ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​បុ.កគ្នា​វិលជុំ​​ បង្កលាន់​ស្នូរ​ដូច​រន្ទះ ឯ​មនុស្ស​​ស្លា.,,ប់​និង​របួសធ្ងន់-ស្រាល​​ច្រើន​នាក់

1 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ហ្វ​ត​១​គ្រឿង​បើក​បុក​ជាមួយ​រថយន្តក្រុង​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លាន់​សូរដូច​រន្ទះ ហើយ​រថយន្ត​ហ្វ​ត​បាន​វិល​មួយ​ជុំ​ទៅ​បុក​ជាមួយ​រថយន្ត​ហា​យ​ឡិន​ឌ័រ១​គ្រឿង​ទៀត បង្ក​អោយ​ជនជាតិ​ចិន​២​នាក់​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា រថយន្ត​ហ្វ​ត​១​គ្រឿង​បើក​បុក​ជាមួយ​រថយន្តក្រុង​ពេញទំហឹង ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា លាន់​សូរដូច​រន្ទះ ហើយ​រថយន្ត​ហ្វ​ត​បាន​វិល​មួយ​ជុំ​ទៅ​បុក​ជាមួយ​រថយន្ត​ហា​យ​ឡិន​ឌ័រ១​គ្រឿង​ទៀត បង្ក​អោយ​ជនជាតិ​ចិន​២​នាក់​ស្លា​.​ប់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៤ នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨-​៤៩ ស្ថិត​ក្នុងភូមិ​ពោធិ៍​មៀ​វ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង​៦ និង​១០​នាទី​ព្រឹក ។

ភ្លាម​ៗ​នោះ លោក ផ​ន ណា​រ័​ត្ន ជំទប់​ទី​១ ឃុំ​គគីរ​ធំ ក៏​បាន​រាយការណ៍​ជូន​ទៅ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​គគីរ​ធំ និង​ក្រុម​គ្រូពេទ្យ​នៃ​មណ្ឌល​សុខភាព​ឃុំ​គគីរ​ធំ ចុះ​មក​ជួយ​អន្តរាគមន៍​ជួយ​សម្រួល​ចរាចរណ៍​ជាបឋម​រង​ចាំ​មន្ត្រី​នគរបាល​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី និង​យក​មនុស្ស​រង​របួស​ដឹក​តាម​រថយន្ត​សា​មុ​យ​គគីរ​ធំ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​រាជធានី​ភ្នំពេញ​។

រីឯ​អ្នក​ស្លាប់​បាន​រៀបចំ​ទុកដាក់ ដោយ​រង់ចាំ​ក្រុម​គ្រួសារ​សាច់ញាតិ​មក​ទទួលយក​ធ្វើបុណ្យ​តាម​ប្រពៃណី​។​យោង​តាម​ប្រភព​និ​យា​យា​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ភាគី​រថយន្ត​ហ្វ​ត ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បើកបរ​ដោយ​ជនជាតិ​ចិន ក្នុង​ល្បឿន​លឿន​ទិស​ដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ​។

លុះ​មក​ដល់​ចំណុច​ខាងលើ​បាន​បើក​វ៉ា​ជែង​តែ​វ៉ា​មិន​ផុត ក៏​ជ្រុល​ទៅ​បុក​ជាមួយ​រថយន្តក្រុង​ដែល​កំពុង​បើកបរ​បញ្ច្រាស​គ្នា​ពេញទំហឹង​ធ្វើ​អោយ​រថយន្ត​ហ្វ​ត​វិល​មួយ​ជុំ​ទៅ​បុក​ជាមួយ​រថយន្ត​ហារ​ឡិន​ឌ័​រ​១​គ្រឿង​ទៀត បង្ក​អោយ​មាន​អ្នក​ស្លាប់​និង​រង​របួសធ្ងន់​ស្រាល​ជា​ច្រើន​នាក់ ។

មាន​ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ