ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកអគ្គរដ្ឋទូតហុង​គ្រី ប្រចាំកម្ពុជា ​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូត​ នៃ​ប្រទេស​ហុង​គ្រី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​ ។

នៅ​ក្នុង​ឱកាស ​នៃ​ជំនួប ឯកឧត្តម ​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​ នូវ​ការ​កោតសរសើរ​ចំពោះ​ភាព​ជា​អ្នកដឹកនាំ​របស់​សម្ដេច​បវរ​ធិ​បតី ​ដែល​បាន​ដាក់​ចេញ និង​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ ដំណាក់កាល​ទី​១ ដែល​បាន និង​កំពុង​ជួយ​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ កាន់តែ​ល្អ​ប្រសើរ​ឡើង និង​ធានា​បាន​ នូវ​កំណើនសេដ្ឋកិច្ច​ ប្រកបដោយ​ភាព​ធន់​ ។

ជាមួយ​គ្នា​នោះ ឯកឧត្តម ​ឯកអគ្គរដ្ឋទូត ​បាន​គូសបញ្ជាក់​ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ និងយូរអង្វែង​រវាង​ហុង​គ្រី និង​កម្ពុជា ដោយ​ឯកឧត្តម​ បាន​ប្ដេជ្ញា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត​។ នៅ​ក្នុង​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម និង​ធុរកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ឯកឧត្តម​ ឯកអគ្គរដ្ឋទូត ​ក៏​បាន​បង្ហាញ​ឆន្ទៈ​ ក្នុង​ការ​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ហុង​គ្រី​ សិក្សា​ស្វែង​យល់ និង​ពង្រីក​ឱកាស​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា ឱ្យ​កាន់តែ​ច្រើន ​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណងមិត្តភាព ជា​ប្រពៃណី និង​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ដ៏​ជិត​ស្និទ្ធ រវាង​ប្រទេស​ទាំង​ពីរ និង​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ តាម​រយ​:​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​ជាន់ខ្ពស់ និង​យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី ដោយ​សម្ដេច​បាន​គូសបញ្ជាក់​ថា យន្តការ​ពិគ្រោះ​យោបល់​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​ប្រទេស​ទាំង​ពីរ ជា​យន្តការ​មួយ​ដែល​នឹង​ជួយ​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត ​។

សម្ដេច​បវរ​ធិ​បតី និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ក៏​បាន​ពិភាក្សា​អំពី​ការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​អាទិភាព​មួយ​ចំនួន ជា​អាទិ៍​៖ ពាណិជ្ជកម្ម​និង​វិនិយោគ សុខាភិបាល អប់រំ ទេសចរណ៍ វប្បធម៌ និង​វិស័យ​ធនធានទឹក និង​ធា​រាស្ត្រ ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ