ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​មាន​ពាក្យបណ្តឹង​ថា ពង​ក្រួច​ដាក់​គីមី ឬ​ជា​ស៊ុត​ជ័រ មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ផ្សារ​ចាក់​អង្រែ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២៤ មន្ត្រី​ជំនាញ​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ សហការ​ជាមួយ​លោក​អនុប្រធាន​ផ្សារ​ចាក់​អង្រែ បាន​ចុះ​ត្រួតពិនិត្យ កន្លែង​លក់ ពងមាន់ ពង​ទា ពង​ក្រួច មួយ​កន្លែង ដែល​បាន​ដាក់​ពាក្យបណ្តឹង​មក​អគ្គនាយកដ្ឋាន (​ក​.​ប​.​ប​.) តាម​រយៈ​គេហទំព័រ​ហ្វេ​ស​បុក ថា មានការ​ចរាចរ​លក់​ពងមាន់ ពង​ទា ពង​ក្រួច ដែល​ដាក់​សារធាតុ​គីមី និង​ជា​ពង​(​ជ័រ​) ផង​ដែរ ។

ពេល​នេះ​ដឹង​ការ​ពិត​ហើយ តាម​លទ្ធផល នៃ​ការ​ត្រួតពិនិត្យ​ជាក់ស្តែង មន្ត្រី​ជំនាញ​បាន​ពិនិត្យ​ឃើញ​ថា មិន​មាន​ពងមាន់ ពង​ទា ដែល​ដាក់​សារធាតុ​គីមី រឺ​ពងមាន់​ធ្វើ​ពី​ផ្លា​ស្ទិ​ច​(​ជ័រ​) ដូច​ពាក្យ​ចចាមអារ៉ាម នោះ​ទេ​! ។

យ៉ាងណាមិញ រសៀល​ថ្ងៃ​ដដែល​នា មន្ត្រី​សាខា (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជាក់ស្តែង លើ​ផលិតផល​ពោះគោ ក្រពះ​គោ ក្រពះ​ត្រី ដែល​ស្តុក​ទុក ធ្វើការ​កែ​ច្នៃ សម្អាត និង​វេច​ខ្ចប់ សម្រាប់​លក់​ចែកចាយ តាម​ទីផ្សារ​ក្នុង និង​ក្រៅ​ស្រុក​ចំនួន ១​ទីតាំង​ទៀត ។ ជា​លទ្ធផល មន្ត្រី​ជំនាញ​បញ្ជាក់​ថា ផលិតផល ពុំ​ទាន់​អនុលោម​ភាព​ផ្នែក​បទដ្ឋាន​បច្ចេកទេស និង​បាន​ដក​យក​សំណាក​គំរូ ចំនួន ៨​សំណាក​គំរូ បញ្ជូន​មក​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន (​ក​.​ប​.​ប​.) ដើម្បី​ធ្វើការ​វិភាគ​លម្អិត​បន្ត ។

ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​ជំនាញ បាន​ធ្វើការ​ណែនាំ​ដល់​ម្ចាស់​ទីតាំង អំពី​ច្បាប់ និង​បទ​ប្បញ្ញតិ​បច្ចេកទេស​នានា ធ្វើ​យ៉ាងណា​រៀបចំ​កន្លែង​ផលិត​ផ​ឱ្យ​មាន​អនាម័យ​ស្អាត​ល្អ និង​បាន​អញ្ជើញ​ម្ចាស់​ទីតាំង​មក​បំភ្លឺ​បន្ថែម​នៅ​សាខា (​ក​.​ប​.​ប​.) រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ