ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀតហើយ! ក្រៅពីបោកបក់បំផ្លាញខ្ទេចខ្ទីព្យុះទីហ្វុង Tra Mi បង្កជាទឹកជំនន់លិចផ្ទះរាប់ម៉ឺនខ្នងនៅវៀតណាម

3 អាទិត្យ មុន

វៀតណាម ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤​នេះ គឺ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤ ហើយ នៃ​ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ព្យុះ​ទី​ហ្វុ​ង Tra Mi…

វៀតណាម ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤​នេះ គឺ​ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤ ហើយ នៃ​ការ​ធ្វើ​ដំណើរ​មក​ដល់​របស់​ព្យុះ​ទី​ហ្វុ​ង Tra Mi នៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម ដោយ​បាន​បើក​ការ​វា​.​យ​ប្រហារ​យ៉ាងដំណំ​ក៏​ដូច​ជាស​ម្លា​.​ប់​ពលរដ្ឋ​វៀតណាម​នៅ​តាម​បណ្តា​ខេត្ត មួយ​ចំនួន ។

រាប់​ចាប់តាំងពី​រសៀល ថ្ងៃ​ទី​២៤ ខែតុលា​មក ព្យុះ​ទី​ហ្វុ​ង Tra Mi ដែល​នាំ​មក​នូវ​ខ្យល់​បោកបក់​ខ្លាំង​ភ្លៀង​ធ្លាក់​ជោគ​ជាំ​បង្ក​ជា​ទឹកជំនន់ ការ​រអិល​បាក់​ដី រួម​ទាំង​បង្ក​ជា​គ្រោះ​មហន្តរាយ​ផ្សេង​ៗ​នោះ​បាន​ឆ​.​ក់​យកអាយុ​ជីវិត​ពលរដ្ឋ​វៀតណាម​ប្រមាណ​៣​នាក់​ហើយ ខណៈ​ម្នាក់​កំពុង​បាត់​ខ្លួន ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​វៀតណាម VN Express នៅ​ថ្ងៃ​ច័ន្ទ ទី​២៨ ខែតុលា ឆ្នាំ​២០២៤ ។

គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ខេត្ត Quang Binh បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៨ តុលា​នេះ ទឹកជំនន់​នៅ​ខេត្ត Quang Binh បណ្តាល​ផ្ទះ​ប្រមាណ ១៥.០០០​ខ្នង ត្រូវ​បាន​ជន់​លិច​ដោយ​ទឹកជំនន់​យ៉ាង​ជ្រៅ ជា​ពិសេស គឺ​ស្រុក Le Thuy ដែល​មើលទៅ​ល្ហរ​ល្ហេវ​ប្រៀប​បីដូច​ជា ទឹកទន្លេ ដោយ​គ្រាន់តែ​ក្នុងស្រុក​នេះ​មួយ​មានផ្ទះ ១០៦៣៦​ខ្នង​ឯណោះ​ត្រូវ​លិចលង់ ។ ផ្ទះ​អ្នកស្រុក​រាប់​ម៉ឺន​ខ្នង ដែល​ត្រូវ​បាន​ជន់​លិច​ក្នុងស្រុក Le Thuy នេះ គឺ​ស្ថិត​នៅ​តាម​ដង​ទន្លេ Kien Giang បន្ទាប់​ពី​ទន្លេ​នេះ​បាន​ហក់​ឡើង​ហួស​ច្រាំង ព្រោះតែ​ភ្លៀង​ដែល​ធ្លាក់​ក្នុង​បរិមាណ​ច្រើន​ជោគ​ជាំ​៣​ទៅ ៤​ថ្ងៃ​ជាប់​គ្នា ដោយសារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​ទី​ហ្វុ​ង Tra Mi ដោយ​តំបន់​ខ្លះ​មាន​ភ្លៀង​ធ្លាក់​លើស​ពី​៥០០ ទៅ​៦២០ mm​ឯណោះ ។

ក្រៅពី​ស្រុក Le Thuy ដែល​ត្រូវ​បាន​កាត់​ផ្តាច់​ទាំងស្រុង និង​ជន្លៀស​អ្នកស្រុក​ជា​ច្រើន​រយ​នាក់​នោះ ទឹកជំនន់​ក៏​បាន​លិច​ផ្ទះសម្បែង​ជា​ច្រើន​ទៀត នៅ​ឯ​ស្រុក Quang Ninh ប្រមាណ​ជាង​៤០០០​ខ្នង និង​ស្រុក Dong Hoi ជិត​៤០០​ខ្នង ។ ស្ថិតិ​បឋម​បង្ហាញ​ថា មាន​ដំណាំ​ចម្ការ​រាប់​ពាន់​ហិ​កតា​ត្រូវ​បាន​ខូចខាត ខណៈ​ដែល​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ប្រមាណ​១០០​ហិ​កតា​ត្រូវ​បាន​ទឹកជំនន់​ហូរ​បុក​ដាច់​ទៅ​តាម​ទឹក​បាត់​ស្រមោល ។

ក្រៅពី​បង្ក​ជា​ទឹកជំនន់​នៅ​ខេត្ត Quang Binh​នោះ ព្យុះ​ទី​ហ្វុ​ង Tra Mi ក៏​បាន​វា​.​យ​ប្រហារ ទីក្រុង Da Nang, ខេត្ត Quang Nam, ខេត្ត Quang Tri, ខេត្ត Thua Thien Hue យ៉ាងដំណំ ។ ក្នុង​នោះ ផ្លូវ​ប្រប​មាត់សមុទ្រ​ទេសចរណ៍​ដ៏​ល្បី​ប្រចាំ​ខេត្ត Thua Thien Hue ត្រូវ​បាន​បំផ្លិចបំផ្លាញ​ខ្ទិចខ្ទី​ដូច​ខ្ទឹម​ប្រវែង​រាប់រយ​ម៉ែត្រ ទោះបីជា​អាជ្ញាធរ​ព្យាយាម​ដាក់​បាវ​ខ្សាច់​ទប់ស្កាត់​យ៉ាងណា​ក៏​ដោយ ហើយ​សូ​ម្បី​តែ​ដុំឥដ្ឋ​ដែល​ក្រាល​តាម​ផ្លូវ​ថ្មើ​ជើង​នៃ​ដង​ទន្លេ Han ក៏​ត្រូវ​បាន​របើក​ប៉ើង​ខ្ចាត់ខ្ចាយ​ដោយសារ​តែ​មិន​អាច​ទប់ទល់​នឹង​កម្លាំង​ដ៏​ខ្លាំង​នៃ​ព្យុះ​ដែល​បាន​បោកបក់​ក្នុង​កម្រិត​៩ ជាមួយ​ល្បឿន 88 km/h ។ ព្យុះ​ទី​ហ្វុ​ង Tra Mi បាន​បោកបក់​បណ្តាល​ឱ្យ​ភោជនីយដ្ឋាន ហាង​អាហារ និង​តូប​លក់ដូរ​ជា​ច្រើន នៅ​តាម​មាត់សមុទ្រ បាក់​រលំ និង​របើក​ដំបូល ខណៈ​ដែល​ដើមឈើ​ផ្ទាំង​ប៉ាណូ បង្គោល​ភ្លើង ស្លាក​សញ្ញា​ចរាចរណ៍ ភ្លើងស្តុប​រាប់រយ​ដើម​ត្រូវ​បាន​បាក់​រំលំ រួម​ទាំង​ហេ​ដ្ឋា​រចនា​សម្ព​ន័​ជា​ច្រើន​ទៀត​ត្រូវ​បាន​បំផ្លិចបំផ្លាញ ។

សូម​ជម្រាប​ថា ចាប់តាំងពី​ដើមឆ្នាំ​២០២៤ មក រាប់​ទាំង​ព្យុះ​ទី​ហ្វុ​ង Tra Mi គឺ​សមុទ្រ​ខាងកើត​របស់​វៀតណាម បាន​ជួប​ប្រទះ​នឹង​ព្យុះ​ធំ​ៗ​សរុប​៦​ហើយ ជា​ពិសេស គឺ​ព្យុះសង្ឃរា Yagi ដែល​បាន​បើក​ការ​វា​.​យ​ប្រហារ កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ដោយ​ធ្វើ​ឱ្យ​ពលរដ្ឋ​វៀតណាម ៣៤៤​នាក់​ស្លា​.​ប់ និង​បាត់​ខ្លួន​ជាមួយនឹង​ការ​ខាតបង់​សេដ្ឋកិច្ច​ជាង​៨១.១០០​ពាន់​លាន​ដុ​ង ៕

កែសម្រួលដោយ