ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ទន្លាប់​ខ្មែរទុំ​ក្រហម​ស្រស់​ល្អ​ណាស់ តែ​មិន​មាន​​លក់​នៅ​លើ​ទីផ្សារ​ឡើយ

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្លាប់​ជា​ផ្លែ​ឈើ​ហូប​ផ្លែ​ដែល​មាន​ផ្លែ​ទុំ​ក្រហម​ស្រស់​ល្អ​ណាស់ និង​ក្រអូប​សាយភាយ​ហើយ​កម្រ​មាន​លក់​នៅ​លើ​ទីផ្សារ​ណាស់ ។ ទន្លាប់​ខ្មែរ​មាន​ផ្លែ​ដូច​កាំ​ម៉ា​ញ៉ី ដែល​ខុស​ពី​ផ្លែ​ទន្លាប់​ដែល​នាំ​ចូល​ពី​បរទេស ដែល​មាន​ផ្លែ​រលោង ។ នៅ​តំបន់​ខ្លះ…

រាជធានី​ភ្នំពេញ ៖ ទន្លាប់​ជា​ផ្លែ​ឈើ​ហូប​ផ្លែ​ដែល​មាន​ផ្លែ​ទុំ​ក្រហម​ស្រស់​ល្អ​ណាស់ និង​ក្រអូប​សាយភាយ​ហើយ​កម្រ​មាន​លក់​នៅ​លើ​ទីផ្សារ​ណាស់ ។ ទន្លាប់​ខ្មែរ​មាន​ផ្លែ​ដូច​កាំ​ម៉ា​ញ៉ី ដែល​ខុស​ពី​ផ្លែ​ទន្លាប់​ដែល​នាំ​ចូល​ពី​បរទេស ដែល​មាន​ផ្លែ​រលោង ។ នៅ​តំបន់​ខ្លះ ដើម​ទន្លាប់​គេ​ហៅ​ថា ដើម​កាំ​ម៉ា​ញ៉ី ។ ដើម​ទន្លាប់​ជា​ប្រភេទ​ឈើ​ដែល​មាន​ខ្លឹម​ខ្មៅ​រលោង​ដូច​ឈើ​ប្រណីត ដែល​គេ​យក​ធ្វើ​ផ្ទះ និង​គ្រឿង​សង្ហា​រឹម​ផ្សេង​ៗ ។

ផ្លែ​ទន្លាប់​ត្រូវ​បាន​អធិរាជ​សម្លេង​មាស លោកតា​ស៊ិ​ន ស៊ី​សា​មុត និង​រស់ សេរី​សុទ្ធា បាន​លើក​
មក​ច្រៀង​ឆ្លង​ឆ្លើយ​នៅ​ក្នុង​បទ​ចម្រៀង​ប្រាថ្នា​បួន​ខ និង​ចោទ​ជា​សំណួរ​ថា «​ចុះ​ផ្លែ​អ្វី​ទុំ​ក្រហម​ស្វិត​ក្រៀម ក៏​មាន​តម្លៃ សូមអ្នក​ស្រដី​ឱ្យ​ឆាប់​ការ ផ្លែ​នោះ​ហៅ​ផ្លែ​ទន្លាប់ រៀម​សូម​ឆ្លើយ​ប្រាប់​កែវ​កន្និដ្ឋា ផ្លែ​វា​ទុំ​ក្រហម​ដូច​ថ្ពាល់​ជីវ៉ា កំពុង​ពេញ​ស្នេហា​មក​រក​ខ្ញុំ​» ។

តាម​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត «​ទន្លាប់​» ជា​ឈ្មោះ​ឈើ​ធំ​មួយ​ប្រភេទ ស្លឹក​ស្រ​ដៀង​នឹង​ទ្រយឹង ដើម​ខ្មៅ​, ផ្លែ​ទុំ​មាន​សម្បុរ​ក្រហម​, ប្រើ​ជា​ចំណី ប៉ុន្តែ​ក្នុង​ប្រទេស​យើង​ច្រើន​មាន​រស​ចត់ ទាំង​ផ្លែ​ក៏​តូច​ៗ ផង​ទៀត ។ ទោះបីជា​យ៉ាងណា ផ្លែ​ទន្លាប់​អ្នកខ្លះ​ចូល​ចិត្ត​ញ៉ាំ​ណាស់ និង​ចាត់​ទុក​ថា ផ្លែ​ទន្លាប់​ខ្មែរ​មាន​លក្ខ​ណះ​ពិសេស ខុស​ពី​ទន្លាប់​ផ្សេង​ៗ វា​មាន​សាច់​ផុស​ល្អ និង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ក្លិនក្រអូប​ជាប់មាត់​តែ​អ្នកខ្លះ​មិន​ចូល​ចិត្ត​នោះ​ទេ ។

ដើម​ទន្លាប់​ខ្មែរ​ជា​ពូជ​ដ៏​កម្រ​ដែល​ដាំ​រយៈពេល​ប្រមាណ​៥ ទៅ​៦​ឆ្នាំ ទើប​មាន​ផ្លែ និង​មាន​អាយុ​វែង​។ ផ្លែ​ទន្លាប់​ខ្លះ​មិនសូវ​មាន​គ្រាប់ ហើយ​គ្រប់​ពិបាក​បណ្តុះ​ណាមួយ​ដើម​ទន្លាប់​រាង​រលូន និង​មាន​ខ្លឹម​ល្អ​ពេល​ធំ​ឡើង​គេ​កាប​យក​ឈើ ព្រោះ​គេ​គិត​ថា​ផ្លែ មិនសូវ​សំខាន់​ជា​ហេតុ​ធ្វើ​អោយ​ដើម​ទន្លាប់​ស្ទើរ​បាត់​រូបរាង​។

អ្នកខ្លះ​មាន​ជំនឿ​ថា ពេល​ដាំ​ដើម​ទន្លាប់​ទាល់តែ​មាន​ដើម​ញី ដើម​ឈ្មោល​នៅ​ក្បែរ​គ្នា ទើប​មាន​ផ្លែ​តែ​មិន​ពិត​នោះ​ទេ ព្រោះ​អ្នក​ខេត្តកំពង់ចាម​ម្នាក់ បាន​ដាំ​ដើម​ទន្លាប់​តែ​១​ដើម គឺ​ផ្លែ​ហើយ​ផ្លែ​ទន្លាប់​មាន​២​ប្រភេទ​មាន​ផ្លែ​ញី និង​ផ្លែ​ឈ្មោល ហើយ​គ្រាប់​មាន​២​ប្រភេទ​ដូច​គ្នា គ្រប់​ញី​មាន​រាង​មូល ហើយ​គ្រាប់​ឈ្មោល​មាន​រាងស្តើង​ទ្រវែង ។

គេ​យក​គ្រាប់​ញី​ទៅ​បណ្តុះ​យក​កូន​ទៅ​ដាំ ទើប​មាន​ផ្លែ​បើ​ពុំនោះ​ទេ ដាំ​ចំ​គ្រាប់​ឈ្មោល​អត់​ផ្លែ​ខាត​តែ​ពេល​។​ទោះបីជា​យ៉ាងណា ពុំ​មាន​មន្ត្រី​ជំនាញ​កសិកម្ម​ណាមួយ​អះអាង​អោយ​បាន​ច្បាស់លាស់​នោះ​ទេ ។ ពី​មុន​ទន្លាប់​មិន​មាន​គេ​បណ្តុះ​កូន​លក់​ទេ តែ​បច្ចុប្បន្ន​មាន​ច្រើន ហើយ​កូន​ថ្លៃ​ខុស​ពី​កូន​ឈើ​ផ្សេង​ៗ​ទៀត ។

តាម​លោកស្រី ហោ ថា​វី អ្នក​រស់នៅ​ខេត្តកំពង់ចាម​បានអោយ​កោះសន្តិភាព​ដឹង​ថា កាលពី​ឡុ​ង​ឆ្នាំ​២០០០​គាត់​បាន​ទិញ​ផ្លែ​ទន្លាប់​ពី​អ្នក​ភូមិ​នាង​ហ៊ីង​ទៅ​ហូប ហើយ​យក​គ្រាប់​ទៅ​ដាំ​រយៈពេល​ជិត​១០​ឆ្នាំ អត់​ផ្លែ​គេ​ថា​ទន្លាប់​ឈ្មោល​ក៏​កាប់​ចោល ។ ហើយ​ក្រោយមក ក៏​បាន​ស្វែង​យល់​ពី​គ្រាប់​ទន្លាប់ ហើយ​រើស​យក​គ្រាប់​ញី​ទៅ​បណ្តុះ​ដាំ​នៅផ្ទះ និង​នៅ​ស្រុក​ខាង​ប្តី​នៅ​ឃុំ​កោះសូទិន​តែ​១​ដើម រយៈពេល​ប្រមាណ​៦​ឆ្នាំ ក្រោយ​បាន​ផ្លែ​។ ពេល​ផ្លែ​មុន​ដំបូង ប្អូន​ៗ​អត់​ចេះ​ញ៉ាំ​អោយ​កាប់​ចោល តែ​ក្រោយមក​ទើប​ចេះ​ញ៉ាំ​និង​ចូល​ចិត្តណាស់ ។

លោកស្រី​បានអោយ​ដឹង​ទៀត​ថា ទន្លាប់​មាន​ផ្លែ​ពី​ប្រភេទ​មាន​ផ្លែ​ញី និង​ផ្លែ​ឈ្មោល ហើយ​ផ្លែ​ញី​មាន​គ្រាប់​តែ​១ ឬ​២​គ្រាប់ និង​គ្រាប់​មាន​រាង​មូល អាច​យក​ទៅ​បណ្តុះ​ដាំ​ទើប​មាន​ផ្លែ​។ ចំណែក​ផ្លែ​ឈ្មោល​មាន​គ្រាប់​ច្រើន​៤​ទៅ​៦​គ្រាប់ ។ ផ្លែ​ទន្លាប់​ក្រហម​ស្រស់ និង​ក្រអូប​ណាស់​គួរ​អោយ​ស្រលាញ់ និង​មាន​រស់ជាតិ​ផ្អែមរ​មួ​ត​ជាប់មាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ