ខេត្តស្ទឹងត្រែង ៖ ក្នុងរយៈពេល០២ថ្ងៃនៃពិធីបុណ្យអុំទូកខ្នាតអន្តរជាតិនៅខេត្តស្ទឹងត្រែង គឺមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកទស្សនាកម្សាន្តជិត៧ម៉ឺននាក់ ។ នេះបើយោងតាមរបាយការណ៍របស់លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង ។

ក្នុងនោះដែរ លោកប្រធានមន្ទីរបានបញ្ចាក់បន្ថែមថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរដែលមកទស្ស នាកំសាន្តនៅក្នុងកម្មវិធីប្រណាំងទូក ការប្រកួតកីឡាប្រដាល់ ការសំដែងរបាំងប្រពៃណី និងការតាំងពិពណ៍ផលិតផលរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៦ និង២៧ តុលា ឆ្នាំ២០២៤ នៅក្នុងខេត្តស្ទឹង ត្រែង ទទួលបានភ្ញៀវទេសចរចំនួនប្រមាណជា៦៥,០០០នាក់។

លោកបានបន្តថា បើធៀបជាមួយឆ្នាំ២០២៣ ភ្ញៀវទេសចរមានការកើនឡើងចំនួន៤០,៥៨៩នាក់ ស្មើនិង ១៦៦,២៧ភាគរយ ក្នុងនោះរួមមាន ៖ ភ្ញៀវទេសចរជាតិទទួលបានចំនួន៦៤,៩៥៥កើន ឡើងចំនួន ៤០,៥៦៩នាក់ ស្មើនិង១៦៦,៣៦ភាគរយ ។ ភ្ញៀវទេសចរអន្តរជាតិទទួលបានចំនួន៤៥នាក់ កើនឡើងចំនួន២០នាក់ស្មើនិង៨០ភាគរយ ។






ចែករំលែកព័តមាននេះ