ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បទីតាំងល្បែងស៊ី​សងខុសច្បាប់១កន្លែង ឃាត់​ខ្លួន៥នាក់ រួមនឹងវត្ថុតាងមួយចំនួន ក្រោយផ្សារប៉េសេ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ គណៈបញ្ជាការខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងប្រភេទណេត​ ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ដកហូតសម្ភារៈមួយចំនួន។ ប្រតិបត្តិការឆ្មក់បង្ក្រាបខាងលើ​នេះ បានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៤​ នៅភូមិក្បាលទំនប់​…

រាជធានីភ្នំពេញ ៖​ គណៈបញ្ជាការខណ្ឌមានជ័យ ចុះបង្ក្រាបទីតាំងល្បែងស៉ីសងខុសច្បាប់មួយកន្លែងប្រភេទណេត​ ឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់ដកហូតសម្ភារៈមួយចំនួន។

ប្រតិបត្តិការឆ្មក់បង្ក្រាបខាងលើ​នេះ បានធ្វេីឡេីងកាលពីព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៤​ នៅភូមិក្បាលទំនប់​ សង្កាត់បឹងទំពុន​២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបានឱ្យដឹងថា​ បន្ទាប់ពីលោកទទួលបានព័ត៌មានប្រជាពលរដ្ឋបានរាយការណ៍ថា​ មានទីតាំងផ្ទះល្វែងមួយកន្លែង ខាងក្រោយផ្សារប៉េសេ បានលួចបេីក​ល្បែង​ស៊ី​សងដោយខុសច្បាប់ លោកបានបញ្ជាអោយកម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ចុះឆ្មក់បង្រ្កាបភ្លាមៗតែម្តង ។

ជាក់ស្តែងក្រោយបង្រ្កាបគណៈបញ្ជាការឯកភាព បានឃាត់ខ្លួនមនុស្សប្រុសស្រី៥នាក់​ ក្នុងនោះស្រី២នាក់​ រួមទាំងដកហូតកុំព្យូទ័រចំនួន១០គ្រឿង​ នឹងសម្ភារៈសម្រាប់បម្រើការមួយចំនួនផងដែរ ។

បច្ចុប្បន្ន ប្រុសស្រីទាំង០៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ យកទៅរក្សាទុក ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ