ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​លើបុរស​ម្នាក់​ដែល​ប្រើ​ហិ.ង្សា​លើ​កុមារ

7 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា ករណី​អំពើ​ហិ​.​ង្សា និង​ទា​រុ​.​ណ​កម្ម ជា​ពិសេស​លើ​កុមារ ត្រូវ​បាន​កម្លាំង​នគរបាល​កា​រិ​យា​ល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​បាន​ប្រាប់​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤​នេះ​ថា ករណី​អំពើ​ហិ​.​ង្សា និង​ទា​រុ​.​ណ​កម្ម ជា​ពិសេស​លើ​កុមារ ត្រូវ​បាន​កម្លាំង​នគរបាល​កា​រិ​យា​ល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​បញ្ជូន​ទៅ​កាន់​តុលាការ ខណៈ​ពេល​នោះ​លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលា ដំបូង​ខេត្តសៀមរាប​បាន​សម្រេច​ឱ្យ​កម្លាំង​ជំនាញ​យក​ជនសង្ស័យ​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ បណ្តោះអាសន្ន នា​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០២៤ ។

ចំពោះជនដែលឃាត់ខ្លួនមានឈ្មោះ ឱម ធី ភេទប្រុស អាយុប្រមាណ​ជា​៤០​ឆ្នាំ មុខរបរពេទ្យសត្វ ប្រចាំ​ភូមិ បច្ចុប្បន្ន រស់នៅ​ភូមិ​យាង​ទេស ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

ប្រភព​បាន​បញ្ជាក់​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ក៏​ដូច​ជា លោក គិ​ម វណ្ណៈ អភិបាលស្រុក​សូទ្រនិគម ថ្មី​ៗ នេះ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម សហការ​ជាមួយ​កម្លាំង ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ខ្ចាស់ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក ឃី​ម ផល្លា អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្តសៀមរាប ដើម្បី​បន្ត​នីតិវិធី ពាក់​ព​ន្ធ័​ករណី​ហិ​.​ង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ទាក់ទង​ទៅ​នឹង​ជន​រង​គ្រោះ «​វា​.​យ​កុមារ​រង​គ្រោះ​អាយុ​៧​ឆ្នាំ​នឹង​ខ្សែភ្លើង​» ដោយសារ​ខឹង​កុមារ​រង​គ្រោះ​ចូល​លេង​ក្នុង​តូប​ជួសជុល​ម៉ូតូ​របស់​កូន​ជនសង្ស័យ និង​បាន​លួច​យក​តែម​ម៉ូតូ​មួយ​មក​កាន់​នឹង​ដៃ ។

សូម​បញ្ជាក់​ថា ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ​កើតហេតុ​កាល ពី​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១១:០០​នាទី​ព្រឹក ក្នុងភូមិ​សាស្ត្រ​ឃុំ​ខ្ចាស់ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បច្ចុប្បន្ន លោក​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប បាន​សម្រេច​ឱ្យ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បញ្ជូន​ជនសង្ស័យ យក​ទៅ​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ