ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឣា​វុ​ធ​ហត្ថ​ខេត្តបន្ទាយមានជ័យ បញ្ជូន​ជនជាតិ​ថៃ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀ.ន

1 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែតុលា…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​មូលដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក និង​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ក្លឹ​ប​ស្តារ​ស៊ី​ធី ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ថៃ ចំនួន ០២​នាក់ ។

បើតាមកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា ជនសង្ស័យ​ជនជាតិ​ថៃ ទាំង​០២​នាក់ រួម​មាន ៖
១. ឈ្មោះ គីត​សុ​ដា ផឺ​ម​សុវណ្ណ ហៅ ចូ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត (​រក្សា​ទុក និង​ប្រើប្រាស់​)
២. ឈ្មោះ សូ​កាន់​តា សា​វ៉ាង​វង់ ហៅ ឃី​ម ភេទ​ស្រី អាយុ ២៧​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​បុគ្គលិក​ក្នុង​ក្លឹ​ប ស្នាក់​នៅ​បណ្តោះអាសន្ន​បន្ទប់​ជួល ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត (​ប្រើប្រាស់​) ។

កង​រាជ​អា​វុ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ចាប់​យក​វត្ថុ​តាង រួម​មាន ៖ គ្រឿងញៀន​ប្រភេទ​ម្ស៉ៅ​ម៉ត់ ពណ៌​ស (​កេ​តា​មីន​) ចំនួន​០៦​ថង់​កិប ទម្ងន់ ៥,៨២​ក្រាម​, ទូរ​សព្ទ ចំនួន ០២​គ្រឿង ។ បញ្ជូន​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ដើម្បី​ចាត់ការ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ទិញ​គ្រឿងញៀន មក​រក្សា​ទុក​សម្រាប់​ប្រើប្រាស់ ពិតប្រាកដ​មែន ។ ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេ​ប ញ្ជា​ការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ