ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​ចេញពី​គុក​អត់​រាងចាល ធ្វើ​សកម្ម​ឡើង​របង​ឆ្កឹះ​សោ​ទ្វារ​ចូល​លួច​ក្នុងផ្ទះ​របស់​ពលរដ្ឋ​នៅ​បឹង​ទំពន់ ចាប់ខ្លួន​បាន​២​នាក់

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច បាន​អះអាង​ថា ក្រុម​ចោរ ដែល​ផ្លោះ​របង និង​ឆ្កឹះ​សោ ឡើង​លើ​ផ្ទះ ចូល​លួច​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ…

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច បាន​អះអាង​ថា ក្រុម​ចោរ ដែល​ផ្លោះ​របង និង​ឆ្កឹះ​សោ ឡើង​លើ​ផ្ទះ ចូល​លួច​ទ្រព្យសម្បត្តិ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​បាន​ចំនួន ២​នាក់ នៅក្នុង​ករណី ២​ផ្សេង​គ្នា ដែល​ជនសង្ស័យ​ទាំង​ពីរ​នាក់​នោះ មាន​ផ្ទុក​សារធាតុ​ញៀន និង​ទើប​ចេញពី​ពន្ធនាគារ ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​២ បានឱ្យ​ដឹង​ថា អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ផ្លោះ​របង​ឡើង​លើ​ផ្ទះ​ជួល នៅ​ផ្លូវ​៥៣​បេ​តេ ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ របស់​ជន​រង​គ្រោះ ឈ្មោះ ជា សុ​ផា​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ស្នាក់​នៅផ្ទះ​កន្លែង​កើតហេតុ​។ សម្ភារៈ​បាត់បង់ មាន​នាឡិកាដៃ ចំនួន​ពីរ​គ្រឿង មិន​ចាំ​ម៉ាក និង​លុយ​ចំនួន ១១​ម៉ឺន​៥​ពាន់​រៀល ។

ជន​ស​ង្ស​យ័ ឈ្មោះ រ៉ា បញ្ញា ភេទ ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ​ផ្លូវ​៤៣​បេ​តេ ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ក្នុង​ខ្លួន​ផ្ទុក​សារធាតុ​ញៀន​) ។

លោក​បន្ត​ថា នៅ​វេលា​ម៉ោង​១២​និង​២០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ ជន​រង​គ្រោះ​បាន​ចូល​សម្រាក នៅ​លើ​សា​ឡុ​ង ជាន់​ផ្ទាល់​ដី ចំណែក​ប្តី​ជន​រង​គ្រោះ សម្រាក​ក្នុង​បន្ទប់​ជាន់​ទី​១ លុះដល់​វេលា​ម៉ោង​ប្រហែល​០៧​ព្រឹក ថ្ងៃខែ​ឆ្នាំ​ដដែល ប្តី​ជន​រង​គ្រោះ​បាន​សួរ​រក​នាឡិកាដៃ ព្រោះ​ឃើញ​តែ​ប្រអប់​នាឡិកា នៅ​លើ​តុ​ក្បែរ​បន្ទប់ទឹក ពេល​នោះ​ជន​រង​គ្រោះ បាន​ឆែក​មើល​កា​ម៉េ​រា​សុវត្ថិភាព បានឃើញ​ជនសង្ស័យ​ម្នាក់ ចូល​ក្នុងផ្ទះ​ធ្វើ​សកម្មភាព​លួច​យក​លុយ​ចំនួន​១១​ម៉ឺន​៥​ពាន់ ពី​ក្នុង​ថតតុ រួច​គេចខ្លួន​ចេញ​ទៅ​បាត់ ។ លុះដល់​វេលា​ម៉ោង​១០​និង​១៥​នាទី ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ ។

លោក​វរសេនីយ៍ត្រី ភិន ផល បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង និង​អនុវត្តន៍ តាម​បទបញ្ជា​របស់​វរសេនីយ៍ឯក អ៊ុ​ក បូ​នី​ន អធិការ​នគរបាល​ខណ្ឌមានជ័យ កម្លាំង​សមត្ថកិច្ច​សង្កាត់​បឹង​ទំពន់ បាន​ចុះ​ទៅ​ឆែក​កាមេរ៉ា​សុវត្ថិភាព នៅ​កន្លែង​កើតហេតុ បាន​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​បាន ។ លុះដល់​វេ​ល​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤​នេះ ក​ម្លាំ​សមត្ថកិច្ច កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​បឹង​ទំពន់​ទី​២ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ដើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ភូមិ​ក្បាល​ទំនប់​១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ រ៉ា បញ្ញា ហៅ​តឿ នាំ​មក​ធ្វើការ​សាកសួរ​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ តែ​ម្តង ។

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ ឈ្មោះ រ៉ា បញ្ញា ហៅ​តឿ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ឡើង​តាម​របង​ផ្ទះ​ចូល​ក្នុងផ្ទះ​ជួល ចូល​លួច​លុយ​ចំនួន (​ដប់​មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល​) ពិតប្រាកដ​មែន ។

ចំណែក​ករណី​ទី​ពីរ លោក​វរសេនីយ៍ត្រី ភិន ផល នាយ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពន់​២ បានឱ្យ​ដឹង​ថា អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ឡើង​របង​ផ្ទះ​ឆ្កឹះ​សោ​ទ្វារ ចូល​យក​ទ្រព្យសម្បត្តិ នៅ​ចំណុច​ផ្ទះ​លេខ​B១ ផ្លូវ​លេខ​៤៥​បេ​តេ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​០៤​និង​០៤​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ ។

ជន​រង​គ្រោះ ឈ្មោះ លី ស៊ី​វ៉ែន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ជនជាតិ​ខ្មែរ មុខរបរ​សព្វថ្ងៃ បុគ្គលិក​ក្រុមហ៊ុន ទីលំនៅ​ផ្ទះ​B១ ផ្លូវ​លេខ ៤៥​បេ​តេ ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ មុំ ណា​រិ​ន ហៅ រិ​ន ភេទ ប្រុស អាយុ ២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ទីលំនៅ​ច​ប្ចុប្បន្ន ផ្ទះ​ជួល​គ្មាន​លេខ ភូមិ​ថ្មី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ (​ខ្លួន​ផ្ទុក​សារធាតុ​ញៀន​) និង​ម្នាក់​ទៀត ឈ្មោះ សុង ភេទ​ប្រស អាយុ​ប្រហែល​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​មុំ​សាលា​កសិកម្ម​ចំការ​ដូង សង្កាត​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ (​បច្ចុប្បន្ន​គេចខ្លួន​បាត់​) ។

លោក​មេ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពន់​២ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ពេល​ឃាត់ខ្លួន​បាន​មាន​វត្ថុ​តាង ទូរ​សព្ទ OPPO ចាស់​មួយ​គ្រឿង ម៉ូតូ HONGDA SCOOPY I ឆ្នាំ​២០២០ ពណ៌​ស ស្លាក​លេខ កណ្ដាល 1AL-5151 ។

ចំណែក​សម្ភារៈ​របស់​ជន​រង​គ្រោះ​ដែល​បាត់បង់ រួម​មាន ៖ LAPTOP មួយ​គ្រឿង ម៉ាក LENOVO ម៉ាស៊ីន​ឆូត​លុយ​(​លី​ហួរ​)​មួយ​គ្រឿង ទូរ​សព្ទ ម៉ាក OPPO ព​ណ៍​ខ្មៅ មួយ​គ្រឿង កាត​គ្រី​រថយន្ត​មួយ​សន្លឹក សំ​គាស់​រថយន្ត​ម៉ាក LEXUS RX 450H ព​ណ៍​ស ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 2AX-9693 ។

លោក​មេ​ប៉ុស្តិ៍ បាន​បញ្ជាក់​ថា ដំណើរ​រឿងហេតុ​ករណី​ទី​២​នេះ កាលពី​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អា​ធ្រា​ត ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៤ រង​គ្រោះ​ឈ្មោះ លី ស៊ី​វ៉ែន​បាន​ចូល​ទៅ​សម្រាក​ខាងក្នុង​បន្ទប់​លង់លក់​អស់​ទៅ លុះដល់​វេលា​ម៉ោង​ប្រហែល​០៦​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល ជន​រង​គ្រោះ​បាន​បើកទ្វារ​ខាងក្រោយ​ផ្ទះ បានឃើញ​កាបូប​លុយ នៅ​រាយ​ប៉ាយ​នៅ​ក្រោយ​ផ្ទះ ក៏​ឃើញ​ទ្វារផ្ទះ​ជាន់​ទី​១ របើក ទើប​ដឹង​ថា​មាន​ចោរ ឆ្កិះ​គន្លឹះទ្វារ​ចូល​ក្នុងផ្ទះ​លួច​ទ្រព្យសម្បត្តិ ។ បន្ទាប់​មក ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នាក់​ការ​ប៉ុស្តិ៍​បឹង​ទំពន់​ទី​២ តែ​ម្តង ។

ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ មើល​កាមេរ៉ា​សុ​វត្តិភាព ក្បែរ​កន្លែង​កើតហេតុ​ខាងលើ ក៏​កំណត់​អត្តសញ្ញាណ​បាន រហូត​ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៥​និង​៣០​នាទី​ទៀប​ភ្លឺ (​ពោល​គឺ​រយៈពេល​ជិត​១​ខែ​) បានឃើញ​ជនសង្ស័យ​ឈ្មោះ មុំ ណា​រិ​ន ភេទ ប្រុស អាយុ ២២​ឆ្នាំ អង្គុយ​លើ​ម៉ូតូ​តាម​បន្ដោយ​ផ្លូវ ៤៥​បេ​តេ ភូមិ​ត្នោត​ជ្រុំ​៥ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មានការ​សង្ស័យ កម្លាំង​ល្បាត​បាន​ឃាត់​ត្រួតពិនិត្យ និង​ឃាត់​នាំ​យក​មក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ ជនសង្ស័យ​ឈ្មោះ​មុំ ណា​រិ​ន ក៏​បាន​សារភាព​ថា រូបគេ​មិនមែន​អ្នក​ចូល​លួច​ទេ គឺ​ឈ្មោះ​សុង​(​ជនសង្ស័យ​) កាលពី​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២៥ ខ្លួន​ជិះ​ម៉ូតូ​ម៉ាក HONGDA SCOOPY ឌុ​ប​ឈ្មោះ​សុង ទៅ​ផ្លូវ​៤៥ ភូមិ​ត្នោត​ជ្រុំ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ហើយ​ឈ្មោះ​សុង បាន​លោត​ចុះ​ពីលើ​ម៉ូតូ ឡើង​តាម​របង​ផ្លោះ​ចូល​ផ្ទះ​គេ​បាត់​ទៅ រួច​ខ្ញុំ ក៏​ជិះ​ម៉ូតូ​ទៅ​អោយឈ្មោះ​មាស ត្រូវជា​ប្រពន្ធ​ឈ្មោះ​សុង​វិញ រួច​ក៏​ត្រលប់​ទៅ​ផ្ទះ​ដេក​ទៅ ។ លុះដល់​ព្រឹក​ឡើង វេលា​ម៉ោង​០៨ ឈ្មោះ​សុង បាន​ផ្ញើ​លុយ 5$ តាម​គណនី ABA ដោយ​ប្រាប់​ថា យក​ទៅ​ចាយ​ចុះ ។

សូម​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២ ខាងលើ​នេះ កំពុង​ឃាត់ខ្លួន​នៅរ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ