ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ បង្ហាញ​តម្រាយ​ផ្លូវ ដែល​ត្រូវ​បិទ​បញ្ចៀស​ចរាចរ ដើម្បី​រត់​ភ្លើង​គប់​អបអរសាទរ​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល រាជធានី​ភ្នំពេញ បាន​បង្ហាញ​តម្រាយ​ផ្លូវ ដែល​សមត្ថកិច្ច​គ្រោង​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ ដើម្បី រត់​ភ្លើង​គប់​អបអរសាទរ​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល រាជធានី​ភ្នំពេញ បាន​បង្ហាញ​តម្រាយ​ផ្លូវ ដែល​សមត្ថកិច្ច​គ្រោង​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ ដើម្បី រត់​ភ្លើង​គប់​អបអរសាទរ​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ លើក​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤​នេះ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា សហព័ន្ធ​កីឡា​ជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី​៤ និង​កីឡា​ជាតិ​ជន​ពិការ ​លើក​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ ចាប់ពី​វេលា​ម៉ោង១៥:៣០​នាទី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​ប​ហាប​វរ​ធិ​បតី ប៊ុ​ន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប៊ុ​ន ម៉ា​ណែ​ត ​។

ពិធី​បើក​ការ​ប្រកួត​កីឡា​ជាតិ​ខាងលើ នឹង​មាន​ពិធី​រត់​ភ្លើង​គប់ នៅ​វេលា​ម៉ោង១៤:០០​នាទី ដោយចេញដំណើរ​ពី​ខេត្តកណ្តាល កន្លែង​ការដ្ឋាន​សាងសង់​ព្រែកជីក​ហ្វូ​ណ​ន​តេ​ជោ ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​១ រហូត​ដល់​ផ្លូវបត់​ស្តាំ​ទៅ​កោះន​រា ឆ្ពោះ​មក​កោះ​ពេជ្រ ចេញ​តាម​ស្ពាន​នាគ​ភ្លោះ រហូត​ដល់​រង្វង់​មូល​សម្តេច​សង្ឃរាជ ជួន ណាត មក​មហាវិថី​ព្រះ​សុរា​ម្រឹត ឆ្ពោះ​មក​មហាវិថី​ព្រះ​សីហ​នុ បត់​ស្តាំ​មហាវិថី​សម្តេច​មុនី​រ៉េ​ត បត់​ស្តាំ​ចូល​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ​។

ដើម្បី​រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុង​ពិធី​រត់​ភ្លើង​គប់​សមត្ថកិច្ច​នឹង​ធ្វើការ​បញ្ចៀស​ចរាចរ​តាមតម្រាយ​ផ្លូវ​ខាងលើ​ជា​បណ្តោះអាសន្ន​ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​ខាងលើ​មេ​ត្ត យោគយល់ អធ្យាស្រ័យ និង​ចូលរួម​បញ្ចៀស​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាមតម្រាយ​ផ្លូវ​រត់​ភ្លើង​គប់​ខាងលើ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដោយ​ក្ដី​អនុគ្រោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ