ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនក្រោយបង្កឱ្យប្រជាការពារម្នាក់រ.ង.រ.បួ.ស

4 អាទិត្យ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ ប្រជា​ការពារ​ម្នាក់​បាន​រង​របួស​ ត្រូវ​ក្បាល​ផ្នែក​ខាងឆ្វេង​មួយ​កាំបិត​ប៉័ងតោ ដោយសារ​យុវជន​ម្នាក់​ស្រវឹងស្រា​ជា​អ្នក​កាប់​ឲ្យ​រង​របួស​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក យុវជន​ដែល​បង្ក​ហិង្សា​នោះ​…

ខេត្ត​ត្បូងឃ្មុំ​ ៖ ប្រជា​ការពារ​ម្នាក់​បាន​រង​របួស​ ត្រូវ​ក្បាល​ផ្នែក​ខាងឆ្វេង​មួយ​កាំបិត​ប៉័ងតោ ដោយសារ​យុវជន​ម្នាក់​ស្រវឹងស្រា​ជា​អ្នក​កាប់​ឲ្យ​រង​របួស​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក យុវជន​ដែល​បង្ក​ហិង្សា​នោះ​ ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ឃាត់ខ្លួន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ទាំង​យប់​។

សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​​កាលពីល្ងាច​ថ្ងៃ​ទី​២៥​ តុលា​ ថា នៅ​វេលា​ម៉ោង​៨​ និង​៤៦​នាទី​យប់​ថ្ងៃ​ទី​២៤ ​តុលា​ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ទួល​ពោធិ ឃុំ​កណ្ដោលជ្រុំ ស្រុក​ពញាក្រែក មាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដឹក​ទំនិញ​បាន​ក្រឡាប់​ផ្អៀង​ជើង​ម្ខាង ។​ បន្ទាប់​មក​ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​កណ្ដោលជ្រុំ​ និង​នគរបាល​ចរាចរណ៍ ​ស្រុក​ពញាក្រែក ចុះ​មក​សម្រួល​ចរាចរណ៍​ដើម្បី​កុំ​ឲ្យ​កកស្ទះ​តាម​ដងផ្លូវ គ្រានោះ​យុវជន​ឈ្មោះ​ជីវ៉ា​ស្រវឹងស្រា​បាន​ឈរ​នៅ​ពីក្រោយ​រថយន្ត​ដឹក​ទំនិញ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ដោយ​ឃើញ​យុវជន​នេះ​ឈរ​ក្រោយ​រថយន្ត​ខ្លាច​គ្រោះថ្នាក់​កើតឡើង​ពេល​រថយន្ត​ធំ​ៗ​បើកបរ​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​តាម​ដងផ្លូវ​គ្រានោះ​អ្នក​រង​គ្រោះ ដែល​ជា​ប្រជា​ការពារ​ប្រាប់​ឲ្យ​ចេញពី​ក្រោយ​រថយន្ត​ខ្លាច​រថយន្ត​ផ្សេង​បើក​មក​គ្រោះថ្នាក់​ដៃ​បាក់ជើង ស្រាប់តែ​មានការ​ឈ្លោះប្រកែក​ប្រតាយ​បន្ទាប់​គ្នា​ហើយ​សមត្ថកិច្ច​ជួយ​បំបែកចេញ មិន​ឱ្យ​មាន​បញ្ហា​កើតឡើង​។​

បន្ទាប់​មក ​យុវជន​ដែល​ស្រវឹងស្រា​នោះ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​យក​កាំបិត​ប៉័ងតោ មក​កាន់​កន្លែង​កើតហេតុ​រថយន្ត​ដឹក​ទំនិញ​ក្រឡាប់​បះជើង​ម្ខាង​ហ្នឹង​បាន​កាប់​ត្រូវ​ក្បាល​ប្រជា​ការពារ​ឈ្មោះ​សុ​វ៉ា​ត ត្រូវ​ផ្នែក​ខាងឆ្វេង​បណ្ដាល​ឲ្យ​រយះ​ហូរ​ឈាម​ស្រោច​ខ្លួនប្រាណ ភ្លាម​ៗ​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​ឃាត់ខ្លួន​ជន​បង្ក​និង​បាន​នាំ​ខ្លួន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ទាំង​យប់​តែ​ម្ដង​។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ ឈ្មោះ ជ​យ័ សុ​វ៉ា​ត ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ និង​ឃាត់ខ្លួន​ជនសង្ស័យ ឈ្មោះ​មុ​ី ជីវ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ដែល​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ប័ង​តោ​កាប់​ក្បាល​ជន​រង​គ្រោះ ចំនួន​០១​កាំបិត ។

អ្នក​រង​គ្រោះ ​ត្រូវ​បាន​បញ្ជូន​មក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​កន្លែង​និង​បាន​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​វិញ​។ សមត្ថកិច្ច​អះអាង​ថា​ ជនសង្ស័យ​រូប​នេះ​មិនដឹង​ស្ថិត​នៅ​ក្នុង​បញ្ជីខ្មៅ​ក្រោម​ការ​តាមដាន​របស់​សមត្ថកិច្ច​ឬ​មួយ​យ៉ាងណា​នោះ​ទេ ព្រោះថា​នាយ​ប៉ុស្តិ៍​រដ្ឋបាល​កណ្ដាល​ជ្រុំ ទើបតែ​ចូល​មក​កាន់​តំណែង​គ្រប់គ្រង​ថ្មី​ៗ ។​ជាមួយ​នោះ​ ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​បញ្ជូន​ទៅ​ឲ្យ​ដំណាង​ឯកា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ចាត់ការ​តាម​ច្បាប់​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ