ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​បរទេស​ជិត៩០០​នាក់មក​ទស្សនកិច្ច​តាម​ច្រក​កំពង់​ផែ​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ

1 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ យោង​តាម​របាយការណ៍​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍ច្រក​ទ្វារ​កំពង់​ផែអន្តរ​ជាតិខេត្ត​ព្រះ​សីហ​នុបាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​៨៦៩​នាក់ បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា តាម​ច្រក កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៩…

ខេត្តព្រះសីហនុ ៖ យោង​តាម​របាយការណ៍​មន្ត្រី​នគរបាល​អន្តោរ​ប្រវេសន៍ច្រក​ទ្វារ​កំពង់​ផែអន្តរ​ជាតិខេត្ត​ព្រះ​សីហ​នុបាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​​ចម្រុះ​ជាតិ​សាសន៍​៨៦៩​នាក់ បាន​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​បរទេស​មួយ​គ្រឿង ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា តាម​ច្រក កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ប្រកបដោយ​សុវត្ថិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤​
នេះ។

ប្រភព​ខាងលើបាន​ឪ្យ​ដឹង​ថា ​ នាវា​ទេសចរណ៍​បរទេស​ចំនួន០១​គ្រឿង មានឈ្មោះ Viking Orion សញ្ជាតិ NORWAY មាន​បណ្តោយ ២២៨.៣០​ម៉ែត្រ ទទឹង ២៨,៨០​ម៉ែត្រ ជំរៅ​ទឹក ៦,៦៥​ម៉ែត្រ បាន​នាំ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ៨៦៩​នាក់ ស្រី ៤៤៨​នាក់ ស្មើនឹង ២១​សញ្ជាតិ និង​មាន នាវិក​សរុប​ចំនួន ៤៦៣​នាក់ ស្រី ១០១​នាក់ ស្មើនឹង ៤១​សញ្ជាតិ​។

នាវា​ទេសចរណ៍ Viking Orion បាន​ធ្វើ​ដំណើ​ចាក ចេញពី​ប្រទេស​វៀតណាម ចូល​សំចត​នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង ៧​ព្រឹក​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៤ នាវា Viking Orion មាន​គម្រោង​ចាក​ចេញពី​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅ​វេលា​ម៉ោង​១៤ ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ឆ្ពោះទៅ​កាន់​កំពង់​ផែ​ប្រទេស​ថៃ ។

ភ្ញៀវ​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍​បរទេស Viking Orion ដែល មាន​សញ្ជាតិ​ច្រើន​ជាងគេ​មាន​ដូច​ជា U.S.A ៧១៣​នាក់ Canada ៤៩​នាក់ Australia ៤១​នាក់ ក្រៅពី​នោះ​មាន​ភ្ញៀវ​ទេសចរ សញ្ជាតិ​ផ្សេង​ៗ​ទៀត​។ ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​តាម​នាវា​ទេសចរណ៍ Viking Orion ចូល​ក្នុង ប្រទេស​កម្ពុជា ចេញ​តាម​យន្តហោះ​មាន​ចំនួន ៩​នាក់ ស្រី ៥​នាក់ ស្មើនឹង ៣​សញ្ជាតិ ។

ភ្ញៀវ​ទេសចរ​បរទេស​ធ្វើ​ដំណើ​កម្សាន្ត​ក្នុង​ខេត្ត​ព្រះ​សី​ហនុមាន​ដូច​ជា ភូមិ​នេសាទ​ទំនប់​រលក សង្កាត់ លេខ​១ ទីប្រជុំជន​ផ្សា​រលើ​ក្រុងព្រះសីហនុ តំបន់​មាត់សមុទ្រ រូបសំណាក​តោ​ពីរ តំបន់​វប្បធម៌ ដូច​ជា វត្ត​ឥន្ទ​ញ្ញាណ វត្ត​ជោ​ត​ញ្ញាណ​ក្នុង​ក្រុងព្រះសីហនុ ។ តំបន់​អភិ​ឌ្ឍ Boy of light រូបសំណាក​ព្រះថោង នាង នាគ មជ្ឈមណ្ឌល​វិបស្សនាធុរៈ​គិរី​នាគ​វ័ន (​វត្ត​សមាធិ​) ឃុំ​រាម ស្រុក​ព្រៃ​នប់ ។

ការ​ចូល​ចត​នាវា​ទេសចរណ៍​នា​ពេល​នេះស​បញ្ជាក់​ថា រដូវប្រាំង​ចូល​មក​ដល់ ដែលនាវា​ទេស​ចរណ៍​បរទេស​នាំ ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​ចូល​ចត​ធ្វើ​ទស្សនកិច្ច​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ការ​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ទន្ទឹម​នោះ ក៏​មាន​កិច្ច​ការពារ​សន្តិសុខ សុវត្ថិ ភាព​សាធារណ​ពី​កងកម្លាំង​មាន​សមត្ថកិច្ច ព្រមទាំង​មាន ការ​សម្របសម្រួល​ពី​អាជ្ញា
ធរ​ក្រុង អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ ប្រកបដោយ​សុវត្ថិភាព​ផង​ដែរ​។​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ