ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្មេង​ទំនើង​០៩​នាក់ បញ្ជូន​ទៅ​តុលាការ បន្ទាប់​ពី​វាយ​គ្នា​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

17 ម៉ោង មុន

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ មាន​ករណី​ហិ​.​ង្សា​រវាង​ក្មេង​ទំនើង​ចំនួន​២​ក្រុម នៅ​វេលា​ម៉ោ​២១​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្តង់​ឣេ​ត​ចាយ…

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ មាន​ករណី​ហិ​.​ង្សា​រវាង​ក្មេង​ទំនើង​ចំនួន​២​ក្រុម នៅ​វេលា​ម៉ោ​២១​និង​៣០​នាទី ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ស្តង់​ឣេ​ត​ចាយ ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នេះ​បើ​យោងតាម​កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ពី​កម្លាំង​ទទួល​បាន​ព័​ត៌​នេះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ចំនួន​០៩​នាក់ និង​ដកហូត​វត្ថុ​តាង រួម​មាន ៖ កាំបិត​ផ្គាក់ ដង​ឈើ​ប្រវែង​៨៤​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, ដែក​ទីប ប្រវែង​១៥៥​សង់​ទី​ម៉ែ​ត ចំនួន​០១​ដើម​, ដំបង​ដែក​ថ្នាំង​ឣំ​ពៅ​ប្រវែង ៨៣​សង់ទីម៉ែត្រ ចំនួន​០១​ដើម​, និង​ដែក​ច​ង្រឹ​ង​ប​ង្ឣួ​ច ចំនួន​០១​ដើម ហើយ​នាំ​មក​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង ដើម្បី​សួរនាំ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បន្ត​ថា ជនសង្ស័យ​ទាំង​០៩​នាក់ រួម​មាន ៖
១. ឈ្មោះ សុ​ទ្ថ សឿង ហៅ​ម៉េ​ង ភេទ​ប្រុស ឣា​យុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ
២. ឈ្មោះ សាន គី​ម​យ៉េ​ង ហៅ​ម៉េ​ង ភេទ​ប្រុស ឣា​យុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ
៣. ឈ្មោះ កែវ ធា​រ៉ា ភេទ​ប្រុស ឣា​យុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ឣូ​រ​ឬ​ស្សី សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ
៤. ឈ្មោះ គឹ​ម ចាន់​ដា​រ៉ា ហៅ​ចាន់ ភេទ​ប្រុស ឣា​យុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ
៥. ឈ្មោះ កែវ ភារៈ ហៅ​ដេ ភេទ​ប្រុស ឣា​យុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ
៦. ហែម សី​ហាក់ ភេទ​ប្រុស ឣា​យុ​២៧​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ
៧. ឈ្មោះ រិ​ន រតនា ភេទ​ប្រុស ឣា​យុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ
៨. ឈ្មោះ ម៉ែ​ត វិត​តី ភេទ​ប្រុស ឣា​យុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្ត​បន្ទា​មាន​ជ័យ
និង​៩. ឈ្មោះ យិ​ន ប៊ុ​ន​ថា​ត់ ហៅ​ថា​ត់ ភេទ​ប្រុស ឣា​យុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ បច្ចុប្បន្ន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ឣូ​រ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យ​ទាំង​០៩​នាក់ ក្រោយ​ពី​កម្លាំង​ជំនាញ​មូលដ្ឋាន​កង​រាជ​ឣា​វុ​ធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​សួរនាំ​រួច ពួក​គេ​បាន​ឆ្លើយ​សារភាព​ថា កាលពី​ម៉ោង​២២​និង​០០​នាទី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៤ ស្រាប់តែ​មាន​មនុស​មួយ​ក្រុម បាន​មក​រករឿង​បក្ខពួក​ខ្លួន​នៅ​ស្តង់​ឣេ​ត​ចាយ ដោយ​ពួក​គេ​មាន​ទាំង​កាំបិត ដំបង ថែម​ទាំង​គប់​ដុំ​ថ្ម ចូល​ក្នុង​ស្តង់​ឣេ​ត​ចាយ​ផង​ដែរ ។ ពេល​នោះ ពួក​ខ្លួន​ក៏​បាន​គប់​ដុំ​ថ្ម​តបត​វិញ បង្ក​ឱ្យ​កើត​ឣំ​ពើ​ហិ​.​ង្សា​វាយ​កាប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្ដាល​ឱ្យ​រង​របួស​ទាំង​សងខាង បន្ទាប់​មក​ក្រុម​នោះ ក៏​បាន​រត់​ចោល​ម៉ូតូ ពេល​នោះ ពួក​គេ​បាន​យក​កាំបិត កាប់​ម៉ូតូ ចំនួន​០១​កាំបិត តែ​ម្ដង ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បានឱ្យ​ដឹ​ទៀត​ថា ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​០៩​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​សៅរ​៦ ទី​២៦ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ