ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរភ្នំពេញសុំ​ការ​យោគយល់ពី​ពលរដ្ឋក្នុង​ការ​ពង្វាង​ចរាចរ​ណ៍នៅ​តំបន់​ប្រារព្ធ​ព្រះ​រាជពិធី​បុណ្យខួប​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់​ព្រះ​មហា​ក្ស

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម…

រាជធានី​ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា គណៈ​កម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ព្រះ​រាជពិធី​បុណ្យខួប​លើក​ទី​២០ នៃ​ការ​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ ថ្វាយ ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះ​មហាក្សត្រ ​​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​បី​ថ្ងៃ គឺ​ថ្ងៃ​ទី​២៨ ទី​២៩ និង​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ នៅ​ព្រះ​បរមរាជវាំង និង​សួន​ចន្ទ​ឆា​យ៉ា ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ​ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

ដោយឡែក​ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៨​​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត យាង​ជា​ព្រះ​រាជាធិបតី​ក្នុង​ព្រះរាជ​ពិធី​មិ​ទ្ទិញ​មហាជន នៅ​សួន​ចន្ទ​ឆា​យ៉ា មុខ​ព្រះ​បរមរាជវាំង​។

ដើម្បី​ឱ្យ​ព្រះរាជ​ពិធី​ខាងលើ​ ប្រព្រឹត្ត​ទៅ​ដោយ​រលូន រក្សា​បាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សុំ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ជុំវិញ​ទីតាំង​ប្រារព្ធ​ព្រះរាជ​ពិធី​ខាងលើ​មេត្តា​យោគយល់ អធ្យាស្រ័យ ធ្វើការ​ពង្វាង​ចរាចរ ដោយ​អនុគ្រោះ​។

ទទួល​បាន​សេចក្ដីជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌដូនពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ និង​សហការ​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ