រាជធានីភ្នំពេញ ៖ វីឡាមួយកន្លែងស្ថិតនៅបុរីវីឡាទួលសង្កែក្បែក្លឹបវាយកូនហ្គោលត្រូវបានអគ្គិភ័យឆាបឆេះផ្សែងហុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់រថយន្តពន្លត់អគ្គីភ័យទៅអន្តរាគមន៍បានពន្លត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ថ្ងៃទី២៤ ខែតុលាឆ្នាំ ២០២៤នៅចំណុចវីឡាលេខJ.៤៥ ក្នុងបុរីវីឡាទួលសង្កែ ក្នុងភូមិបឹងសាឡាងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមព័ត៌មានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញភ្លើងបានឆាបឆេះចេញពីវិឡាមួយកន្លែងខាងលើដែលម្ចាស់ចាក់សោទុកចោលផ្សែងហ៊ុយខ្មួលខ្មាញ់បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បាលខាងហើយទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍បាញ់ពន្លត់។
តាមនគរបាលមូលដ្ឋានបានឲ្យដឹងថានៅក្នុងហេតុការណ៍នេះរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងទៅអន្តរាគមន៍បាញ់ពន្លត់នៅក្នុងនោះរថយន្តរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៤គ្រឿងនិងរថយន្តរបស់សាលាខណ្ឌឬស្សិតកែវចំនួន១គ្រឿង។
តាមនគរបាលបានឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាលឲ្យសម្ភារៈមួយចំនួននៅក្នុងវីឡាខាងលើបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ទាក់ទិនការកើតមានអគ្គីភ័យនេះនគរបាលមានការសង្ស័យថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនីខណៈពេលដែលម្ចាស់ផ្ទះចាក់សោទុកចោល ៕
ចែករំលែកព័តមាននេះ