ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ បញ្ជូន​ទៅ​ត​តុលាការ ករណីលួច​ម៉ូតូ

1 ថ្ងៃ មុន

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​ឣ​នុ​វត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។ បើ​តាម​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានអោយ​ដឹង​ថា…

ខេត្តបន្ទាយមានជ័យ ៖ កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ បញ្ជូន​ជនសង្ស័យ​៣​នាក់ ទៅ​សាលាដំបូង​ខេត្ត​ឣ​នុ​វត្ត​តាម​នីតិវិធី ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។

បើ​តាម​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានអោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ អ៊ឹម ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ម៉ូតូ​) ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ហើយ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា រហូត​ដល់​វេលា​ម៉ោង​២៣​និង​៣០​នាទី ថ្ងៃ​ទី ខែ​ឆ្នាំ​ដដែល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៣​នាក់ រួម​មាន ៖
១. ឈ្មោះ វ៉ា​ត ពេជ្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ
២. ឈ្មោះ សេក ឆៃ​យ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ
៣. ឈ្មោះ កាក់ បាវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ខ្មែរ ។

ការ​ឃាត់ខ្លួន​មុខសញ្ញា​ទាំង​៣​នាក់​នេះ ធ្វើ​ឡើង​នៅ​ចំណុច​មុខ​កាស៊ីណូ​ហ្គោ​ដ​វើ​ល ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់ អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត រួម​ទាំង​ដកហូត​វត្ថុ​តាង ហើយ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​សួរនាំ និង​ធ្វើតេស្ត​ទឹកនោម​រក​សារធាតុ​ញៀន​ជា​លទ្ធផល​វិជ្ជមាន​ទាំង​៣​នាក់ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​ឃាត់ខ្លួន និង​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

ដោយ​ផ្អែក​តាម​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ចាត់ការ​បន្ត តាម​នីតិវិធី ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្ដមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ។ ចំណែក​ម៉ូតូ ត្រូវ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ