងកែច្នៃ ស្រាប់តែពលរដ្ឋជា​មិត្តភក្ដិ​ម្ចាស់​ម៉ូតូនាំគ្នាឡាំប៉ា

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក YAMAHA MX KING ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង​កែ​ឆ្នៃ ដើម្បី​យក​ទៅ​ណែនាំ តែ​ប្រជាពលរដ្ឋ​ជា​មិត្តភក្ដិ​ម្ចាស់​ម៉ូតូ​នាំ​គ្នា​ឡាំប៉ា​ថា សមត្ថកិច្ច​ចង់​ធ្វើ​ស៊ី…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​ឃាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក YAMAHA MX KING ដែល​បំពាក់​បំពង់​ស៊ី​ម៉ាំង​កែ​ឆ្នៃ ដើម្បី​យក​ទៅ​ណែនាំ តែ​ប្រជាពលរដ្ឋ​ជា​មិត្តភក្ដិ​ម្ចាស់​ម៉ូតូ​នាំ​គ្នា​ឡាំប៉ា​ថា សមត្ថកិច្ច​ចង់​ធ្វើ​ស៊ី ផ្អើល​ប្រជាពលរដ្ឋ​នាំ​គ្នា​ចោមរោម បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ជិត​បុរី​រំចេក ស្ថិត​នៅ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​ម្នាក់ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​និង​ប្តឹង​នគរបាល​ប៉ុស្តិ៍​ថា មាន​ម៉ូតូ​មួយ​គ្រឿង​ជា​ម៉ូតូ​ធំ​ម៉ាក YAMAHA MX KING ពណ៌​ខៀវ ពាក់​ស្លាក​លេខ​សៀមរាប 1AQ-6060 តែងតែ​ជិះ​តម្លង់​ប្រជាពលរដ្ឋ​ពេញ​ភូមិ បន្ទាប់​មក​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក​សហការ​ជាមួយ​នគរបាល​ខណ្ឌ​កំ​បូល បាន​ឃាត់​ម៉ូតូ​ខាងលើ​ភ្លាម​ៗ បែរ​ម្ចាស់​ម៉ូតូ​ស្រែក​ឡាំប៉ា ដាក់​កម្លាំង​នគរបាល​ថា ពួក​គាត់​មិន​បាន​ជិះ​ទេ ម៉េច​បាន​ឃាត់​ម៉ូតូ​គាត់ ហើយ​ពួក​គាត់​ថា មុន​នេះ​គាត់​កំពុង​ផឹកស៊ី​នៅ​ជិត​កន្លែង​កើតហេតុ​មិន​បាន​ជិះ​ម៉ូតូ​ទេ គ្រាន់តែ​បណ្តើរ​ម៉ូតូ​ចាប់ និង​ឃាត់​ម៉ូតូ​គាត់​អី ។

នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ឥឡូវនេះ​គាត់​ឃាត់​យក​ទៅ​ប៉ុស្តិ៍​អោយ​ម្ចាស់​ម៉ូតូ​យក​បំពង់​ស៊ី​ម៉ាំង​ហ្ស៊ី​ន​មក​ប្តូ​រហើយ​ចប់ តែ​ខាង​មិត្តភក្ដិ​ខាង​ម្ចាស់​ម៉ូតូ គាត់​មិន​ព្រម​ខ្លាច​កម្លាំង​នគរបាល​ឃាត់​ម៉ូតូ​ខាងលើ​គៀបស៊ី​ពួក​គាត់ ដោយ​នាំ​គ្នា​ឡូឡា​ពេញ​ដងផ្លូវ និង​បណ្តាល​ឲ្យ​ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​ចោមរោម​ពេញ​ដងផ្លូវ ។ លុះ​មួយសន្ទុះ​ក្រោយមក​ទើប​ស្រប​ជាមួយ​កម្លាំង​សមត្ថកិច្ច ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​រាយការណ៍​ទៅ​ជំនាញ​ភ្លាម​ៗ សមត្ថកិច្ច​អោយ​ពួក​គាត់​ប្តូរ​បំពង់​ស៊ី​ម៉ាំង​ហ្ស៊ី​ន និង​ណែនាំ​ហើយ​អោយ​ពួក​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ភ្លាម​ៗ​ដោយ​មិន​ទាមទារ​ផាកពិន័យ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ