ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិសាកាហ្វេរាល់ថ្ងៃ! មានដឹងអត់ថា បើផឹក៣ របៀបនេះដូចបំផ្លា.ញសុខភាពខ្លួនឯង

1 អាទិត្យ មុន

កាហ្វេ​ល្អ​ចំពោះ​សុខភាព​ច្រើន​ បើ​សិន​ជា​ផឹក​តាម​កម្រិត​ និង​របៀប​ត្រឹម​ត្រូវ​។ តែ​បើ​ផឹក​តាម​ ៣ របៀប​នេះ​ ដូច​យក​ជំងឺ​ដាក់​ខ្លួន​អ៊ីចឹង ។ ១-ផឹក​នៅ​ម៉ោង​ ៨–៩…

កាហ្វេ​ល្អ​ចំពោះ​សុខភាព​ច្រើន​ បើ​សិន​ជា​ផឹក​តាម​កម្រិត​ និង​របៀប​ត្រឹម​ត្រូវ​។ តែ​បើ​ផឹក​តាម​ ៣ របៀប​នេះ​ ដូច​យក​ជំងឺ​ដាក់​ខ្លួន​អ៊ីចឹង ។

១-ផឹក​នៅ​ម៉ោង​ ៨–៩ ព្រឹក

មនុស្ស​ជា​ច្រើន​មាន​ទម្លាប់​ផឹក​កាហ្វេ​នៅ​ពេល​ព្រឹក​ ដើម្បី​បង្កើន​ការ​ផ្ចង់​អារម្មណ៍​។​ តែ​បើ​ផឹក​នៅ​ម៉ោង​ ៨ និង​ ៩ ព្រឹក​ កម្រិត​ស្ត្រេស​របស់​យើង​នឹង​កើន​ឡើង​ ក្រៅ​ពី​នេះ​ ជាតិ​កាហ្វេ​អ៊ីន​អាច​បង្កើន​កម្រិត​កូលេស្តេរ៉ុល​។​

២-ពេល​ញ៉ាំ​បាយ​ល្ងាច​

ភាគ​ច្រើន​មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ញ៉ាំ​កាហ្វេ​បន្ទាប់​ពី​បាយ​ល្ងាច​ហើយ​ ដោយ​គិត​ថា​វា​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​។​ តែ​ការ​ញ៉ាំ​កាហ្វេ​ពេល​យប់​អាច​រំខាន​ដល់​ការ​គេង​របស់​យើង​ និង​បង្ក​បញ្ហា​ដល់​ដំណេក​។​

៣-ផឹក​ច្រើន​ពេក​

​កាហ្វេ​បើ​ផឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​ ល្អ​ចំពោះ​សុខភាព​ណាស់​។ តែ​បើ​ផឹក​ច្រើន​ពេក​អាច​បណ្តាល​ឲ្យ​ ហត់​នឿយ​ ឈឺក្បាល​ ចង់​ក្អួត​ គេង​មិន​លក់​ មាន​ជំងឺ​បេះ​ដូង​ជា​ដើម​ ហើយ​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​ពោះ​ដែរ​ ។​ ចំពោះ​អ្នក​ផឹក​កាហ្វេ​ផ្អែម​ៗ​ពេក​ អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ ធាត់​ និង​ជំងឺ​បេះដូង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ