វត្តមានលើកដំបូងបំផុតរបស់មេធំ USAID នាំមកនូវផលចំណេញជាវិជ្ជមានច្រើនចំណុចដល់កម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមរយៈសន្និសីទកាសែត នារាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកស្រី Samantha Power នាយិកាគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក…
រាជធានីភ្នំពេញ ៖ តាមរយៈសន្និសីទកាសែត នារាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកស្រី Samantha Power នាយិកាគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក…
រាជធានីភ្នំពេញ ៖ តាមរយៈសន្និសីទកាសែត នារាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកស្រី Samantha Power នាយិកាគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក (USAID) ចែករំលែកអំពីដំណើរទស្សនកិច្ចរបស់គាត់ជាលើកដំបូងនៅកម្ពុជា ដោយផ្តោតលើអ្វីដែលមាននៅក្នុងសេចក្តីប្រកាសសកម្មភាពដែលបានគ្រោងទុកមុនពេលមកដល់ក៏ដូចជា ប្រកាសផ្តល់ជំនួយថ្មីៗដល់កម្ពុជាក៏ដូចជា ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានជុំវិញប្រធានបទរសើបមួយចំនួន ។
គួរកត់សម្គាល់ថា ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោកស្រី Samantha Power ត្រូវបានដាក់បន្ទុក ដោយក្រុមអ្នកការពារសិទ្ធ មនុស្ស និងអង្គការសង្គមស៊ីវិលដោយជំរុញឱ្យលោកស្រីស្នើទៅកាន់រាជរដ្ឋាភិបាលកម្ពុជាឱ្យមានការដោះលែង លោកម៉ិច ដារ៉ា អ្នកសារព័ត៌មាន ដែលត្រូវបានចាប់ខ្លួនពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ។
យ៉ាងណាក៏ដោយ នាយិកា (USAID)បានអះអាងថា បញ្ហានេះលោកស្រីបានជួបជាមួយក្រុមគ្រួសារលោកម៉ិច ដារ៉ា ហើយក៏បានលើករឿងនេះទៅជំរាបសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបពិភាក្សា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានសន្ដិភាពផងដែរ ដោយសម្តែងក្តីបារម្ភរបស់លោកស្រី ចំពោះការចាប់ខ្លួនដោយអយុត្តិធម៌ និងឯករាជ្យភាពនៃវិស័យសារព័ត៌មាន នៅកម្ពុជាជាដើម ។
ពាក់ព័ន្ធនឹងករណីលោក ម៉ិច ដារ៉ា ហាក់បង្ហាញភាពប្រសើរជាវិជ្ជមាន ដោយនៅព្រឹកថ្ងៃទី២៤ តុលានេះ មានការផ្សព្វផ្សាយយ៉ាងព្រោងព្រាតនូវវីដេអូ សូមទោសរបស់លោកម៉ិច ដារ៉ា ទៅកាន់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ថែមពីលើលិខិតសារភាពទោសកំហុសចំនួន៣សន្លឹក ដែលលោកបានចេញកាលពីថ្ងៃទី២៣ តុលា ។
តាមរយៈវីដេអូនោះ លោក ម៉ិច ដារ៉ា បានទទួលស្គាល់ថា រាល់សារដែលលោកបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដោយបានសម្តែងការសោកស្តាយចំពោះកំហុស និងសន្យាថានឹងឈប់បង្ហោះនូវព័ត៌មានដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ ។ ដែលសារ និងវីដេអូនេះធ្វើឱ្យគ្រប់ភាគីពាក់ព័ន្ធមានជំនឿថា លោកអាចនឹងមានសេរីភាពវិញឆាប់ៗ ។
យើងងាកទៅកាន់ចំណុចសំខាន់ៗ ដែលផ្តល់ផលចំណេញដល់កម្ពុជាវិញនៅក្នុងជំនួបជាមួយមេដឹកនាំវ័យក្មេងរបស់កម្ពុជា លោកស្រី Samantha Power បានគូសបញ្ជាក់ការបន្តកិច្ចសហប្រតិបត្តិការដែលទីភ្នាក់ងារ USAID បានដាក់ចេញនូវគំនិតផ្តួចផ្តើមកម្មវិធីថ្មីៗ និងការវិនិយោគថ្មី ដើម្បីវិបុលភាពសម្រាប់ប្រជាជនកម្ពុជា ។
លោកស្រីបានជំរាបសម្តេចមហាបវធីបតីហ៊ុន ម៉ាណែត ថា អ្វីដែលក្រុមហ៊ុនឯកជនអាមេរិកចង់បានមុននឹងបណ្តាក់ទុនវិនិយោគនៅកម្ពុជា នោះ គឺចង់ឃើញាការលុបបំបាត់ឱ្យអស់នូវការស៊ូប៉ាន់ ឬលុយសាហ៊ុយ ក្រៅពីនោះ គឺរាជរដ្ឋាភិបាលត្រូវតែធានាឱ្យបាននូវការគោរពសិទ្ធមនុស្ស យុត្តិធ៌មសង្គម តម្លាភាព គណនេយភាព ប្រជាធិបតេយ្យ សេរីភាពក្នុងការបញ្ចេញមតិដោយគ្មានការគំរា.មកំហែ.ង និងលុបបំបាត់អំពើពុករលួយជាដើម ។
ក្នុងជំនួបនោះដែរ លោកស្រី Samantha បានមើលឃើញពីមហិច្ចតារបស់នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ ដើម្បីផ្តល់ការងារធ្វើដល់យុវជនកម្ពុជា ហើយអាមេរិកពេញចិត្តជួយកម្ពុជាដោយប្តូរពីជំនួយទៅជាការជំនួញដោយវិនិយោគលើការជួយពង្រឹងធនធានមនុស្សនៅកម្ពុជា ។ ស្របគ្នានៃសន្និសីទកាសែត បង្ហាញពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ក្រុមអ្នកសារព័ត៌មានទទួលបានសេចក្តីប្រកាសព័ត៌មានចំនួន២ របស់ភ្នាក់ងារជំនួយអាមេរិក USAID ដោយសេចក្តីប្រកាសទី១ គឺសហរដ្ឋអាមេរិកប្រកាសចេញកម្មវិធីថ្មីៗ និងថវិកាបន្ថែមជាង៣៨លានដុល្លារដល់ប្រទេសកម្ពុជា ដោយក្នុងទឹកនោះទឹកប្រាក់ជាង២៩លានដុល្លារ ជាមូលនិធិដែលផ្តោតលើកម្មវិធីស្បៀងអាហារ, ទឹកប្រាក់ជាង៦លានដុល្លារ សម្រាប់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងវិស័យការងារ និងទឹកប្រាក់៣លានដុល្លារទៀតនឹងផ្តោតលើជនមានពិការភាពជាកុមារ ។
ដោយឡែក សេចក្តីប្រកាសទី២ គឺសហរដ្ឋអាមរិកផ្តល់ថវិកាជាង១៧លានដុល្លារផ្សេងទៀតសម្រាប់គំនិតផ្ដួចផ្ដើមថ្មី ដើម្បីលើកកម្ពស់សុខភាពប្រជាជនកម្ពុជា ដោយទឹកប្រាក់ ៤លានដុល្លារផ្តោតលើកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺរបេង,ទឹកប្រាក់១លានដុល្លារបង្ការផលប៉ះពាល់នៃសារធាតុលោហធាតុធ្ងន់ដូចជា សារធាតុសំណ និងអាសេនិច និងមូលនិធិថ្មីចំនួន១២លានដុល្លារ ដើម្បីគាំទ្រសកម្មភាពដោះមីនជាច្រើន រួមទាំងការបោសសម្អាតមីន និងការអប់រំហានិភ័យសម្រាប់សហគមន៍មូលដ្ឋាន ។
គួរកត់សម្គាល់ថា សហរដ្ឋអាមេរិក នៅតែចាត់ទុកប្រទេសកម្ពុជាជាដៃគូដ៏សំខាន់មួយក្នុងពេលដែលសហរដ្ឋអាមេរិកកំពុងខិតខំ ដើម្បីសម្រេចបាននូវចក្ខុវិស័យរួមមួយសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសេរីភាព និងបើកចំហររុងរឿង និងមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ