ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យ​២​នាក់ ឆក់​ទូរ​សព្ទ​ដៃ​ពី​បុរស​ចិន​បាន​សម្រេច ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បង្ក្រាប​បាន​ភ្លាម​ៗ

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ជា​ប្រចាំ​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩​និង​៤០​នាទី…

រាជធានី​ភ្នំពេញ ៖ ដោយ​អនុវត្ត​តាម​បទបញ្ជា​ជា​ប្រចាំ​របស់​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៅ​ថ្ងៃ​ទី​២១ ខែតុលា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៩​និង​៤០​នាទី លោក​ឧត្តមសេនីយ៍ត្រី ប៊ុត វ​ណ្ណា​រដ្ឋ អនុប្រធាន​នាយកដ្ឋាន​ទទួល​ផែន បាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដែល​មាន​លោក​វរសេនីយ៍ឯក ញ៉ែ​ម វ៉​ន នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មានការ​ចូលរួម​ពី​លោក​វរសេនីយ៍ទោ ប៊ុត ស៊ី​ម៉េ​ង នាយការិយាល័យ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ល្បាត​តាម​បណ្តោយ​ផ្លូវ​លេខ​៤៨៨ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ពេល​នោះ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ ជិះ​ម៉ូតូ​ចំនួន​០២​គ្រឿង មាន​គ្នា​ចំនួន​០២​នាក់ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរ​សព្ទ​ដៃ​ពី​បុរស​រង​គ្រោះ (​ជា​ជនជាតិ​ចិន​) កំពុង​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា បាន​សម្រេច​។ ភ្លាម​នោះ កម្លាំង​ជំនាញ​នាយកដ្ឋាន​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់ នៅ​ចំណុច​កើតហេតុ នឹង​បន្ត​ប្រដេញ​ឃាត់​បាន​ជនសង្ស័យ​បាន​០១​នាក់​ទៀត នៅ​ចំណុច​ភូមិ​ចំរើន​ផល ផ្លូវ​បេតុង ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ទាំង​២​នាក់ រួម​មាន ៖
១. ឈ្មោះ មាន សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ដឹក​បន្លែ​ផ្សារ​ដើម​គរ ទីកន្លែង​ស្នាក់​នៅផ្ទះ​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​បឹង​ទំពុន​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ជន​ដៃដល់​) ។
២. ឈ្មោះ ជុំ ផា​រ័​ត្ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រត់​តុ ទីកន្លែង​ស្នាក់​នៅផ្ទះ​ជួល​មិន​ចាំ​លេខ ផ្លូវលំ សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​អ្នក​បិទ​គូទ​) ។

សម្ភារៈ​ដកហូត​មាន ៖
១. ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1IZ-4412 (​របស់​ជនសង្ស័យ​) ។
២. ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង 1AL-2359 (​របស់​ជនសង្ស័យ​) ។
៣. ទូរ​សព្ទ​ដៃ​ម៉ាក OPPO ACE2 ពណ៌​ស​ខ្មៅ (​របស់​បុរស​រង​គ្រោះជា​ជនជាតិ​ចិន​)​។ ទូរ​សព្ទ​ដៃ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​បាន​ប្រគល់​ជូន​បុរស​រង​គ្រោះ​វិញ ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​បាន​នាំ​ជនសង្ស័យ​ខាង​លេ​ី​មក​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ