ថ្វីត្បិតតែទឹកអំពៅមានជីវជាតិ និងត្រជាក់ក៏ដោយ ក៏ទឹកអំពៅមានរសជាតិផ្អែម និងមានជាតិស្ករធម្មជាតិច្រើន ដូច្នេះមនុស្សប្រភេទនេះមិនគួរផឹកវាឡើយ។
១-អ្នកដែលមានប្រព័ន្ធរំលាយអាហារមិនល្អ៖ មូលហេតុគឺមកពីភាពត្រជាក់ និងមានជាតិស្ករខ្ពស់ អ្នកដែលមានលំពែងខ្សោយ និងក្រពះមានការរំលាយអាហារមិនល្អ ជារឿយៗមានអាការៈហើមពោះ ពិបាករំលាយអាហារ រាគ និងក្រពះត្រជាក់។
២-អ្នកដែលកំពុងលេបថ្នាំ៖ កុំផឹកទឹកអំពៅខណៈពេលកំពុងលេបថ្នាំគ្រាប់ ឬថ្នាំប្រឆាំងនឹងកំណកឈាម ដើម្បីជៀសវាងការប្រតិកម្មថ្នាំ។ ក្នុងពេលជាមួយគ្នានេះ ដោយសារតែទឹកអំពៅត្រជាក់ វានឹងប៉ះពាល់ដល់រាងកាយរបស់អ្នក និងងាយបង្កជាជំងឺក្រពះ។
៣-អ្នកកើតជំងឺទឹកនោមផ្អែម៖ ដោយសារជាតិស្ករធម្មជាតិក្នុងទឹកអំពៅមានច្រើន ដូច្នេះអ្នកជំងឺទឹកនោមផ្អែមមិនគួរពិសាទឹកអំពៅជាដាច់ខាត។
៤-អ្នកតមអាហារ លើសទម្ងន់៖ ដោយសារទឹកអំពៅមានជាតិស្ករខ្ពស់ ងាយនឹងធ្វើឱ្យឡើងទម្ងន់ និងធាត់ ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកត្រូវផឹកទឹកអំពៅក្នុងកម្រិតមធ្យម ព្រោះទឹកអំពៅមានថាមពលខ្ពស់ បើប្រើច្រើនពេកនឹងនាំឱ្យធាត់ព្រោះរាងកាយមានថាមពលលើស។
៥-ស្ត្រីមានផ្ទៃពោះ៖ ទឹកអំពៅមានរសជាតិឆ្ងាញ់ ប៉ុន្តែស្ត្រីមានផ្ទៃពោះងាយនឹងកើតជំងឺទឹកនោមផ្អែម ឬលើសទម្ងន់។ ដូច្នេះហើយ ពួកគាត់មិនគួរពិសាទឹកអំពៅច្រើនពេកទេ ដែលអាចបង្ករការឆ្លងរោគ ឬជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបានយ៉ាងងាយ ហើយគួរទទួលទានអាហារឲ្យបានច្រើនប្រភេទ៕
ចែករំលែកព័តមាននេះ