ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាំ​ថា​​បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោ​ត​ចប់​ហើ​យ​,ចិន​ចាត់​ទុក​ដូច​កូន​ង៉ែត

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ទំនង​ជា​បារម្ភ​មិន​​តិច​ទេ​ថា​​លោក​អាច​នឹង​ចាញ់​ឆ្នោត​នៅ​ថ្ងៃ​ទី​​៥ ខែ​វិច្ឆិក​​។ លទ្ធ​ផល​ស្ទង់​មតិ​​ថ្មី​ៗ​នេះ​​បង្ហាញថា​លោក​ស្រី​ហារីស​នាំ​មុខ​លោក​ជា​បន្ត​បន្ទាប់​។ ដូច្នេះ លោក​បាន​បញ្ចេញ​សារ​នយោបាយ​ថ្មី​១​​ដើម្បី​បញ្ចុះ​បញ្ចូ​ល​អ្នក​គាំទ្រ​លោកស្រី​ហារីស​ឱ្យ​ងាក​ទៅបោះ​ឆ្នោត​ឱ្យ​លោក​វិញ​​។ លោក​ថា​បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​ជា​ប្រធានា​ធិបតី, ប្រទេស​ចិន​គ្មាន​កោត​ខ្លាច​អំណាច​របស់​លោក​ស្រី​ទេ​។ ចិន​នឹង​កំញើញ​លោក​ស្រី​ប្រៀប​បាន​នឹង​​កូន​ង៉ែត​​​ម្នាក់​​តែ​ប៉ុណ្ណោះ​​។ បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​នេះ…

ទី​ក្រុង​វ៉ាស៊ីនតោន៖ លោក​ត្រាំ​ទំនង​ជា​បារម្ភ​មិន​​តិច​ទេ​ថា​​លោក​អាច​នឹង​ចាញ់​ឆ្នោត​នៅ​ថ្ងៃ​ទី​​៥ ខែ​វិច្ឆិក​​។ លទ្ធ​ផល​ស្ទង់​មតិ​​ថ្មី​ៗ​នេះ​​បង្ហាញថា​លោក​ស្រី​ហារីស​នាំ​មុខ​លោក​ជា​បន្ត​បន្ទាប់​។ ដូច្នេះ លោក​បាន​បញ្ចេញ​សារ​នយោបាយ​ថ្មី​១​​ដើម្បី​បញ្ចុះ​បញ្ចូ​ល​អ្នក​គាំទ្រ​លោកស្រី​ហារីស​ឱ្យ​ងាក​ទៅបោះ​ឆ្នោត​ឱ្យ​លោក​វិញ​​។ លោក​ថា​បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​ជា​ប្រធានា​ធិបតី, ប្រទេស​ចិន​គ្មាន​កោត​ខ្លាច​អំណាច​របស់​លោក​ស្រី​ទេ​។ ចិន​នឹង​កំញើញ​លោក​ស្រី​ប្រៀប​បាន​នឹង​​កូន​ង៉ែត​​​ម្នាក់​​តែ​ប៉ុណ្ណោះ​​។

បើ​លោក​ស្រី​ហារីស​ឈ្នះ​ឆ្នោត​នៅ​អាណត្តិ​នេះ លោក​ស្រី​ត្រូវ​អង្គុយ​ធ្វើ​ការ​ជា​មួយ​លោក​ស៊ី​ជីន​ពីង​ (ប្រ​ធានា​ធិបតី​ចិន​) ដូច្នេះ​តើ​ប្រធានា​ធិបតី​ចិន​រូប​នេះ​នឹង​សម្ដែង​អាកប្ប​កិរិយា​បែប​ណា​ចំពោះ​លោក​ស្រី​? ខាង​លើ​នេះ​ជា​អ្វី​ដែល​ពិធី​ករ​វិទ្យុ​បាន​តាំង​​សំណួរ​ទៅ​លោក​ត្រាំ​។ លោក​ត្រាំ​តប​ថា​លោក​ស៊ី​ជីន​ពីង​នឹង​ចាត់​ទុក​លោក​ស្រី​ហារីស​ដូច​ជា​កូន​ង៉ែត​ម្នាក់​។ ​​លោក​ស៊ីជីន​ពីង​នឹង​យក​ស្ករ​គ្រាប់​ទាំង​អស់​ចេញ​ឱ្យ​ឆ្ងាយ​ពី​លោក​ស្រី​ហារីស​ភ្លាម​មួយ​រំពេច​។ លោកស្រី​គ្មាន​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​ទេ​។

​លោក​​ត្រាំ​យល់​ថា​បើ​លោក​ស្រី​ហារីស និង​លោ​កស៊ី​ជីន​ពីង​ធ្វើ​ការ​ជា​មួយ​គ្នា​គឺ​គីឡូ​ខុស​គ្នា​ឆ្ងាយ​ណាស់​។ ពោល​គឺ​មិន​ខុស​ពី​​ការ​ប្រកួត​លេង​អុក​រវាង​​ព្រឹទ្ធា​ចារ្យ​អុក​ជា​មួយ​​អ្នក​ដែល​ទើប​តែ​ចាប់​ផ្ដើម​លេង​នោះ​ទេ​។ ជា​ទម្លាប់​របស់​លោក​ត្រាំ លោក​ច្រើន​ដាក់​ងារ​ឱ្យ​អ្នក​នយោបាយ​ដែល​ប្រកួត​ប្រជែង​​ជា​មួយ​លោក​។ ឧទាហរណ៍ ​​លោក​ដាក់​ងារ​ឱ្យ​​លោក​ជេប​ប៊ូស (Jeb Bush) ​ថា​​បុរស​កម្សោយ​​, ជួន​កាល​គាត់​ហៅ​សមាជិក​ព្រឹទ្ធ​សភា​ឈ្មោះ​ម៉ារ៉ា​កូ​ រ៉ូប៊ី​យ៉ូ (Marco Rubio) ដែល​​មក​ពី​រដ្ឋ​ផ្លរីដា​ថា​ជា​​ក្មេង​តូច​។ លោក​ត្រាំ​ក៏​ធ្លាប់​មាន​ប្រវត្តិ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រមាថ​តម្លៃ​របស់​ស្ត្រី​ផង​ដែរ​។

​នៅ​ក្នុង​ករណី​វាយ​ប្រហារ​ទៅ​លើ​លោក​ស្រី​ហារីស​លើក​នេះ លោក​ត្រាំ​មិន​មែន​ប្រើ​ប្រាស់​​យុទ្ធ​សាស្ត្រ​ធម្ម​តា​ៗ​ប៉ុណ្ណោះ​​ទេ​​។ លោក​​​នឹក​រក​ចំណុច​ខ្សោយ​ និង​រឿង​ឯក​ជន​របស់​លោក​ស្រី​ហារីស​​ដើម្បី​យក​មក​វាយ​ប្រហារ​។ ជួន​កាល​លោកត្រាំ​ពិពណ៌​នា​លោក​ស្រី​ហារីស​ថា​ស្រី​កម្ជិល​។ នេះ​ជា​ភាសា​មាក់​ងាយ​ចំពោះ​ជន​ជាតិ​ស្បែក​ខ្មៅ​ (​អ្នក​ដែល​ទៅ​ពី​ទ្វីប​អាស៊ី ឬ​អាហ្វ្រិក​)។ គោល​បំណង​របស់​គាត់​ដើម្បី​បន្តុះ​បង្អាប់​លោក​ស្រី​ហារីស​ថា​ជា​មនុស្ស​ឡប់​ៗ​។ ជួន​កាល​គាត់​ដាក់​ជា​សំណួរ​ថា​តើ​លោកស្រី​ហា​រីស​កំពុង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ទេ​ដឹង​?​ ជួន​កាល​លោក​​ហៅ​លោក​ស្រី​ហារីស​ជា​មនុស្ស​ស្ទក់​ និង​​ខ្សោយ​​​បញ្ញា​​ (low IQ)​។​

ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ជា​រឿង១​​ចាន​ទឹក​ ១​​ចាន​គោក​។ គ្មាន​នរណា​អាច​ទស្សន៍​ទាយ​ដឹង​ច្បាស់​​​ថាតើ​បេក្ខ​ជន​រូប​ណា​នឹង​ទទួល​ជ័យ​ជម្នះ​នៅ​ទី​បញ្ចប់​។ រហូត​មក​ដល់​ពេល​នេះ ពល​រដ្ឋ​អាមេរិកាំង​​បាន​ទៅ​បោះ​ឆ្នោត​មុន​កាល​កំណត់​ជាង​៣២​លាន​​នាក់​រួច​ហើយ​។ ពួកគេ​អាច​បោះ​ឆ្នោត​តាម​ច្រើន​ជម្រើស​ អាច​​​បោះ​នៅ​មណ្ឌល​ ឬ​បោះ​តាម​សំបុត្រ​ និង​​ផ្ញើ​តាម​​ប្រៃ​សណីយ៍​។

ប្រទេស​ខ្លះ​ដូច​ជា​អ៊ុយ​ក្រែន​កំពុង​ខ្វាយ​ខ្វល់​ និង​​តាម​ដាន​ព្រឹត្តិ​ការណ៍​បោះ​ឆ្នោត​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ពួក​គេ​បារម្ភ​ថា​បើ​លោក​ត្រាំ​ជាប់​ឆ្នោត​ ការ​គាំទ្រ​ចំពោះ​អ៊ុយ​ក្រែន​ពី​សំណាក់​ទី​ក្រុង​វ៉ាស៊ីនតោន​អាច​នឹង​ចុះ​ខ្សោយ​។ លោក​ត្រាំ​ធ្លាប់​ប្រកាស​រួច​ហើយ​ថា​​នៅ​ពេល​ដឹង​ថា​ឈ្នះ​ឆ្នោត​ភ្លាម លោក​មិន​ចាំ​បាច់​រង់​ចាំ​ដល់​ថ្ងៃ​ស្បថ​ចូល​កាន់​តំណែង​ទេ​។ លោក​នឹង​គិត​គូរ​ដោះ​ស្រាយ​បញ្ហា​​​អ៊ុយ​ក្រែន​ភ្លាម​ៗ​តែ​ម្ដង​។ ប៉ុន្តែ​អ៊ុយ​ក្រែន​បារម្ភ​ថា​ការ​ចរ​ចា​នេះ​អាច​នឹង​គ្មាន​យុត្តិ​ធម៌​ទេ​ព្រោះ​លោក​ត្រាំ​ផ្ដោត​សំខាន់​តែ​ទៅ​លើ​ការ​បញ្ចប់​សង្គ្រាម​។ ហេង​ស៊យ​គាត់​អាច​នឹង​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​កាត់​ទឹក​ដី​របស់​ខ្លួន​ទៅ​ឱ្យ​រុស្ស៊ី​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ