ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែរាជវង្សមួយអង្គដែលជាបងប្អូនជីដូនរបស់ព្រះនាងតូច នរោត្តម ជេនណា ឈ្នះមេដាយមាសពីការប្រកួតកីឡាជិះសេះ

5 ខែ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​សិល្បៈ​ត្រូវ​បាន​គេ​មើលឃើញ​ថា ព្រះ​នាង​តូច នរោត្ដម ជេន​ណា ដែល​ជា​សមាជិក​នៃ​ព្រះរាជ​វង្សានុវង្ស​កម្ពុជា​កំពុង​ក្តោប​ទីផ្សារ​យ៉ាង​ខ្លាំងក្លា ពិសេស​ព្រះ​នាង​កំពុង​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់អារម្មណ៍​លើ​ទេព​កោសល្យ​ផ្នែក​សិល្បៈ​របស់​ព្រះ​នាង​រហូត​មានការ​ចុះ​ផ្សាយ​លើក​សារព័ត៌មាន​ធំ​ៗ លើ​ពិភពលោក​អំពី​ភាព​អស្ចារ្យ​របស់​ព្រះ​នាង នរោត្តម…

រា​ធានី​ភ្នំពេញ ៖ ក្នុង​វិស័យ​សិល្បៈ​ត្រូវ​បាន​គេ​មើលឃើញ​ថា ព្រះ​នាង​តូច នរោត្ដម ជេន​ណា ដែល​ជា​សមាជិក​នៃ​ព្រះរាជ​វង្សានុវង្ស​កម្ពុជា​កំពុង​ក្តោប​ទីផ្សារ​យ៉ាង​ខ្លាំងក្លា ពិសេស​ព្រះ​នាង​កំពុង​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ចាប់អារម្មណ៍​លើ​ទេព​កោសល្យ​ផ្នែក​សិល្បៈ​របស់​ព្រះ​នាង​រហូត​មានការ​ចុះ​ផ្សាយ​លើក​សារព័ត៌មាន​ធំ​ៗ លើ​ពិភពលោក​អំពី​ភាព​អស្ចារ្យ​របស់​ព្រះ​នាង នរោត្តម ជេន​ណា ពិសេស​ព្រះ​នាង​តែង​មាន​វត្តមាន​លើ​ឆាក​អន្តរជាតិ សម្រាប់​ការ​សម្តែង​នូវ​សិល្បៈ​ទស្សនីយភាព និង​ការ​សម្តែង​របាំ​បុរាណ​ផង​ដែរ ។

ងាក​មក​វិស័យ​កីឡា​វិញ​ព្រះ​នាង នរោត្តម អ​ម្រិ​តា ក៏​កំពុង​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​ជា​ខ្លាំង​ផង​ដែរ ។ ព្រះ​នាង នរោត្តម អ​ម្រិ​តា ទ្រង់មាន​រូប​សម្រស់​ស្រស់​សោភា ពោល គឺ​ស្រស់​ស្អាត​ម្យ៉ាង​ម្នាក់​ពី​ព្រះ​នាង​តូច ជេន​ណា ។ អ្វី​ដែល​អស្ចារ្យ​នោះ គឺ​ទ្រង់​ពិតជា​វីរៈនារី​ក្លាយ​ហាន​ណាស់​ធ្វើ​ឱ្យ​មហាជន​កាន់តែ​ស្ងប់​ស្ងែ​ង​ចំពោះ​ទ្រង់​ជា​ខ្លាំង​លើ​សមត្ថភាព​របស់​ព្រះ​នាង​លើ​វិស័យ​កីឡា ។

ជាក់ស្តែង​ថ្មី​ៗ​នេះ កាលពី​ពេល​ថ្មី​នេះ​ទ្រង់​ដណ្តើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​កីឡា FEI SEA Youth Cup លើក​ទី​១ ដែល​មានការ​ចូល​ជា​ច្រើន​ប្រទេស ។

ជា​ការ​ពិត តាម​រយៈ​ការ​ប្រកួត​កីឡា​ប្រណាំងសេះ​នេះ​ផង​ដែរ ឃើញ​ថា ក៏​មាន​វត្តមាន​បងប្អូន​ជីដូនមួយ​ព្រះ​នាង នរោត្តម ជេន​ណា គឺ​ព្រះ​នាង នរោត្តម អ​ម្រិ​តា ដោយ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ព្រះ​នាង អ​ម្រិ​តា ដែល​តំណាង​អោយ​កម្ពុជា​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ ហ្វី​លី​ពិន​ទទួល​បាន​ចំណាត់​លេខ​២ និង​ថៃ​ជា​ម្ចាស់ផ្ទះ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ ។

តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ព្រះ​នាង​តូច នរោត្តម ជេន​ណា បាន​បង្ហោះ​អបអរសាទរ​ដល់​ទ្រង់​ថា​«​ពិតជា​ពិសេស​មែន​! បងប្អូន​ជីដូនមួយ​ខ្ញុំ ព្រះ​នាង នរោត្តម អ​ម្រិ​តា ឈ្នះ​មេដាយមាស​កីឡា FEI SEA Youth Cup លើក​ទី​១ បងប្អូន​ជីដូនមួយ​ដ៏​អស្ចារ្យ​របស់ខ្ញុំ​នរោត្តម អ​ម្រិ​តា ដែល​បាន​ធ្វើ​ឱ្យ​កម្ពុជា​មាន​មោទកភាព​តាម​រយៈ​ការ​ឈ្នះ​មេដាយមាស ជាមួយ​ក្រុម​របស់​គាត់​ក្នុង​ការ​ប្រកួត​កីឡា FEI SEA Youth Cup លើក​ទី​១ លើ​កីឡា​ជិះសេះ​ដោយ​មានការ​ចូលរួម​ពី​បណ្តា​ប្រទេស​អាស៊ី​អាគ្នេយ៍​ចំនួន​៦ ប្រទេស​មាន​ថៃ​ជា​ម្ចាស់ផ្ទះ ហើយ​មាន​ប្រទេស​កម្ពុជា ហ្វី​លី​ពី​ន សិង្ហ​បុរី ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា ។

អ្វី​ដែល​ពិសេស​នោះ ម្ចាស់​បងអ​ម្រិ​តា ចូលរួម​ប្រកួត​ដោយ​មិន​ប្រើ​សេះ​ផ្ទាល់ខ្លួន គឺ​សេះ​ដែល​គេ​បាន​រៀបចំ​ឲ្យ​ស្រប​ពេល​ដែល​កីឡាករ កីឡា​ការ​នី​នៃ​ប្រទេស​ផ្សេង​ៗ​ប្រើប្រាស់​សេះ​ផ្ទាល់ខ្លួន​ទាំងអស់ ។ នេះ​ជា​រឿង​ដ៏​ពិបាក​មួយ តែ​ផ្ទុយ​ទៅ​វិញ​ម្ចាស់​បង​នៅ​តែ​ទទួល​បាន​នូវ​ជ័យ​ជំ​ម្នះ​ហើយ​បាន​ទទួល​ចំណាត់ថ្នាក់​លេខ​មួយ​ថែម​ទៀត ។

នៅ​ថ្ងៃ​ទី​២៧ ខែតុលា​ខាង​មុខ​នេះ ម្ចាស់​បងអ​ម្រិ​តា នឹង​មាន​ប្រកួតប្រជែង​ការ​ជិះសេះ​លើ​វិញ្ញាសារ​ទោល​ដោយ​ទទួលយក​ការ​ប្រកួតប្រជែង​ថ្មី​មួយទៀត ។ សូម​ពុក​ម៉ែ​បងប្អូន​ចូលរួម​គាំទ្រ​គាត់​ទាំងអស់​គ្នា និង​សូម​ជូនពរ​ឱ្យ​គាត់​ជួប​តែ​សំណាងល្អ ក្នុង​នាម​ជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​យើង​» ។

គួរ​បញ្ជាក់​ដែរ​ថា ក្រោយ​ឈ្នះ​មេដាយមាស​ទទួល​បាន​សម​ទ្ធិ​ផល​ដ៏​វិសេសវិសាល​មួយ​នេះ បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​បាន​សម្តែង​ការ​គោរព​ស្ងប់​ស្ងែ​ង​ចំពោះ​ទ្រង់​ជា​អនេក ពី​ការ​ខិតខំ​របស់​ព្រះ​នាង ដណ្តើម​បាន​មេដាយមាស ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ