ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​ ខណៈចាប់​លោក​​ចាងហ្វាងកាសែតម្នាក់​​​តាម​​ដីកា​​​

23 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ នេះ ​​កម្លាំង​នគរបាល​ខេត្តសៀម​រាប ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ឈ្មោះ ស៊ឹ​ម ឈី​វ…

ខេត្ត​សៀម​រា​ប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ នេះ ​​កម្លាំង​នគរបាល​ខេត្តសៀម​រាប ធ្វើការ​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​ឈ្មោះ ស៊ឹ​ម ឈី​វ ឈាន​ពី​សិទ្ធ​ ជាចាង​ហ្វា​ង​​កា​​សែត​​​អប់រំ​ដើម្បី​សេរីភាព និងបរិស្ថាន ភេទ​ប្រុស ​អាយុ៥២ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ហត់ ឃុំ​ទ្រា ស្រុក​ស្ទោង ខេត្តកំពង់ធំ បច្ចុប្បន្ន​ រស់នៅ​ភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង ខេត្តសៀមរាប មាន​ប្រពន្ធ​ឈ្មោះ អ៊ុំ ស្រី​ល័​ក្ខ ​​​ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប​ ។

បើ​តាម​ដីការបស់លោក យិ​ន មុនី​រិ​ទ្ធ ព្រះរាជអាជ្ញា​រងនៃ​អយ្យការ​អម​សាលាដំបូង​ខេត្តសៀម​រាប បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ចចាប់ឈ្មោះ ស៊ឹ​ម ឈី​វ ឈាន​ពី​សិទ្ធ ចាងហ្វាង​កាសែត​អប់រំ​ដើម្បី​សេរីភាព និង​បរិស្ថាន ​នៅ​ត្រង់​ចំណុច​ទី​១​នៃ​សេចក្តីសម្រេ​ចរបស់សាលក្រម​លេខ​២១៩ «ឃ​ច» ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២០ របស់​សាលាដំបូង​ខេត្តសៀមរាប ដោយ​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ពី​បទ​ប្តឹង​បរិហារ​បង្កាច់​កេ​រ្តិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ និង​ថ្ងៃ​ទី​១៨ ​កញ្ញា ឆ្នាំ​២០១៩ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣១១ និង​មាត្រា​៣១២​នៃ​ក្រមព្រហ្មទណ្ឌ ។

ដីការបស់ព្រះរាជអាជ្ញា​រងបាន​បញ្ជាក់​ថា ឈ្មោះ ស៊ឹ​ម ឈី​វ ឈាន​ពី​សិទ្ធ នេះ​ ក៏​បាន​ធ្វើការ​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍បាត់ដំបង និង​សាល​ក្រមកំបាំង​មុខខាងលើ ហើយ​ត្រូវ​បានសាលា​ឧទ្ធរណ៍បាត់ដំបង​ចេញ​សាល​ដីកា​លេខ ៣៩០ ( ឆ ) ចុះ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ ដោយ​សម្រេច “​តម្កល់​” សាល ក្រម លេខ ១៧ ” គ ” /២១៣ ចុះ​ថ្ងៃ​ទី​៩ ខែ​មី​នា ​ឆ្នាំ​២០២១ របស់​សាលា ដំបូង​ខេត្តសៀមរាប ទុកជា​បានការ​ដដែល តាម​សាលក្រម លេខ ១៧ ” គ ” /២១៣ ចុះ​ថ្ងៃ​ទី​៩ ខែ​មិ​នា​ឆ្នាំ​២០២១ ។

​ដីកាសម្រេច​របស់​ព្រះរាជអាជ្ញា​រងបាន​បន្ថែម​ទៀត​ថា ដោយយល់ឃើញ​ថា មាន​ពាក្យ​ស្នើ​សុំ​អនុវត្ត​សាល​ដីកា​ព្រហ្មទណ្ឌ​សាលាឧទ្ធរណ៍​បាត់ដំបង ចុះ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ របស់ ឈ្មោះ គង់ មង្គល និង​ពាក្យ​ស្នើ​សុំ​អនុវត្ត​បន្ថែម ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ របស់​ឈ្មោះ គង់ មង្គល បាន​ស្នើ​សុំ​តំណាង​អយ្យការ ក្នុង​ការ​អនុវត្ត​ទោស​ទៅ​លើ​ឈ្មោះ ឈាន ពី​សិទ្ធ ចាងហ្វាង​កា​​សែត​​​អប់រំ​ដើម្បី​សេរីភាព​ និង​បរិស្ថាន​​ ​ផ្តន្ទាទោស​រយៈពេល​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន​១​លាន​រៀល ។

​ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។


​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ