ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចមហាបវរធិបតី ៖ ក្រុមប្រឆាំងជ្រុលនិយមនៅតែបន្តឃោស នាញុះញង់កេងចំណេញនយោបាយទោះបីកម្ពុជាដកខ្លួនពី CLV-DTA

2 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូស បញ្ជាក់​ថា ទោះបី​ប្រទេស​កម្ពុជា ប្រកាស​ដកខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ CLV-DTA…

ខេត្តមណ្ឌលគិរី ៖ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​គូស បញ្ជាក់​ថា ទោះបី​ប្រទេស​កម្ពុជា ប្រកាស​ដកខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ CLV-DTA ក៏​ដោយ ប៉ុន្ដែ​ក្រុមប្រឆាំង​ជ្រុលនិយម នៅ​ក្រៅប្រទេស​បន្ត​ឃោសនា​ញុះញង់​បំភ្លៃ​ការ​ពិត ដើម្បី​កេង​ចំណេញ​ផ្នែក​នយោបាយ ។

ថ្លែង​ចេញពី​ខេត្ត​ភូមិភាគ​ឦសាន នា​ឱកាស​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ទំនប់​អូរ​តេ​ធិ​បតី ទំនប់​សែន​សុខដុម និង​ទំនប់​សែន​មនោ​រម្យ នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា «​ខ្ញុំ​សូម​យក​ពេល​នេះ​លើក​ឡើង​រឿង​នេះ (​រឿង CLV-DTA) ឥឡូវ​នៅ​មាន​អ្នកនយោបាយ​មួយ​ចំនួន​នៅ​កេ ង​ចំណេញ ហើយ​អតីត​បក្ស​ប្រឆាំង​ត្រៀម​ដឹកនាំ​ទៅ​កូរ៉េ ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ ដើម្បី​បញ្ចេញ​ព័ត៌មាន​ពិត ដើម្បី​បន្ដ​រុញ (​បញ្ហា CLV-DTA) ។

មូលហេតុ​អ្វី​បានជា​យើង​ដាក់​ចេញ​គោលនយោបាយ​បែប​នេះ (​បញ្ចប់ CLV-DTA) ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខេត្ត​ភូមិភាគ​ឦសាន​របស់​យើង​» ។ សម្តេច​មហា​បវរ​ធិ​បតី បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា កិច្ច​សហប្រតិបត្តិការ CLV-DTA មិនមែន​ជា គម្រោង​ដើម្បី​កាត់​ទឹកដី​ឱ្យ​ប្រទេស​ជិតខាង​ឡើយ ។ ផ្ទុយ​ទៅ​វិញ រយៈពេល​២៥​ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ខេត្ត​ភាគ​ឦសាន​របស់​ប្រទេស​កម្ពុជា ទទួល​បាន​ផលប្រយោជន៍​ជា​ច្រើន ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​មហា​បវរ​ធិ​បតី បន្ដ​ថា អ្នកនយោបាយ​ប្រឆាំង​នៅ​តែ​មាន​មហិច្ឆតា​យក​កិច្ច​សហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ ធ្វើ​ជា​អាជីវកម្ម​នយោបាយ កេង​យក​ផល​ចំណេញ ។

ថ្លែង​ជា​សាធារណៈ​សម្តេច​មហា​បវរ​ធិ​បតី បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​យក​ឱកាស​នេះ​ឈរ​លើក​ទឹកដី​ភាគ​ឦសាន អ្វី​ជា​ការ​គួរ​អស់សំណើច​ទោះបីជា​យើង​បាន​បញ្ជាក់ យើង​បាន​បញ្ចប់ បងប្អូន​ក៏​បានដឹង​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​ចូលរួម ប៉ុន្ដែ​នៅ​មាន​អ្នកនយោបាយ​មួយ​ចំនួន​នៅ​បន្ដ​ដុត​អាហ្នឹង នៅ​តែ CLV-DTA ថា រដ្ឋាភិបាល​មិន​ដក​ចេញ​រដ្ឋាភិបាល​ភូត​អត់​ទេ ។ មិន​មានការ​សហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អភិវឌ្ឍ​ត្រីកោណ​» ។

សម្ដេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ដ្រី បានឱ្យ​ដឹង​ថា តាម​ពិត​កម្ពុជា​នឹង​ត្រូវជា​ធ្វើ​ម្ចាស់ផ្ទះ នូវ​កិច្ចប្រជុំ CLV-DTA នៅ​ខែធ្នូ ឆ្នាំ​២០២៤ ប៉ុន្ដែ​ដោយសារ​កម្ពុជា​សម្រេច​បញ្ចប់​នូវ​កិច្ច​ស ហ​ប្រតិបត្តិការ CLV-DTA នេះ ទើប​មិន​មាន​ប្រជុំ​បែប​នេះ​ទេ ។ សម្ដេច​ថា ការ​បញ្ចប់​កិច្ច​សហប្រតិបត្តិការ​នេះ ដើម្បី​បញ្ចប់​ភាព​សៅហ្មង​រវាង​ប្រជាជន និង​ប្រជាជន ។

ជា​ពិសេស ការ​ដុត​បំពេញបន្ថែម​ពី​ក្រុមប្រឆាំង​ជ្រុលនិយម ។ សូម​ជម្រាប​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ដកខ្លួន​ចេញពី​កិច្ច​សហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២៤ បន្ទាប់​ពី​កិច្ច​សហប្រតិបត្តិការ ដែល​ផ្តួចផ្តើម​ដោយ​កម្ពុជា​នេះ​ត្រូវ​បាន​អនុវត្ត​រយៈពេល​២៥​ឆ្នាំ​កន្លង​មក ។

ការ​ដក​ខ្លួ​នេះ ដើម្បី​«​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម​» កុំឱ្យ​មាន​លទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅ​ទៀត ៕